ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២

អភិបាលខេត្ត​កែប ជួប​សំណេះសំណាល​ជាមួយ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​សិស្សានុសិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​ព្រឹក​ថ្ងៃ​៣​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤​ខែ​សីហា ឆ្នាំ​២០១៨ លោក​កែន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ​មន្ត្រី​ក្រោម​ឱវាទ​ជាច្រើនរូប បាន​ធ្វើ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ចំនួន​១៥១​នាក់ នៅ​វិទ្យាល័យ ហ៊ុន សែន ចំការ​ដូង ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២០​ខែ​សីហា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​ក្នុង​ពិធី​សំណេះសំណាល លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ដល់​លោកគ្រូ អ្នកគ្រូ ដែល​កន្លងមក​បាន​អប់រំ​សិស្សានុសិស្ស​បាន​ល្អ ព្រមទាំង​បាន​ខិតខំ​បណ្តុះបណ្តាល​ចំណេះវិជ្ជា​ដល់​ក្មួយៗ​ជា​សិស្សានុសិស្ស​ឲ្យក្លាយ​ជាជា​សិស្ស​ល្អ មនុស្ស​ល្អ សិស្ស​ពូកែ និង​ជា​សិស្ស​គំរូ សម្រាប់​ប្រែក្លាយ​ទៅ​ជា​សសរទ្រូង​នៃ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​។​លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ផង​ដែរ អំពី​សមត្ថភាព​របស់​ក្មួយៗ​ជា​សិស្សានុសិស្ស​នៅ​គ្រប់​សាលា គ្រប់​វិទ្យា​វិទ្យាល័យ​-​អនុវិទ្យាល័យ​នៃ​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល ដែល​ខិតខំ​រៀនសូត្រ​ក្លាយជា​សិស្ស​ពូកែ សិស្ស​ល្អ និង​ជាប់​ចំណាត់ថ្នាក់​(​និទ្ទេស​A)​កាលពី​ឆ្នាំ​២០១៧​កន្លងមក​។​

​ជាមួយគ្នានេះដែរ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៥.៤០០.០០០​រៀល​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ដែល​ខិតខំ​បង្រៀន​បំប៉ន​ដល់​សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រយៈពេល​ពីរ​ខែ​កន្លង​មក ហើយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២​ចំនួន​១៥១​នាក់​ដែល​ត្រៀម​ប្រឡង ក្នុង​ម្នាក់ៗ​ក៏​បាន​ទទួល​ថវិកា​ចំនួន​១០.០០០​រៀល​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180815h1 r180815h2 r180815h3 r180815h4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.