ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ ណែនាំអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋសហការជាមួយក្រុមយុវជនស្ម័គ្រចិត្តរបស់ក្រសួងរៀបចំដែនដី ដើម្បីឱ្យដំណើរការវាស់វែងដីធ្លីប្រព្រឹត្តទៅដោយរលូន

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ ណែនាំអាជ្ញាធរមូលដ្ឋាននិងពលរដ្ឋសហការជាមួយក្រុមយុវជនស្ម័គ្រចិត្តរបស់ក្រសួងរៀបចំដែនដី ដើម្បីឱ្យដំណើរការវាស់វែងដីធ្លីប្រព្រឹត្តទៅដោយរលូន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករវៀង និងឃុំទាំង១២ បានថ្លែងណែនាំដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំទូទាំងស្រុក និងបងប្អូនប្រជាពលរដ្ឋស្រុករវៀង ត្រូវធ្វើការសហការល្អជាមួយក្រុមការងារយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលកំពុងចុះធ្វើសកម្មភាពវាស់វែងដីធ្លីនៅតាម ភូមិ ឃុំ ក្នុងមូលដ្ឋានស្រុករវៀង។

ការថ្លែងរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោក តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមការងារ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំអំណោយមួយចំនួនរបស់លោក គីម រិទ្ធី ប្រគល់ជូនក្រុមការងារយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកំពុងបំពេញភារកិច្ចវាស់វែងដីធ្លីនៅក្នុងស្រុករវៀង។

លោក អ៊ុក គឹមសាន បានថ្លែងនាំនូវការផ្តំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនក្រុមយុវជនស្ម័គ្រចិត្តទាំងអស់ដែលកំពុងមានវត្តមាននៅទីនេះ។លោកក៏ថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ចុះមកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីចូលរួមពន្លឿនឱ្យដំណើរវាស់វែងដីធ្លីនៅខេត្តព្រះវិហារ បញ្ចប់នៅឆ្នាំ២០២៥ តាមផែនការរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

លោក អ៊ុក គឹមសាន ក៏បានថ្លែងណែនាំដល់លោកមេភូមិ មេឃុំ និងប្រជាពលរដ្ឋទូទាំងស្រុករវៀង ត្រូវជួយសហការនិងយកចិត្តទុកដាក់ជាមួយក្រុមការងារយុវជនស្ម័គ្រចិត្ត ដែលចុះមកវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ត្រូវចាត់ទុកពួកគាត់ដូចបងប្អូន កូនចៅ ជាក្រុមគ្រួសារតែមួយ ដោយសារតែពួកគាត់ជាអ្នកមកពីឆ្ងាយ តាមបណ្តាលខេត្ត និងរាជធានីភ្នំពេញ បានខិតខំវាស់វែងដីធ្លីជូនបងប្អូន ដើម្បីបងប្អូនទទួលបានកម្មសិទ្ធដីធ្លីដោយស្របច្បាប់។

បើតាមរបាយការណ៍របស់លោក សីន ម៉េងឡាំ ប្រធានក្រុមការងារយុវជនស្ម័គ្រចិត្តបានថ្លែងថា៖ក្រុមការងារយុវជនស្ម័គ្រចិត្តរបស់លោកបានមកដល់ស្រុករវៀងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ហើយបានបំពេញការងារនៅតាមឃុំចំនួន៣ និងភូមិចំនួន៩។គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងាររបស់លោកបានវាស់វែងក្បាលដីជូនប្រជាពលរដ្ឋសរុបចំនួន២៦៤៦ក្បាលដី។

សូមបញ្ជាក់ថាអំណោយរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលនាំយកទៅប្រគល់ជូនក្រុមការងារយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លី របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាពេលនេះរួមមាន៖ថវិកាចំនួន៥លានរៀល អង្ករចំនួន៣០០គីឡូក្រាម ត្រីខចំនួន៣០យួរ មីចំនួន៣០កេស ទឹកបរិសុទ្ធដបធំចំនួន៣០យួរ និងមុងចំនួន៣០ផងដែរ៕

ដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.