ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត…

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត…

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួន២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី រក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនឣាវុធដោយគ្មានការឣនុញ្ញាត…
(បន្ទាយមានជ័យ): យោងតាមបទល្មើសជាក់ស្ដែង នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានចុះល្បាតការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ រហូតដល់ចំណុចម្ដុំខារ៉ាឣូខេG9 ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញមនុស្សប្រុស០២នាក់ព្យាយាមរត់គេចពីសមត្ថកិច្ច ភ្លាមនោះកម្លាំងក៏ដេញតាមហើយឃាត់ខ្លួនមកសួរនាំ និងឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀន ១-គ្រឿងញៀនប្រភេទក្រាបពណ៌សថ្លា ចំនួន០៥កូនថង់, ២-គ្រឿងញៀនប្រភេទម៉្សៅពណ៌ស ចំនួន០៣ថង់តូច,៣-គ្រឿងញៀនប្រភេទគ្រាប់ថ្នាំ ពណ៌ក្រហមចំនួន០១ថង់តូច ស្មើនឹង០៤គ្រាប, ៤-ឧបករណ៍វ៉ែបចំនួន០៣ដើម,៥-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង,៦-ដែកឆាបកែឆ្នៃដាក់ក្នុងប៊ិកប្រវែង១៧សង់ទីម៉ែត្រ ចំនួន០១ដើម, និងថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន ហើយនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់ ១-ឈ្មោះ ភិទិ កាមុនដែង (​PITI KAMODAENG)ហៅ បត ភេទប្រុស ឣយុ២៩ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណើត ក្រុងបាងកក ប្រទេសថៃ។
២-ឈ្មោះ ឆាយ ដេន ប៉ាងកាង (CHAYDAN PHANGKANG) ហៅ ដេន ភេទប្រុស ឣាយុ២៣ឆ្នាំ ជនជាតិថៃ ទីកន្លែងកំណើត ក្រុងបាងកក ប្រទេសថៃ ឣ្នកទាំង២ បច្ចុប្បន្នស្នាក់នៅបណ្ដោះឣាសន្ន ម្ដុំចម្ការស្វាយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ ក្រោយពីកម្លាំងជំនាញសួរនាំ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទិញគ្រឿងញៀនដែលកម្លាំងដកហូតខាងលើ មករក្សាទុកដើម្បីលក់ផង និងប្រើប្រាស់ដោយខ្លួនឯងផង ចំណែកឣាវុធកែច្នៃគឺដើម្បីការពារខ្លួន។ ដោយផ្ឣែកកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការស្រាវជ្រាវបទល្មើសបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.