ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង​៖នាព្រឹកថ្ងៃចន្ទអង្គារ​ ១៥រោច​ ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០​ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងកិច្ចបូកសរុបលទ្ធផលការងារប្រចាំធមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង​ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីរ ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត​ និងប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុកទាំង៨​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ជាសមាជិក ក្រុមការងារចុះមូលដ្ឋានខេត្ត​ និងប្រតិភូអមដំណេីរ​ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត​ លោក​អភិបាលរងខេត្ត លោកមេបញ្ជាការរងកងកម្លាំងទាំង៣​ លោក​ លោក​ស្រីជាអភិបាល​ អភិបាលរង ក្រុង/ស្រុក​ លោក​ លោកស្រី​ មេឃុំចៅសង្កាត់​ និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងខេត្តសរុបប្រមាណ៣២៥នាក់។

មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះ​ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនដោយសង្ខេប អំពីលទ្ធផលការងារ សំខាន់ៗ ដែលរដ្ឋបាលខេត្ដស្វាយរៀង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសម្រេចបាន ក្រោមការដឹកនាំរបស់ដ៏ត្រឹមត្រូវរបស់សម្តេចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការអភិវឌ្ឍន៍ខេត្ត កម្មវិធីវិនិយោគបីឆ្នាំរំកិល និងគម្រោងអភិវឌ្ឍខេត្តប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមចំណែក និងគាំទ្រពីក្រសួង ស្ថាប័ន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដៃគូអភវឌ្ឍន៍ សប្បុរសជន ការចូលរួមពីមន្ទីរ-អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានជម្រុញដល់អភិវឌ្ឍរីកចំរើន និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាបន្តបន្ទាប់​ ទន្ទឹមនោះរដ្ឋបាលបាលខេត្តបានបន្តជម្រុញការអនុវត្តភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិភាព​ កម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល​ ព្រមទាំងគាំទ្រនិងជម្រុញសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយប្រកបប្រសិទ្ធភាព​ តម្លាភាព​ ជាមួយនេះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅមូលដ្ឋាន​ ក៏ដូចជាពិនិត្យដោះស្រាយលេីសំណេីរសំណូមពររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

លោកជំទាវបណ្ឌិតសភាចារ្យប្រធានក្រុមរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការកោតសរសេី​រ​ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញតួនាទីភារកិច្ចរបស់ខ្លួ​នបានល្អប្រសេីនៅក្នុងមូលដ្ឋាន​ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច​ លេីការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន។

លោកជំទាវបណ្ឌិតសភាចារ្យបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនរួមមាន៖
-​ បន្តផ្សព្វផ្សាយកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីកំណែទម្រង់នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នពាក់ព័ន្ធ។

-ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ត្រូវរៀបចំផែនការចុះ វេទិកាសាធារណៈនៅមូលដ្ឋាន និងចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីស្វែង យល់ដោយផ្ទាល់នូវកង្វល់ បញ្ហាប្រឈម សំណើ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការដោះ ស្រាយឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានជាធរមាន។

-​ មូលដ្ឋានក្រុង ស្រុក មន្ទីរជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តទប់ស្កាត់បញ្ហាស្គេមអនឡាញ​ បញ្ហាគ្រឿងញៀន​ ក្មេងទំនេីង​ជាដេីម។
-ត្រូវបន្តយកចិត្តទុកដាក់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការបំពេញការងារ ស្របតាមតួនាទី សមត្ថកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និង គណនេយ្យភាព ។

-បន្តកៀរគរប្រភពធនធានពីវិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធផ្សេងទៀត ឱ្យចូលរួមចំណែក ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងចូលរួមអភិវឌ្ឍខេត្ត ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.