(ខេត្តមណ្ឌលគិរី) ÷ សកម្មភាពរថយន្តសាំយ៉ុងដឹកឈើក្នុងមួយយប់ៗចេញពីរ ខេត្តមណ្ឌលគីរី តាមបណ្តោយផ្លូវជាតិលេខ 76 A ឆ្ពោះទៅលក់នៅ ប្រទេសវៀតណាមតាមច្រកឡាប៉ាខេឆ្ពោះទៅ ង៉ាំយូលិត ស្រុក កែវសីម៉ា ។
មហាជនឆ្ងល់ ថាហេតុអ្វី?លោកសារផល្លា មេប៉ុស្តិ៍ឡាប៉ាខេ និងលោកមេប៉ុស្តិ៍ង៉ាំ យូលិត បើកច្រកឲ្យឈ្មួញឈើ ឈ្មោះ ហេង និងឈ្មោះរក្សា ដឹកជញ្ជូនឆ្លងដែនចូលប្រទេសវៀតណាមបានយ៉ាងរលួន។
ជាក់ស្ដែងកាលពីរ យប់ថ្ងៃទី 05 ខែ កក្ដដា ឆ្នាំ 2024 ឈ្មោះហេង និងឈ្មោះ រក្សា តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើតាមទ្បានសាំយ៉ុង ឆ្លងកាត់ តាមច្រកឡាប៉ាខេឆ្ពោះទៅ ង៉ាំយូលិត ស្រុក កែវសីម៉ា ឆ្លងទៅលក់នៅប្រទេសវៀតណាម។
តាមប្រភព ពីរប្រជាពលរដ្ឋបានប្រាប់ឲ្យក្រុមការងារ អង្គភាព សារព័ត៌មាន យើងខ្ញុំឱ្យដឹងថា មួយរយៈចុងក្រោយ ក្នុង ខែ កក្ដដា ឆ្នាំ ២០២៤ នេះ គេតែងសង្កេតឃើញមានរថយន្តសាំយ៉ុងបានសម្រុកដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ប្រហែលជាមានការបើកភ្លើងខៀវពីរសមត្ថកិច្ចពាក់ព័ន្ធហើយមើលទៅទើបពុំមានការទប់ស្កាត់និងបង្ក្រាប ជាហេតុនាំឲ្យឈ្មួញរកស៊ីបទល្មើសធ្វើសកម្មភាពបានយ៉ាងអនាធិបតេយ្យ និងចរាចរណ៍បានយ៉ាងរលូន នៅលើដងផ្លូវជាតិបែបនេះ។
ចំណែកមន្ត្រីសមត្ថកិច្ចប្រចាំទិសនៅក្នុងស្រុកកែវសីមា ក៍ហាក់បីដូចជាស្ងប់ស្ងាត់ល្អខ្លាំងណាស់ដែរ បើទោះបីជាមានមន្ត្រីប្រចាំការនៅចំណុចណាក៍ដោយតែសកម្មភាពបទល្មើសហាក់បីដូចជាមិនអន់ថយនោះទេ។
ប្រជាពលរដ្ឋដាក់ជាសំណួរត្រង់ៗថាតើ មន្ត្រីសមត្ថកិច្ចឈរជើងប្រចាំការតាមសង្កាត់រដ្ឋបាលព្រៃឈើ និងស្នាក់ការកងរាជអាវុធហត្ថ និងតាមដងផ្លូវនានា ប្រហែលជាបានទទួលលាភសក្ការៈ ពីក្រុមឈ្មួញហើយយ៉ាងមើលទៅ? បានជាបញ្ហាទាំងនេះអស់លោកធ្វើមិនដឹងមិនឮបែបនេះទៅវិញ .?
ហើយនាពេលកន្លងមកបើទោះបីជា ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម្ភ ឧត្តម្ភសេនីត្រីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានធ្វើការដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់យ៉ាងណាក៍ដោយ តែមន្ត្រីថ្នាក់ក្រោមហាក់បីដូចជាមិនយកចិត្តទុកដាក់ធ្វើការបង្ក្រាបរាល់បទល្មើសព្រៃឈើ តាមគ្រប់ បណ្ដាលស្រុកអោយមានប្រសិទ្ធភាពនោះឡើយ។
បញ្ហានេះហើយប្រជាពលរដ្ឋក៏សូមអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធាន ធម្មជាតិ ដាក់ការស៊ើបអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះក្រុម ឈ្មួញដឹកជញ្ជូនឈើ ទៅស្រុកយួនតាម
ច្រកឡាប៉ាខេឆ្ពោះទៅ ង៉ាំយូលិត ស្រុក កែវសីម៉ា ជាបន្ទាន់ .! ជៀសវាងព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ត្រូវវិនាសហិនហោចអស់ក្រោមស្នាដៃ មេឈ្មួញពីនាក់នេះ។



