ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ ==> ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់

អាជ្ញាធរ​នឹង​ចាត់​វិធី​ការ​ក្តៅ​ចំពោះ​ការចាក់ដី​បិទផ្លូវ​ទឹក​បង្ក​ទៅជា​ជំនន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត )៖ គ្រប់កន្លែង​ដែល​មាន​ការចាក់ដី​ល់ប​លូ ប្រឡាយ ឬ​ផ្លូវ​រំដោះ​ទឹក​ចេញពី​ស្រែ​ឬ​ដំណាំ​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ត្រូវ​តែ​ចាត់វិធានការ​ឲ្យបាន​តឹងរ៉ឹង​បំផុត ដោយ​តម្រូវ​ឲ្យ​ម្ចាស់​កាយចេញ រួច​កែតម្រូវ​ឡើងវិញ​ជាបន្ទាន់​។​

​នេះ​ជា​ការលើកឡើង​របស់ លោក​ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក្នុង​ដំណើរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ភូមិសាស្ត្រ​មួយចំនួន​នៃ​ស្រុក​ទឹកឈូ កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏បាន​មានប្រសាសន៍​បន្ត​ទៀត​ថា តាម​ការកត់សម្គាល់​ជាក់ស្តែង តំបន់​ដែល​លិចលង់​ក្រោយ​មាន​ភ្លៀង​ធ្លាក់​នោះ ភាគច្រើន​បណ្តាល​មកពី​សកម្មភាព​ចាក់​ដី​បំបិទ​ផ្លូវទឹក ការចាក់​លប់​លូទឹក​ដែល​ធ្លាប់​មាន​ពីមុន ឬក៏​ការដាក់​ប្រព័ន្ធ​លូ​មិន​ត្រឹមត្រូវ ខុស​ទម្រង់​បច្ចេកទេស​ជាដើម​។ ដូច្នេះ អាជ្ញាធរ​ត្រូវ​ចាត់វិធានការ​ឲ្យបាន​តឹងរ៉ឹង​ដោយ​តម្រូ​វដល់​ម្ចាស់​ដែល​ចាក់​លប់​លូ​ឬ​ប្រឡាយ ត្រូវ​កាយ​ចេញ រួច​កែតម្រូវ​ឡើងវិញ​។

​ទាក់ទិន​នឹង​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ជន់​លិច​នាពេល​ក្រោយៗ​ទៀត​នោះ លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា គ្រប់​មន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ​ត្រូវ​សហការ​គ្នា​ចុះ​សិក្សា​ដើម្បី​ឈាន​ទៅ​ជួសជុល ពង្រីក​គ្រប់​ប្រឡាយ ផ្លូវទឹក​ដែល​ធ្លាប់មាន ឬ​ស្ថាបនា​បន្ថែម​ដើម្បី​បញ្ចៀស​នូវ​ការលិចលង់​ព្រោះតែ​ភ្លៀង​ធ្លាក់​មួយ​មេ​ពីរ​មក​បែរជា​ជួប​បញ្ហា​ប្រឈម ធ្វើឲ្យ​រង​ផលប៉ះពាល់​ដល់​លំនៅឋាន​និង​ដំណាំ​របស់​ប្រជាពលរដ្ឋ​នោះ​។ ទោះ​ក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ក្នុងករណី​ដែល​អាច​ធ្វើ​បាន​ត្រូវ​បញ្ចេញ​ឲ្យអស់​ពី​លទ្ធភាព និង​សមត្ថភាព ពោល​គឺ​មិន​អាច​បណ្តែតបណ្តោយ​ឲ្យ​ភោគផល​ប្រជាពលរដ្ឋ​ខូចខាត​តាមរយៈ​ភាព​ព្រងើយកន្តើយ​ពី​មន្ត្រី​ពាក់ព័ន្ធ​នោះទេ​។​

​សូមបញ្ជាក់​ថា ភូមិសាស្ត្រ​ដែល​កំពុង​រង​នឹង​ជំនន់​ភ្លៀង​ក្នុងស្រុក​ទឹកឈូ ខេត្ត​កំពត​នោះ មាន​ដូចជា​ឃុំ​ព្រៃ​ឃ្មុំ ឃុំ​ថ្មី ឃុំ​ព្រៃ​ថ្នង និង​ឃុំ​កណ្តោល​។ ជាមួយគ្នា​នេះ​ដោយ​ស្ថានភាព​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ភូមិសាស្ត្រ​របស់​ក្រុង​កំពត ក៏​ត្រូវ​ប្រឈម​នឹង​ការលិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​ផងដែរ​៕
​សេង ណា​រិទ្ធ​
​

r180820a1 r180820a2 r180820a3 r180820a4 r180820a5 r180820a6 r180820a7 r180820a8 r180820a9 r180820a10

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.