ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

អាជ្ញាធរ​នឹង​បញ្ឈប់​ការសន្តោស​ចំពោះ​អ្នក​ចោល​សំរាម​ពាសវាល​ពាសកាល​នៅតាម​ទីសាធារណៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ ការ​រ​យល់ដឹង​ផ្នែកអនាម័យ បរិស្ថាន​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ហាក់ដូចជា​នៅមានកម្រិត ខណៈ​ដែល​ការបញ្ជ្រាប​បាន និង​កំពុង​បន្ត​អនុវត្ត​ដូច​ភ្លៀងរលឹម​។​អំណើស​ត​ទៅ​ការសន្តោសប្រណី​ចំពោះ​អ្នក​បន្ត​ផ្គើន ជាមួយ​គោលការណ៍​នេះ​នឹងរង​ការផាកពិន័យ​ដោយ​ពុំ​មាន​ក្តីយោគយល់​ទៀតឡើយ​។

​នេះ​ជា​ការលើកឡើង​នា​ឱកាស​នៃ​ពិធី​សម្អាត​សំរាម​លើផ្លូវ​វាង​ក្រុង​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨ របស់​លោកស្រី មិញ ច័ន្ទ​សូរិយា ប្រធានការិយាល័យ​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នៃ មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​បាន​មានប្រសាសន៍​ក្នុង​អង្គពិធី​។​លោកស្រី​បាន​បន្តទៀតថា ក្រសួង​បរិស្ថាន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត​កំពត​មាន​ការយកចិត្តទុកដាក់​បំផុត​អំពី​បញ្ហា​បរិស្ថាន​។
​កិច្ចការពារ ថែរក្សា​បរិស្ថាន ក៏​ដូចជា​ការគ្រប់គ្រង​សំរាម​នៅ​តាម​តំបន់​នានា​ជា​បន្ទុក និង​ភារកិច្ច​របស់​មន្ត្រី​មូលដ្ឋាន​និមួយៗ​ដែល​ថ្នាក់​ខេត្ត​បាន​ផ្ទេរ​ជូន​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លងមកហើយ​។
​លោកស្រី​ប្រធាន​បានបញ្ជាក់​ថា កន្លងមក ក៏ដូចជា​ពេល​បច្ចុប្បន្ន មន្ត្រី​ជំនាញ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជ្រាប និង​កំពុង​បន្ត​ផ្សព្វផ្សាយ​ដល់​គ្រប់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ក្រុង ទាំង​បណ្តា​ស្រុក ពាក់ព័ន្ធ​បញ្ហា​សោភ័ណភាព អនាម័យ ព្រមទាំង​កា​សម្អាត​បរិស្ថាន​ឲ្យមាន​សោភ័ណ​ភាព​លេចធ្លោ​។ តទៅ ក្នុងករណី​ដែល​មាន​ជនខិលខូច​នៅតែ​បន្ត​ចោល​សំរាម​ពាសវាល​ពាសកាល​ក្រោយ​ទទួលបាន​ការអប់រំ​ម្តង​ជា​ពីរ​ដង​រួចមក​នោះ អាជ្ញាធរ​នឹង​ចាត់ការ​ផាកពិន័យ​តាម​នីតិវិធី​ដោយ​មិន​លើកលែង​ទៀតឡើយ​។ លោកស្រី មិញ ច័ន្ទ​សូរិយា បានបញ្ជាក់​ថា ប្រភព​ចម្បង នៃ​គំនរ​សំរាម​តាម​តំបន់​នីមួយៗ​តែង​កើតចេញ​ពី​សកម្មភាព​អាជីវកម្ម​នៅ​ក្បែរ​តំបន់​នោះ​ដោយ អាជីវករ​មួយចំនួន​មិន​បាន​ទុកដាក់​ក្នុង​ធុង​ត្រឹមត្រូវ ហើយ​ឆ្លៀត​ឱកាស​ដឹក​យក​មក​ចាក់​ចោល​តាម​ទីសាធារណៈ​តែម្តង​។

​ទាក់ទិន​នឹង​គំនរ​សំរាម​ដែល​កើតមាន​ក្នុង​មូលដ្ឋាន​ផ្ទាល់ លោកស្រី សេង សុ​ភី​ម មេឃុំ​ត្រពាំង​ធំ​បាន​រៀបរាប់ថា គំនរ​សំរាម​ដែល​កើតមាន​ក្នុង​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ​នេះ ភាគច្រើន​នាំមក​ពី​ក្រុង​កំពត​ដែល​អាជីវករ​ខ្លះ​បាន​ដឹក​មក​លប​លួច​ចាក់​ពេលយប់ ស្រប​ពេល​កម្លាំង​មូលដ្ឋាន​មិនទាន់​មាន​គ្រប់គ្រាន់​ក្នុងការ​ឃ្លាំ​ចាំមើល​នោះ​។ ជាធម្មតា អ្នក​សម្អាត​មិន​ត្រឹមតែ​ហត់​ទេ គឺ​ថែមទាំង​ខឹងសម្បារ​ចំពោះ​ក្រុម​អ្នក​យក​សំរាម​មក​ចោល​នេះ​ទៀតផង​។ ដូច្នេះ ជា​ការអំពាវនាវ​សំណូមពរ​ដល់​អស់លោក​ឈប់​យក​សំរាម​មកចាក់​ពាសវាល​ពាសកាល​បន្តទៀត​ដើម្បី​ជៀសវាង​នូវ​ការ​ផាកពិន័យ​តាម​ផ្លូវច្បាប់​៕
​សេង ណា​រិទ្ធ​

r180822d1 r180822d2 r180822d4 r180822d5 r180822d3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.