ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

អាវុធហត្ថខេត្តបាត់ដំបង បញ្ជូនជនសង្ស័យ២នាក់ និងវត្ថុតាងថ្នាំញៀន ទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញ នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ និងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ បន្ទាប់ពីកម្លាំងជំនាញ បានឃាត់ខ្លួនបានកាលវេលាម៉ោង ១០៖២៣នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ពាក់ព័ន្ធក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

មន្រ្តីជំនាញបានបញ្ជាក់ថា ដែលជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ ឈ្មោះ យិន សិលា ហៅកូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរឌីជេ មានទីលំនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ទី២៖ ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរឌីជេ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។

វត្ថុតាងដកហូតរួមមាន៖ គ្រឿងញៀន ម្សៅក្រាមពណ៌សថ្លា កេតាមីន (ខេ) ចំនួន ០៦កញ្ចប់ ទម្ងន់ ៤៦,៩៤ ក្រាម (ថ្លឹងទាំងសំបក) ,គ្រឿងញៀនម្ស៉ៅទំពាំងបាយជូ ( MDMA ) ចំនួន ០៦កញ្ចប់ ទម្ងន់ ៤២,៧៣ក្រាម (ទាំងថង់) ,គ្រឿងញៀន ប្រភេទគ្រាប់ពណ៌ផ្កាឈូក ( អ៉ិចស្តាស៊ី )ចំនួន ០៣គ្រាប់ ទម្ងន់ ១,២២ក្រាម, ជញ្ជីង ០២គ្រឿង , ម៉ូតូ ចំនួន ០១គ្រឿង, ទូរស័ព្ទដៃ ០២គ្រឿង,បារីអេឡិចត្រូនិច ( vape ) ៩១ ដើម, ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

បន្ទាប់ពីជនសង្ស័យបានឆ្លើយសារភាពរួចមក ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យរួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.