ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ

ក្រោយអភិបាលខេត្តកំពង់ធំ ចូលកាន់តំណែងភ្លាម, សមាគមធំៗ២ ប្ដេជ្ញារួមសហការអភិវឌ្ឍវិស័យអាទិភាពទាំង៧ក្នុងខេត្ត 

ក្រោយអភិបាលខេត្តកំពង់ធំ ចូលកាន់តំណែងភ្លាម, សមាគមធំៗ២ ប្ដេជ្ញារួមសហការអភិវឌ្ឍវិស័យអាទិភាពទាំង៧ក្នុងខេត្ត 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពង់ធំ)៖ ក្រោយលោក នួន ផារ័ត្ន ចូលកាន់តំណែងជាអភិបាលខេត្តកំពង់ធំបាន១ថ្ងៃ, សមាគមធំៗចំនួន២ មានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ចូលជួបសម្ដែងការអបអរសាទរ និងប្ដេជ្ញាសហការជាមួយអាជ្ញាធរខេត្តកំពង់ធំ ដើម្បីចូលរួមអភិវឌ្ឍវិស័យអាទិភាពទាំង៧ ដូចជា កសិកម្ម កសិឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ អាជីវកម្ម វិនិយោគ ក៏ដូចជាការងារពាក់ព័ន្ធនឹងជួរយុវជនផងដែរ។

គួរជម្រាបថា លោក នួន ផារ័ត្ន ត្រូវបានព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ជាអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ហើយនាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន ក៏ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលខេត្តកំពង់ធំជាផ្លូវការ។

នាថ្ងៃទី៩ ខែកក្កដានេះ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានដឹកនាំប្រតិភូតាមវិស័យតាមផ្នែកទាំងអស់ ជួបសម្ដែងការអបអរ សាទរចំពោះលោក នួន ផារ័ត្ន ដែលត្រូវបានព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពង់ធំ បន្ទាប់ពីលោក ងួន រតនៈ ដែលត្រូវមកកាន់តំណែងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

នាឱកាសនោះ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកនៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញការប្ដេជ្ញាចិត្តបន្តកិច្ចសហការ ឱ្យកាន់តែជិតស្និទ្ធជាមួយលោកអភិបាលខេត្តថ្មី អាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តកំពង់ធំ ដើម្បីរួមចំណែកធ្វើឱ្យវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្តការរីកចម្រើនថែមទៀត។ ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព បានសង្កត់ធ្ងន់លើវិស័យអាទិភាពមួយចំនួន ដូចជា កសិកម្ម កសិឧស្សាហកម្ម សុខាភិបាល ទេសចរណ៍ អាជីវកម្ម (អាជីវករតាមផ្សារ តាមផ្លូវ និងមូលដ្ឋានផ្សេងៗ) វិនិយោគ ក៏ដូចជាការងារពាក់ព័ន្ធនឹងជួរយុវជន។

លោកសមូហកបណ្ឌិត ឡី សុភាព ក៏បានប្ដេជ្ញាខិតខំអនុវត្តតាមការលើកទឹកចិត្តរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជំរុញឱ្យវិស័យឯកជនខិតខំកៀរគរវិនិយោគជាតិ-អន្តរជាតិ មកបណ្ដាក់ទុកវិនិយោគអភិវឌ្ឍនៅមូលដ្ឋានខេត្តកំពង់ធំ ដែលមានសក្ដានុពលលើវិស័យអាទិភាពខាងលើនោះ។

លោកប្រធានបានកោតសរសើរចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ធំ មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តកំពង់ធំ ដែលរក្សាបាននូវសាមគ្គីផ្ទៃក្នុងបន្តកិច្ចការអភិវឌ្ឍជូនប្រជាជន ធ្វើឱ្យវិស័យឯកជនរីករាយ ក្នុងការចូលរួមក្នុងកិច្ចអភិវឌ្ឍនេះ។

សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា គឺជាសមាគមដ៏សំខាន់ផងដែរក្នុងការចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលសមាគមទាំងនេះមានថ្នាក់ដឹកនាំ មានសមាជិក-សមាជិក គ្រប់រាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាកម្លាំងយុវជនសេដ្ឋកិច្ចក៏ច្រើនគួរសម ពិសេសការចូលរួមរបស់សមាគមទាំងនេះ គឺជាសញ្ញាដ៏ល្អនៃកិច្ចសហការជាមួយអាជ្ញាធររាជធានី-ខេត្តនីមួយៗ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.