ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

លោក​ឡង គី​សឹង​ចៅហ្វាយស្រុក​សណ្តាន់​គ្មាន​សីលធម៌​ជា​អ្នកដឹកនាំ​ខណៈ​អំពើពុករលួយ​របស់​ខ្លួន​ត្រូវបាន​លាតត្រដាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ធំ ៖ តាម​ប្រភព​ប្រជាពលរដ្ឋ​ក៏ដូចជា​ពី​មន្ត្រី​ក្នុង​មូលដ្ឋាន​បានឱ្យដឹង​ថា​លោក​ឡង គី​សឹង ចៅហ្វាយស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​ដែល​កំពុង​កើតមាន​ពេញបន្ទុក​ក្នុង​ភូមិសាស្ត្រ​ស្រុក​សណ្តាន់​ដោយ​ក្នុងនោះ​មាន​ឈ្មោះ ហ៊​ជា​ជំនិត​លោក​អភិបាលស្រុក​ដែល​កំពុង​រវល់​ឥត​ស្រាកស្រាន្ត​ដើរ​ប្រមូល​លុយ​ពី​បទល្មើស​គ្រប់​ប្រភេទ​ក្នុង​ស្រុក​សណ្តាន់​និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ណា​ដែល​មិន​ជួយ​បិទបាំង​អំពើពុករលួយ​របស់​ខ្លួន​។​

​ប្រភព​ដដែល​បាន​បង្ហើប​ឱ្យដឹងទៀតថា មន្ត្រីក្រោមឱវាទ​នៅក្នុង​ស្រុក​សណ្តាន់ មិនសូវ​ពេញចិត្ត​ចរិត​ច្រ​ង៉េង​ច្រ​ង៉ាង និង​ពាក្យ​សម្តី​គ្មាន​សីលធម៌ ។ ពិសេស​ពេល​ផឹកស៊ី​ម្តងៗ​តែង​ប្រើ​អំពើហិង្សា រួម​នឹង​ប្រើ​សិទ្ធិ​ជា​ចៅហ្វាយ​រំលោភ​ពេលវេលា​ឯកជន​របស់​កូនចៅ​ក្រោម​ឱវាទ​ទៀតផង​។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ លោក អាំង ប៊ុន​ហូ​វ ភ្នាក់ងារ​ឆ្លើយឆ្លង​ព័ត៌មាន ស៊ី​ភី​អិន ធី​វី (CPN-TV) ប្រចាំ​ខេត្ត​កំពង់ធំ ត្រូវបាន​លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់ ធ្វើ​ការយាយី និង​រំខាន​ដល់​ការងារ​ឯកជន​គ្រប់ពេល​ក្នុង​ការបំពេញ​ភារកិច្ច​ក្នុងនាម​ជា​អ្នកសារព័ត៌មាន​ស្របច្បាប់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយគ្នានេះ លោក ឡ​ង គី​សឹង បាន​ទៅ​ថត​ឡាន​លោក អាំង ប៊ុន​ហូ​វ ដោយ​មិន​ដឹង​មាន​បំណង​អ្វី​ពិតប្រាកដ​នោះ​ទេ​។ តែ​តាម​ការ​ឱ្យ​ដឹង​ពី លោក អាំង ប៊ុន​ហូ​វ បាន​បញ្ជាក់​ប្រាប់ថា កន្លងមក​លោក​អភិបាល​ស្រុក​សណ្តាន់​រូប​នេះ​ខឹង​នឹង​ខ្លួន ដោយសារតែ​លោក​បាន​ធ្វើ​ព័ត៌មាន​អាស្រូវ​ជាច្រើន​នៅក្នុង​ទឹកដី​ស្រុក​សណ្តាន់​។ ពិសេស សកម្មភាព​នានា​ដែល​មាន​ការពាក់ព័ន្ធ​នឹង​អំពើពុករលួយ​របស់​លោក ឡ​ន គី​សឹង ដោយ​ហេតុ​ដូច្នេះ​ទើប​លោក អាំង ប៊ុន​ហូ​វ ជា​ឆ្អឹង​ទទឹង​ក​របស់​លោក​អភិបាល​ស្រុក​សណ្តាន់​។

​ម្យ៉ាងវិញទៀត លោក ឡ​ង គី​សឹង ហាក់​ចង់​កំចាត់​អ្នកសារព័ត៌មាន​ចេញពី​ដែនដី​របស់​ខ្លួន​គ្រប់គ្រង​ទើបបានជា​ចង់​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត​យ៉ាង​ដូច្នេះ​។​

​យោង​តាម​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក (Facebook) របស់ លោក ហ៊ុន សុខា អគ្គនាយក CPN-TV និង​ជា​ប្រធាន​ក្លិប​កាសែត​ឯករាជ្យ បានឱ្យដឹងថា លោក​ឡង គី​សឹង អាង​អំណាច ចង់​ធ្វើ​អី​ក៏​បាន ដូចជា​ជេរប្រមាថ លោក​អាំង ប៊ុន​ហូ​វ ភ្នាក់ងារ CPN ប្រចាំ​ខេត្ត​កំពង់ធំ​តាម​ហាង​គុយទាវ និង​តាម​ថត​ឡាន លោក អាំង ប៊ុន​ហូ​វ ជាដើម​។​លោក ហ៊ុន សុខា បាន​សំណូមពរ​ដល់ លោក​សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ មេត្តា​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ លោក ឡ​ង គី​សឹង អភិបាល​ស្រុក​សណ្តាន់​ដែល​កំពុង​ត្រូវប៉ាន់​ទទួល​ផលប្រយោជន៍​ពី​បទល្មើស​គ្រប់​ប្រភេទ និង​មានបំណង​ចង់​កំចាត់​អ្នកកាសែត​ដើម្បី​បិទបាំង​ទង្វើ​របស់​ខ្លួន​យ៉ាង​កម្រោល​៕

 

longkisoeng1

longkisoeng2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.