ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អញ្ជើញជាអធិបតី ភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ==> កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖

វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

វិទ្យាល័យគោកព្រីង ខេត្តស្វាយរៀង រៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ដើម្បីលើកកម្ពស់គុណភាពអប់រំ និងការច្នៃប្រឌិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ វិទ្យាល័យគោកព្រីង ស្ថិតក្នុងឃុំគោកព្រីង ស្រុកស្វាយជ្រំ បានរៀបចំពិធី «ពិពណ៌កម្រងស្នាដៃសិស្ស» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ង៉ោ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រួមជាមួយ លោក ម៉ែន អេង និងលោក ញ៉ែម សារី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការសិក្សា និងការច្នៃប្រឌិតរបស់សិស្សានុសិស្ស ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈការដាក់តាំងពិពណ៌ស្នាដៃនាពេលនេះ សិស្សានុសិស្សមានឱកាសបង្ហាញពីទេពកោសល្យ និងសមត្ថភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការសិក្សានៅថ្នាក់ខ្ពស់ និងទីផ្សារការងារនាពេលអនាគត។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកអភិបាលស្រុកស្វាយជ្រំ, លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស, ព្រមទាំងមាតាបិតា និងអាណាព្យាបាលសិស្សជាច្រើននាក់។ ក្នុងរបាយការណ៍សង្ខេប លោកនាយកវិទ្យាល័យ បានលើកឡើងពីវឌ្ឍនភាពនៃការសិក្សា និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ បន្ទាប់មក តំណាងកាន់គម្រោង KAPE ក៏បានឡើងធ្វើរបាយការណ៍សង្ខេបអំពីកិច្ចសហការ និងការគាំទ្រលើការអនុវត្តគម្រោងនានា ដើម្បីពង្រឹងសមត្ថភាពសិស្ស និងគ្រូនៅក្នុងវិទ្យាល័យ។

ថ្លែងក្នុងពិធីនោះ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ និងដៃគូអភិវឌ្ឍន៍ ដែលបានបង្កើតឱ្យមានវេទិកាបង្ហាញស្នាដៃនេះឡើង ដោយលោកចាត់ទុកថាជាគំរូដ៏ល្អសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាន។

ជាចុងក្រោយ ឯកឧត្ដម ង៉ោ សុវណ្ណ បានមានប្រសាសន៍សំណេះសំណាល និងដាក់ចេញនូវទិសដៅមួយចំនួនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ។ ឯកឧត្ដមបានគូសបញ្ជាក់ថា ការដាក់តាំងពិពណ៌នេះ គឺជាការឆ្លើយតបយ៉ាងសកម្មទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ឯកឧត្ដមបានលើកទឹកចិត្តឱ្យសិស្សបន្តការសិក្សាស្រាវជ្រាវ និងច្នៃប្រឌិត ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.