ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ!

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងមូលនិធិសប្បុរសធម៌វ័នរ៉ូដ រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ចែកសម្ភារសិក្សាដល់កូនសិស្សជាង ៣០០​នាក់ នៅសាលាបឋមសិក្សាភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង

សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងមូលនិធិសប្បុរសធម៌វ័នរ៉ូដ រួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ចែកសម្ភារសិក្សាដល់កូនសិស្សជាង ៣០០​នាក់ នៅសាលាបឋមសិក្សាភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ក្រចេះ)៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមនឹងមូលនិធិសប្បុរសធម៌វ័នរ៉ូដ បានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌នៅក្នុងខេត្តក្រចេះដោយបានចែកសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាង ៣០០​នាក់ នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤។

នេះជាសកម្មភាពមនុស្សធម៌ផ្តល់ស្នាមញញឹមដល់កុមារ ជាពិសេសកុមារដែលមកពីគ្រួសារដែលមានជីវភាពខ្វះខាតដើម្បីពួកគេមានសម្ភារប្រើប្រាស់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្ររបស់ពួកគេ។

ពិធីចែកអំណោយជាសម្ភារសិក្សាដល់សិស្សានុសិស្សនេះប្រព្រឹត្តទៅក្រោមអធិបតីរបស់លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិ ងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយសមាជិកកិត្តិយសនិងសមាជិកាសមាគមដែលជាថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំក្រសួងរួមនឹងមន្ត្រីរាជការនៃក្រសួងព័ត៌មាន ដោយមានវត្តមានចូលរួមពីអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងក្រុមការងារ។

នាឱកាសនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានថ្លែងការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល។

លោកស្រីបានជូនពរក្មួយៗកុមារាកុមារីទាំងអស់ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់កុមារា កុមារី ជាស្នាមញញឹមរបស់មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

លោកស្រី ទុយ សិរីរតនៈ នេត្រ​ភក្ត្រា បានថ្លែងអំណរគុណដល់មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលបានចូលរួមគាំទ្របេសកកម្មមនុស្សធម៌របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងបានផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.