ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព័ត៌មាន​ក្ដៅៗ  តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ? ទំនិញគេចពន្ធឆ្លងដែនទៅថៃយ៉ាងរលូន ខណៈសមត្ថកិច្ចប្រចាំការបែរជាបាត់ដានសូន្យឈឹង! ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប ​អញ្ជេីញចូលរួមរៀបចំ និងពិនិត្យកម្មវិធីធ្វើតេស្តកាយសម្បទាបេក្ខជនសិក្ខាកាមចំនួន​ ១០រូប ត្រៀមចេញទៅបណ្ឌិត្យសភាយោធាអូស្រ្តាលី (ADFA/RMC-D) និងមហាវិទ្យាល័យកងទ័ពជើងទឹកភូមិន្ទអូស្រ្តាលី ក្រោមការសហការជាមួយក្រុមសម្របសម្រួលកិច្ចសហប្រតិបត្តិការយោធា (Military Cooperation Coordination Group - MCCG)។ នៅពហុកីឡាដឮដ្ឋានជាតិអូឡាំពិក​ រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦។ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប អញ្ជើញចូលរួមទិវា ANZAC Day រំលឹកការចងចាំ ដល់ទាហានអូស្ត្រាលី និងនូវែលសេឡង់ ដែលបានពលីក្នុងសម័យសង្គ្រាម​ ដែលបានរៀបចំនៅ ស្ថានទូតអូស្ត្រាលី រាជធានីភ្នំពេញ។ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦។ ==> ការបំពេញកាតព្វកិច្ចយោធា នឹងត្រូវធ្វើឡើងស្របតាមតម្រូវការយោធាប្រចាំឆ្នាំ ជាមួយគ្នានេះ យុវជនដែលទទួលបានការហ្វឹកហ្វឺនក្នុងការចូលបំពេញកាតព្វកិច្ចយោធា នឹងទទួលបានការបណ្តុះបណ្តាលផ្នែកវិន័យ សីលធម៌ និងការធ្វើការជាក្រុម ដែលជាផលរួមក្នុងសង្គមនៃធនធានមនុស្ស។ ==> អភិបាលខេត្តប៉ៃលិន ដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំក្នុងកាលៈទេសៈដែលស្ថានការណ៍ពិភពលោកកំពុងជួបវិបត្តិនេះ គឺជាផ្លែផ្កានៃផលលាភសុខសន្តិភាព ==> ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវតែយកចិត្តទុកដាក់ស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនជនពាក់ព័ន្ធចំពោះករណីរបស់លោកវរសេនីយ៍ទោ ម៉ាប់ សុផាត! ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តត្បូងឃ្មុំ ==> ឃាត់ខ្លួនជនសង្ស័យ៤០នាក់ពាក់ព័ន្ធករណី Online Scams ក្នុងអគារ BAOLI INTER CITY ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ==> អភិបាល​រាជធានីភ្នំពេញ ណែនាំឱ្យមន្ត្រី​ និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារបន្ថែមទៀត

យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់

យប់រំលងអាធ្រាត្រទៅហើយសង្ស័យជារឿងគំនុំ មានករណីបាញ់ស្រោចចូលក្នុងផ្ទះជាច្រើនគ្រាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តបាត់ដំបង)÷ក្រុងបាត់ដំបង
មានរឿងភ្ញាក់ផ្អើលមួយបានកើតឡើង ក្នុងនោះក៏មានសមត្ថកិច្ចចុះដល់កន្លែងកើតហេតុផងដែរ ក្រោយពីមានករណីស្នូរផ្ទុះអាវុធជាច្រើនគ្រាប់​ ដែលបានបាញ់ស្រោចទៅលើទ្វារផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យធ្លុះធ្លាយ ជាច្រើនកន្លែង​ ហេតុការណ៍នេះ​ ត្រូវមហាជនដាក់ការសង្ស័យថាអាចជារឿងគំនុំ។កន្លែងកើតហេតុស្ថិតក្នុងភូមិសូភី០១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប្រភពជុំវិញកន្លែងកើតហេតុបានបញ្ជាក់ថា ករណីបាញ់បោះ​នេះ​កើតឡើងក្នុង​យប់រំលងអាធ្រាត្រ ព្រោះសំឡេងគ្រាប់ដែលផ្ទុះឡើងជាច្រើនគ្រាប់នោះ គឺជាពេលដែលពលរដ្ឋ​លង់លក់នៅក្នុងដំណេកអស់ទៅហើយដែលអ្នកខ្លះក៏បានឮរីឯអ្នកខ្លះទៀតក៏មិនបានឮផងដែរ។យោងតាមការបញ្ជាក់របស់សមត្ថកិច្ច ផ្ទះដែលរងការបាញ់ប្រហារនេះគឺម្ចាស់មានឈ្មោះ កែវ ឌាំង មានមុខរបរលក់គ្រឿងអគ្គិសនី និងជួសជុលទូរសព្ទ ដែលនៅពេលផ្ទុះអាវុធជាច្រើនគ្រាប់នោះគឺម្ចាស់ផ្ទះពុំបានដឹងឡើយដោយ​សារ​តែ​លង់លក់ក្នុងដំណេក។ លុះព្រឹកឡើងពេលបើកទ្វារដើម្បីប្រកបមុខរបរជាធម្មតា ក៏មានការងឿងឆ្ងល់ដោយសារ​​តែទ្វារផ្ទះដែលធ្វើឡើងអំពីដែកជាច្រើនផ្ទាំងនោះ បានធ្លុះធ្លាយជាប្រហោងតូចៗទើបមានការសង្ស័យថាអាចជារន្ធគ្រាប់កាំភ្លើងហើយ​ក៏បានប្ដឹងសមត្ថកិច្ចតែម្ដង។នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នេះ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងកើតហេតុនិងសង្កេតឃើញថា ទ្វារផ្ទះជនរងគ្រោះត្រូវបានជនមិនស្គាល់មុខបាញ់ស្រោចបណ្ដាលឲ្យធ្លុះធ្លាយចំនួន ៦ កន្លែង។ ដោយឡែកសំបកកាទូសពុំមាននៅនឹងកន្លែងកើតហេតុនោះឡើយ ដែលធ្វើឲ្យសមត្ថកិច្ចមួយចំនួនបានធ្វើការសន្និដ្ឋានថា អាវុធដែលជនមិនស្គាល់មុខប្រើប្រាស់នោះអាចជាប្រភេទកាំភ្លើងរ៉ូឡូ ៦ អុិញ ដែលអាវុធប្រភេទនេះមានតែ ៦ គ្រាប់ប៉ុណ្ណោះ ហើយក៏មិនអាចបន្សល់សំបកកាទូស្តនោះឡើយ ព្រោះវាជាប់នៅក្នុងបង់រ៉ូឡូទាំងអស់។បច្ចុប្បន្នម្ចាស់ផ្ទះដែលជាជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ ដើម្បីឈានទៅកំណត់មុខសញ្ញា ព្រោះពេលនេះគេមិនទាន់ដឹងថាតើជាគំនុំឬក៏ជុំវិញរឿងអ្វីឡើយ ដែលធ្វើឲ្យជនមិនស្គាល់មុខបាញ់ស្រោចចូលទៅក្នុងផ្ទះបែបនេះ។ ប៉ុន្តែជាសំណាងល្អពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.