ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង...

ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ នេះជាការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាល ខេត្តរតនគិរីយ៉ាងដូច្នេះធ្វើឡើងនៅក្នុង ពិធីអបអរសាទរបុណ្យ “រុក្ខទិវា” ៩ កក្កដា ២០២៦ ដែលបានប្រារព្ធធ្វើឡើង នៅវិមានឯករាជ្យ ស្ថិតក្នុង ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ខេត្តរតនគិរី។

ឯកឧត្តម អភិបាលខេត្តបានបន្តថា ព្រៃឈើមានតម្លៃជាពហុប្រយោជន៍ ទាំងផ្នែកវប្បធម៌ សេដ្ឋកិច្ច និងសង្គម និងមានតម្លៃយ៉ាងធំធេង សម្រាប់មនុស្សជាតិ ជា សរសៃឈាមក្នុងវិស័យកសិកម្ម ទេសចរណ៍ ហើយក៏ជាអាយុជីវិតរបស់ប្រជាកសិករ ព្រមទាំងជាប្រភពនៃកំណើនសេដ្ឋកិច្ចជាតិ» តាមរយៈយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់១លានដើមក្នុង១ឆ្នាំ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សា ការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង។ឯកឧត្តម ញ៉ែម សំអឿន ថ្លែងថា ពិធីអបអរសាទរបុណ្យរុក្ខទិវា នាថ្ងៃនេះ នៅទីនេះ និងនៅកន្លែងផ្សេងទៀត នៅទូទាំងប្រទេស គឺពិតជាមានអត្ថន័យនិងសារៈសំខាន់ដ៏ជ្រាលជ្រៅបំផុត ក្នុងការបំផុស ស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ឱ្យចូលរួមដាំដើមឈើ ថែរក្សា និងការពារព្រៃឈើ និងសត្វព្រៃឱ្យបានគង់វង្ស លើសពីនេះ អភិវឌ្ឍធនធានទាំងនេះឱ្យកាន់តែសម្បូរឡើង សម្រាប់ជាមូលដ្ឋានគ្រឹះនៃការ អភិវឌ្ឍសេដ្ឋកិច្ចបៃតង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយការចូលរួមទាំងអស់គ្នាយ៉ាងច្រើនកុះករ និង ក្លៀវក្លា ក្នុងការដាំដើមឈើនាពេលនេះ បង្ហាញពីនិរន្តរភាពក្នុងការបន្តនូវវប្បធម៌ប្រពៃណី ដ៏ល្អដែលមានតាំងពីយូរលង់ណាស់មកហើយ ដើម្បីអភិវឌ្ឍ និងថែរក្សាព្រៃឈើ ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់មនុស្សជាតិ។

ឯកឧត្តម សង្ឃឹមជឿជាក់ថា ព្រះថេរានុថេរៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ និង  បងប្អូន កូនក្មួយទាំងអស់ នឹងបន្តដើរតួនាទីជាកម្លាំងចលករដ៏សកម្ម យកព្រះទ័យ និងយកចិត្តទុកដាក់ ដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើនជាអតិបរមា នៅតាមវត្តអារាម ភូមិដ្ឋាន ទីសាធារណៈ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ដើម្បីបង្កើតជា «របង បៃតង» និង «ទីក្រុងបៃតង» ព្រមទាំងខិតខំថែរក្សាឱ្យដុះលូតលាស់ល្អឡើង ដើម្បីជាប្រយោជន៍ដល់ខ្លួនឯងផ្ទាល់ផង និងដល់ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី រាប់ជំនាន់ក្រោយៗ ទៀត នៃមនុស្សជាតិ។

សូមបញ្ជាក់ថា ពិធីបុណ្យរុក្ខទិវាឆ្នាំ២០២៦នេះ ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី បានយកកូនឈើចម្រុះសរុប ចំនួន៦.៧៥០ដើម ក្នុងនោះ២០០ដើមដាំនៅព្រលានយន្តហោះចាស់ និងដាំតាមក្រុង-ស្រុក៦.៥៥០ដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.