ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!

នាយឧត្តមសេនីយ៍ វង្ស ពិសេន សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ៤០១ម៉ែត្រ និងសមិទ្ធផលនានានៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

នាយឧត្តមសេនីយ៍ វង្ស ពិសេន សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ៤០១ម៉ែត្រ និងសមិទ្ធផលនានានៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង ៤០១ម៉ែត្រ ទទឹង ៩ម៉ែត្រ និងសមិទ្ធផលនានា ស្ថិតក្នុងភូមិសាស្ត្រ ភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថាគម្រោងសាងសង់ផ្លូវឡើងទៅកាន់ច្រកអានសេះនេះ គឺជាផ្នែកមួយនៃការគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់ការទី១ នីតិកាលទី៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរដ្ឋ និងការចូលរួមគោរពច្បាប់របស់ប្រជាពលរដ្ឋ ដែលធានាបាននូវ ស្ថិរភាព នយោបាយ និងសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យ មានការរីកចម្រើន។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ កងវិស្វកម្មបញ្ជាការដ្ឋានកងទ័ពជើងគោក កងវិស្វកម្មកងពលធំអន្តរាគមន៍លេខ៣ តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះនៅលើទឹកដីខេត្តព្រះវិហារ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងរម្លឹកពីព្រឹត្តិការណ៍កាលពី៤៧ឆ្នាំមុន (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) នៃដំណើរឆ្ពោះទៅរំដោះប្រជាជនកម្ពុជារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត ដោយនាំមកនូវការរស់ឡើងវិញ ស្វែងរកបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃនេះ។

នាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ទៀតថា សមិទ្ធផលដែលសម្ដេច ហ៊ុន សែន បានកសាងហេដ្ឋារចនាសម្ព័ន្ធច្រើនណាស់ទាំងសម្រាប់ជាប្រយោជន៍ប្រជាជន និងកងទ័ពក្នុងនោះក៏មានការបោះបង្គោលព្រំដែន កសាងផ្លូវតាមក្រវ៉ាត់ព្រំដែន ដែលធ្វើឱ្យតំបន់ព្រំដែនក្លាយទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មានជាអាទិ៍៖

*ខិតខំការពារបូរណភាពទឹកដី
*ចូលរួមថែរក្សាសមិទ្ធផលរបស់រាជរដ្ឋាភិបាលចាស់-ថ្មី
*យកចិត្តទុកដាក់អនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការថែរក្សាព្រៃឈើ សត្វព្រៃ និងទប់ស្កាត់ការទន្ទ្រានដីព្រៃ
*ត្រូវអប់រំណែនាំពីការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក
*ទាំងប្រជាពលរដ្ឋ ទាំងកងកម្លាំងប្រដាប់អាវុធត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព យកចិត្តទុកដាក់លើការងារសន្តិសុខ លប់បំបាត់គ្រឿងញៀន ល្បែងសុីសង និងក្រុមក្មេងទំនើង។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ចូលរួមអបអរសាទរពិធីបើកកាដ្ឋានសាងសង់ព្រែកជីកហ្វូណននៅវេលាម៉ោង៩:០៩នាទីព្រឹក នាថ្ងៃទី៥ ខែសីហា ២០២៤ខាងមុខនេះ។

ក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ បានពាំនាំយកនូវថវិកាជាអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋចូលរួមកម្មវិធីចំនួន២០០នាក់ក្នុង១នាក់ ៥០,០០០៛ និងគ្រឿងឧបភោគបរិភោគ អង្ករ ទឹកត្រី ទឹកសុីអុី ត្រីខ មី ទឹកបរិសុទ្ធ ព្រមទាំងកងកម្លាំង និងគ្រួសារអតីតយុទ្ធជនចំនួន៣០២នាក់ ក្នុង១នាក់១០០,០០០៛ និងឧបត្ថម្ភថវិកាដល់១៨អង្គភាព នៅភូមិសាស្ត្រខេត្តព្រះវិហារ សរុបថវិកា ១១២,៤០០,០០០រៀល៕ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.