ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

ថ្នាក់ដឹកនាំខេត្តកំពង់ធំ លែងកូនត្រីពូជចំរុះ៥ម៉ឺនក្បាល ចូលអាងស្ទឹងព្រៃប្រស់ និងជំរុញឲ្យបន្តដាំកូនឈើនៅព្រៃលិចទឹក ឲ្យបានច្រើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បាន​អញ្ជើញ​លែងកូនត្រីពូជចំរុះ៥ម៉ឺនក្បាល ចូលអាងស្ទឹងព្រៃប្រស់ ស្ថិតក្នុងភូមិព្រៃប្រស់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្នុង​ឱកាស​ប្រារព្ធ​ទិវាមច្ឆជាតិ​ ឆ្នាំ២០២៤ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

លោក នួន ផារ័ត្ន បានលើកឡើងថា ទិវាមច្ឆជាតិ ជាព្រឹត្តិការណ៍ប្រលែងត្រីជាប្រពៃណី ទៅក្នុងដែនធម្មជាតិ ក្នុងគោលបំណងបង្កើនពូជត្រី ក្នុងធម្មជាតិ បំផុសគោលគំនិតអភិរក្សធនធានជលផល​ ខណៈរដូវបិទនេសាទ ជារដូវត្រីពងកូន ដែលត្រូវបញ្ឈប់សកម្មភាពនេសាទខុសច្បាប់គ្រប់ប្រភេទ និងបង្កើនការចូលរួមអភិវឌ្ឍធនធានជលផល ជាពិសេសជំរុញសកម្មភាពវារីវប្បកម្ម ឲ្យកាន់តែធំ និងទូលំទូលាយផងដែរ​។

លោកបានបញ្ជាក់ថា សម្រាប់ដែលបានលែងកូនត្រីនៅអាងស្ទឹងព្រៃប្រស់ ក្នុងឱកាសនេះគឺផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងវិស័យជលផល ឲ្យបានទូលំទូលាយ។ ត្រូវបំផុស ការអភិវឌ្ឍវាវីវប្បកម្ម ជំរុញការបង្កាត់ផ្លាស់ពូជត្រី ដើម្បីចែកជូន ប្រជាពលរដ្ឋចិញ្ចឹម និងការយកចិត្តទុកដាក់ជួយពង្រឹងការច្នៃផលជលផលប្រកប ដោយគុណភាព (មានស្តង់ដារ)។
ជាមួយគ្នានេះ លោកក៏បានប្រាប់ឲ្យត្រូវខិតខំពង្រឹងសមត្ថភាពដល់សហគមន៍នេសាទ ដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ បង្កើតស្រះជម្រកត្រីសហគមន៍ ជំរុញបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍នេសាទ ឱ្យងាកមកធ្វើកសិកម្មចម្រុះបន្ថែមទៀត។ ត្រូវថែរក្សាបង្គោលព្រំប្រទល់ សកម្មភាពការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព។

លោកបានលើកឡើងថា អាជ្ញាធរស្រុក ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់បំផុតបន្ថែមទៀត ចំពោះជនល្មើសបំផ្លាញព្រៃលិចទឹក និងការពារព្រៃលិចទឹក ឲ្យបានគង់វង្ស ពីព្រោះព្រៃលិចទឹកមានសារៈសំខាន់បំផុតដល់ជីវិតមនុស្សនិងសត្វ។

បន្ថែមពីនោះទៀត លោកក៏បានជំរុញឲ្យត្រូវបន្តដាំកូនឈើនៅព្រៃលិចទឹក ឲ្យបានច្រើនលើដីត្រូវបានដកហូត ពីការទន្ទ្រាន ដើម្បីស្ការព្រៃលិចទឹកឡើងវិញ ត្រូវស្វែងរកអង្គការដៃគូ ដើម្បីជួយដល់វិស័យជលផលបន្ថែមទៀត។

ជាមួយគ្នានោះ​ អភិបាលខេត្តបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់​ ចូលរួមថែរក្សាការពារធនធានធម្មជាតិ ធនធានជលផល អនុផលព្រៃឈើ ជាពិសេសត្រូវចូលរួមចំណែក ការពារបរិស្ថានតាមរយៈការថែក្សាអនាម័យនៅតាមលំនៅឋាន ទីកន្លែងសាធារណៈ និងស្នើរឱ្យប្អូនៗសិស្សានុសិស្សរក្សាអនាម័យ សំរាមដាក់ក្នុងធុងសំរាម ដើម្បីរក្សាសុខភាពរបស់ខ្លួនយើង និងជួយដល់បរិស្ថានជុំវិញខ្លួនយើងផងដែរ។

បើតាមរបាយការរបស់លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានបង្ហាញថា ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានរៀបចំកម្មវិធីប្រលែងកូនត្រីពូជ នៅថ្នាក់ខេត្ត ចំនួន៥០,០០០ក្បាល រួមមាន៖ កូនត្រីឆ្ពិននិងកាហែចំនួន៤៥​,០០០ក្បាល ឮកូនត្រីប្រលូងចំនួន៥,០០០ក្បាល និងត្រីមេពូជចំនួន១០០គីឡូក្រាម ស្ថិតនៅទីតាំងគល់ស្ពានថ្ម អាងស្ទឹងព្រៃប្រស់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.