ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពង់ចាម បើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិរព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម ==> រដ្ឋបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកជំទាវ និងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជា សុមេធី និងលោកជំទាវ ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ប្រណាំងទូក “ង” ខេត្តព្រៃវែង មានរយ:ពេល២ថ្ងៃ ឆ្នាំ២០២៦នេះ ==> សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ឯកឧត្តម​វេង សាខុន​និង​សហការី​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​អង្ករ​ចំនួន​៣២​តោន​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៥២១​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​រសៀល​ថ្ងៃ​សុក្រ ១៣​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ដដែល ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ រួម​ជាមួយ​អភិបាលរង​ខេត្ត និង​សហការី​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​យក​អង្ករ​ចំនួន ៣២​តោន ទៅ ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៥២១​គ្រួសារ នៅ​ឃុំ​ជី​ក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​អង្ករ នេះ​គឺជា​ជំនួយ​ឧបត្ថម្ភ របស់​សាធារណរដ្ឋ​កូរ៉េ តាមរយៈ​គម្រោង​ជំនួយ​សង្គ្រោះ​បន្ទាន់​របស់​លេខាធិការដ្ឋាន​អាស៊ាន​បូក​បី ដែល​ពិធី​នេះ​ត្រូវបាន​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន​។​

​បន្ទាប់​ពី​ឯកឧត្តម​ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយក ដ្ឋា​ន​កសិកម្ម​មាន​មតិ​ស្វាគមន៍ និង រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​គោលបំណង​របស់​គម្រោង​ជំនួយ​សង្គ្រោះ​បន្ទាន់​របស់​លេខាធិការដ្ឋាន​អាស៊ាន​បូក​បី និង​ចំណាប់អារម្មណ៍​របស់​អភិបាលរង​ខេត្ត​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិ​តប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាតក្រហមកម្ពុជា ដែល​សម្តេច​ទាំង​ពីរ​បាន​ផ្ញើ​ជូន​នូវ​ក្តី​នឹក រលឹក សាកសួរ​សុខទុក្ខ និង​សូម​ជួយ​ចែករំលែក​នូវ​សេចក្តី ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ទទួលរង​នូវ​គ្រោះ​ទឹក ជំនន់​នៅ​ទូទាំង​ប្រទេស ហើយ​សម្តេច​បាន​ជូនពរ និង​បន់ស្រន់​ឲ្យ​ពលរដ្ឋ​រងគ្រោះ​គ្រប់ៗ​គ្រួសារ​បាន​ឆ្លង​ផុត​នូវ​គ្រោះ​ធម្មជាតិ​នេះ​ឲ្យ​ឆាប់​នា​ពេលខាងមុខ​។​

​គ្រោះធម្មជាតិ​ទឹកជំនន់​ធ្ងន់ធ្ងរ​ដែល​បណ្តា​មក​ពី​ការប្រែប្រួល​អាកាសធាតុ​បាន​បំផ្លាញ់​អាយុជីវិត មនុស្ស សត្វ រុក្ខជាតិ និង​ផ្ទះសំបែង​ដោយ​មិន​អាច​ចៀសផុត​បាន​ឡើយ​គ្រប់​ប្រទេស និង​គ្រប់​ជាតិ​សាសន៍​។ ជាក់ស្តែង​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ជួបប្រទះ​គ្រោះធម្មជាតិ​ទឹកជំនន់​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស ពិសេស​ខេត្ត​នៅ​ជាប់​ដង​ទន្លេមេគង្គ​ចំនួន ១១​ខេត្ត និង​ដោយឡែក​ខេត្តសៀមរាប​បាន​ជួប​គ្រោះរាំងស្ងួត​ដោយ​តំបន់​។
​ទោះជា​យ៉ាងណា​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេជោជា​នាយករ​ដ្ឋ​មន្ត្រី​បាន​ខិតខំ​ដោះស្រាយ​បញ្ហា​ចំពោះមុខ ធ្វើយ៉ាងណា​ជួយ​សម្រាល​នូវ​ការ លំបាក របស់​ប្រជាពលរដ្ឋ​បាន​គ្រប់​ទីកន្លែង និង​គ្រប់​ក្រុម​គ្រួសារ​ដោយ មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយសារ​ខ្វះ​ស្បៀង​បានឡើយ​។​

​អនុវត្តតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ ចុះ​ស្រង់​ស្ថិតិ និង​វាយតម្លៃ ពី​ផលប៉ះពាល់​លើ​ផលិតផល​កសិកម្ម ស្រូវ ដំណាំ និង​សត្វ រួច​ត្រៀម​ក្រុម​អន្តរាគមន៍​ចុះ​ជួយ​សង្គ្រោះ និង​ស្ថារឡើងវិញ នូវ​ផល​ដំណាំ​ដែល​ប៉ះពាល់​ទាំងនោះ ពិសេស​ត្រូវ​ត្រៀម​បំរុង​ស្រូវពូជ ពូជ ដំណាំ​ទុក​ជូន​ពលរដ្ឋ​ដែល​ទទួលរង​ផល ប៉ះពាល់​ដោយសារ​គ្រោះ រាំងស្ងួត និង​ទឹកជំនន់​ដើម្បី​ស្តារ​ផលិតកម្ម​កសិកម្ម​ឡើងវិញ​នៅតាម​បណ្តា​ខេត្ត​ដែល​ទទួលរង​នូវ​ផល​ប៉ះពាល់ ពិសេស​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

 

r180825b1 r180825b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.