ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

អភិបាលខេត្តព្រៃវែង ថ្លែងអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសាងសង់អគារមួយខ្នង ៣០បន្ទប់នៅវិទ្យាល័យព្រែកព្នៅ និងបានឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា

អភិបាលខេត្តព្រៃវែង ថ្លែងអរគុណសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសាងសង់អគារមួយខ្នង ៣០បន្ទប់នៅវិទ្យាល័យព្រែកព្នៅ និងបានឧបត្ថម្ភថវិកាដល់យុវសិស្ស សាយ ស៊ីណា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានផ្ញើសារគោរពថ្លែងអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរបានសម្រេចឧបត្ថម្ភសាលារៀន ១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់ទៅវិទ្យាល័យព្រៃព្នៅ និងបានពេញចិត្តនូវទឹកដមសំឡេង​របស់យុវសិស្ស សាយ ស៊ីណា ដែលបានច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្ពានសាងស្នេហ៍» ដោយបានឧបត្ថម្ភថវិកាដល់យុវសិស្សរូបនេះ និងក្រុមគ្រួសារចំនួន ១៥,០០០ដុល្លារ។

តាមរយៈសាលិខិតរបស់លោក សួន សុម៉ាលីន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងដូចនេះថា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ខ្ញុំពិតជាមានក្តីរំភើបឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានពេញចិត្តនូវទឹកដមសំឡេងរបស់យុវសិស្ស សាយ ស៊ីណា ដែលជាសិស្ស រៀននៅថ្នាក់ទី ១០H នៃវិទ្យាល័យព្រែកព្នៅ ស្ថិតនៅឃុំព្រែកព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ដែលបានច្រៀងចម្រៀងមួយបទ ក្រោមចំណងជើងថា «ស្ពានសាងស្នេហ៍» កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម ដែលរៀបរៀងដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។

ដោយមានការពេញចិត្ត និងអាណិតស្រលាញ់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារចំនួន ១៥,០០០ដុល្លាសហរដ្ឋអាមេរិក ព្រមទាំង ឧបត្ថម្ភសាលារៀន១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់ទៅវិទ្យាល័យព្រៃព្នៅ ដើម្បីបំពេញសេចក្តីត្រូវការរបស់វិទ្យាល័យ ដែលនេះគឺជាកាយវិការប្រកបដោយព្រហ្មវហារធម៌ អាណិតស្រលាញ់ ដែលសម្តេចទាំងទ្វេ តែងតែមានចំពោះប្រជាពលរដ្ឋទូទៅ ហើយក៏ជាកិត្តិយសនិងមោទនភាពបំផុតសម្រាប់យុវសិស្ស និងក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំង ស្រុកពារាំង ខេត្តព្រៃវែងផងដែរ។

នាឱកាសដ៏វិសេសវិសាលនេះ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល ខ្ញុំសូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម​បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តីជ័យមង្គលបវរមហាប្រសើរ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី សូមបានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.