ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

ឯកឧត្តអភិសន្តិបណ្ឌិត ស​ សុខា និងលោកជំទាវ ចុះសួសុខទុកមន្ត្រី នគរបាលចរាចរម្នាក់ ជួបគ្រោះថ្នាក់ចរាចរ ពេលបំពេញ បេសកកម្មក្នុងខេត្តព្រះសីហនុ

ឯកឧត្តអភិសន្តិបណ្ឌិត ស​ សុខា និងលោកជំទាវ ចុះសួសុខទុកមន្ត្រី នគរបាលចរាចរម្នាក់ ជួបគ្រោះថ្នាក់ចរាចរ ពេលបំពេញ បេសកកម្មក្នុងខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តអភិសន្តិបណ្ឌិត ស​ សុខា និងលោកជំទាវ ចុះសួសុខទុកមន្ត្រី នគរបាលចរាចរម្នាក់ ជួបគ្រោះថ្នាក់ចរាចរ ពេលបំពេញ បេសកកម្មក្នុងខេត្តព្រះសីហនុ…

 

(ខេត្តព្រះសីហនុ)៖ ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី

ក្រសួងមហាផ្ទៃ និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន​ ជូនដល់លោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលកំពុងសម្រាក ព្យាបាលរបួស (ម៉ូតូបុក) ក្នុងពេលបំពេញបេសកកម្ម ចុះអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកក្នុងក្រុងព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង០៩និង៤០នាទីព្រឹកលើផ្លូវអូរ១ ត្រង់ចំណុចជិត ហាងokស្ថិតក្នុង ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយម៉ូតូ ០១គ្រឿង ម៉ាក Honda dream ១២៥ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ប៊ុន សារុន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរចុងភៅនៅ ជីងប៉ី៣បច្ចុប្បន្ន ស្នាក់នៅ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទិសដៅពី កើតទៅ លិច ដោយបើកបរម៉ូតូមិនពាក់មួកការពារសុវត្ថិភាព លុះមកដល់កន្លែងកើតហេតុត្រង់ចំណុចគោលដៅអនុវត្តន៍ច្បាប់ ម៉ូតូបង្កបានបើកបរបញ្ច្រាសទិសចរាចរណ៍ ព្យាយាមគេចចេញពី គោលដៅដែលសមត្ថកិច្ច កំពុងអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក រួចបានបើកបុក កម្លាំងនគរបាល ០១នាក់ឈ្មោះ ប៊ី ស៊ីណាត ភេទប្រុស ឋានន្តរសក្ដិ អនុសេនីយ៍ឯក តួនាទី នាយរងផ្នែក អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដែលកំពុងអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅខាងលើ ។

 

ក្រោយកើតហេតុ នគរបាលរងគ្រោះបាន បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ ចំណែកអ្នកបើកបរម៉ូតូបង្ក សមត្ថកិច្ចបាននាំខ្លួន មកអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.