ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត ==> កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រយ:ពេល០៥ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៦នាក់ ពាក់ព័ន្ធករណីលួច ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋមានស្ថានទម្ងន់ទោស និង ករណីទាត់ធាក់កាប់ប្លន់យកម៉ូតូមាន ចំនួន០៥ករណី និង ពាក់ព័ន្ធករណីគ្រឿងញៀន ០១ករណី ==> កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាវិត បង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ឃាត់ខ្លួនជនជាតិវៀតណាម និងចិនចំនួន៣៣នាក់ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ==> ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ...

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំង មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំង មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីការប្រកាសរបស់លោក សម វឌ្ឍនា មនុស្សសំខាន់របស់ សម រង្ស៉ី និង កឹម សុខា ប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ប្រកាសដើរចេញពីគណបក្សប្រឆាំង គោរពស្នើសុំ សម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលចូលរួម
ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលក្នុងការជីកព្រែកហ្វូណនតេជោ។

សារសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «តាងនាមឲ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សម វឌ្ឍនា ដែលបានសម្រេចចិត្តដ៏ក្លាហានចាកចោលក្រុមប្រឆាំងទាំងនៅក្រៅប្រទេស ទាំងនៅក្នុងប្រទេស មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជានិងគាំទ្ររាជរដ្ឋាភិបាល ក្នុងការជីកព្រែកហ្វូណនតេជោ។ សូមជូនពរលោក និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សេចក្តីចម្រើន»។

សូមជំរាបថា ការប្រកាសចាកចេញពីក្រុមប្រឆាំងរបស់លោក សម វឌ្ឍនា បន្ទាប់ពីលោកបានមើលឃើញថា រយៈពេលជាង២០ឆ្នាំនៃជីវិតនយោបាយ និងឆ្លងកាត់វ័យ៥៩ឆ្នាំកន្លងមកនេះ លោកមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ កំលាំងនយោបាយរឹងមាំ និងមានចក្ខុវិសយ័នយោបាយវែងឆ្ងាយ ដើម្បីធានាស្ថេរភាពនយោបាយ និងធានាសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍន៏សង្គម និងអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិរបស់ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនរុងរឿងបន្តទៅមុខទៀត។

ការសម្រេចចិត្តសុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ១០០% គឺដោយសារលោក សម វឌ្ឍនា មិនពេញចិត្ត ទៅនិងមេដឹកនាំប្រឆាំងជ្រុលនិយម ដែលព្យាយាមប្រឆាំងទៅ និងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាការប្រឆាំងបែបរារាំងទប់ស្កាត់ ក្នុងគោលបំណងបំផ្លាញផលប្រយោជន៏ជាតិ និងផលប្រយោជន៏ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលផលបានពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលខ្ញុំបាទមិនអាចទទួលយកបាន។

សូមជំរាបថា លោក សម វឌ្ឍនា គឺជាអ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្រៀនបន្ថែមនៅទីក្រុងស្តុកតុន រដ្ឋកាលីហ្វរ័ញ៉ា, ហើយលោក និងភរិយា គឹជាម្ចាស់ភោជនីយដ្ឋានខ្មែរមួយកន្លែង មានឈ្មោះ «បាយ័ន» នៅទីក្រុងស្តុកតុន សហរដ្ឋអាមេរិក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.