ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ==> ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន អញ្ជើញដឹកនាំ កិច្ចប្រជុំរបស់មន្ទីរ អង្គភាព កងអនុសេធំចល័ត នីមួយៗ ទៅលើបញ្ហាប្រឈម និងដំណោះស្រាយ ហើយនិងការវាយតម្លៃ ការងារការពារសន្តិសុខក្នុងកម្មវិធី សៀមរាបសង្ក្រាន្ដ និងលើកទិសដៅការងារបន្ត។ ==> អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការយល់ដឹងច្បាស់ពីសិទ្ធិ និងទំនួលខុសត្រូវមានសារៈសំខាន់ណាស់ក្នុងវិជ្ជាជីវៈសារព័ត៌មាន ដែលចាំបាច់ត្រូវមានលិខិតបទដ្ឋាន និងវិធានជាគ្រឹះនៃសេរីភាពពិតប្រាកដ វាមិនមែនជាការដាក់សំពាធឡើយ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយផលិតមាតិកា និងផ្សព្វផ្សាយខ្លឹមសារមានគុណភាព ក្រមសីលធម៌ ដើម្បីឱ្យពលរដ្ឋយល់ច្បាស់ ពីផលប៉ះពាល់នៃការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង និងមានផ្ទៃពោះនៅវ័យជំទង់ ==> អនុមោទនា ថ្ងៃបុណ្យវិសាខបូជា ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍!

​លោកស្រី ឃួន សុ​ដា​រី ដឹកនាំ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ​៤០០០​នាក់ នៅ​ស្រុក​លើកដែក​ខេត្ត​កណ្តាល បើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្តាល​)៖ លោកស្រី ឃួន សុ​ដា​រី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈ​អចិន្ត្រៃយ៍​គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​លើកដែក នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ដឹកនាំ​ក្បួន​ហែរ​ឃោសនា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល ដែល​មាន​អ្នកចូលរួម ៣៥៤៥​នាក់ ។​

​ថ្លែង​នៅក្នុង​ពិធី​នេះ លោកស្រី​ឃួន សុ​ដា​រី បាន​អំពាវនាវ​ឲ្យ​សមាជិក​បក្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ស្រុក​លើកដែក ខេត្ត​កណ្តាល អញ្ជើញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លេខ​រៀង​ទី​២០ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ធ្វើ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​អាណត្តិ​ទី​៦ និង​អាណត្តិ​ជា​បន្តបន្ទាប់​ទៀត ក្នុង​ការទទួល​បាន​កា​រ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត​។​

​នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ជូន​ជនរួមជាតិ និង​សុំ​ការគាំទ្រ​ពី​ជនរួមជាតិ​លើ «​កម្មវិធី​នយោបាយ សម្រាប់​ការកសាង និង​ការពារ​មាតុភូមិ ឆ្នាំ​២០១៨-២០២៣» ដែល​ជា​ត្រីវិស័យ​សម្រាប់​ទម្រង់​ទិស​សកម្មភាព​របស់​គណ​បក្ស ក្នុង​ការបន្ត​បំពេញ​ភារកិច្ច​ច​បម្រើ​ជាតិ និង​ប្រជាជន រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​។ កម្មវិធី​នយោបាយ​នេះ បាន​កំណត់​គោលដៅ​ធំៗ ជា​យុទ្ធសាស្ត្រ ដូចខាងក្រោម​៖

​ទី​១៖ គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការពារ​របបរាជានិយម និង​រាល់​សមិទ្ធផល​របស់​ជាតិ​ឱ្យបាន​គង់វង្ស​ស្ថិត​ស្ថិរ​ជា​និរន្តរ៍ លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការគោរព​សិទ្ធិមនុស្ស​។​

​ទី​២៖ ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​សន្តិភាព​យ៉ាយ​រឹងមាំ មិន​ឱ្យ​កម្លាំង​ណាមួយ​មក​រំលោភ​បំពាន និង​បំផ្លាញ​បានឡើយ ប្រឆាំង​ដាច់ខាត​ការជ្រៀតជ្រែក​របស់​បរ​ទេស ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។​

​ទី​៣៖ កសាង​ព្រះរាជាណាចក្រ​កម្ពុជា ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿ​លឿន​ដោយ​ផ្អែកលើ​ច្បាប់ ធានា​ការអនុវត្ត​ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ពលរដ្ឋ​គ្រប់រូប ពលរដ្ឋ​ម្នាក់ៗ មាន​សិទ្ធិ​ពេញលេញ និង​មាន​ភារកិច្ច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការកសាង និង​ការពារ​មាតុភូមិ​។​

​ទី​៤៖ បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំងក្លា និង​កាន់តែ​មាន​មូលដ្ឋាន​រឹងមាំ ដែល​ធានា​ឱ្យ​ប្រជាជន​មាន​ជីវភាព​រស់នៅ​យ៉ាង​សមរម្យ ថ្លៃថ្នូរ ដោយ​ចាក​ផុត​ពី​ភាពក្រីក្រ​, ពី​គ្រោះ​អវិជ្ជា​, ពី​ជំងឺ​តម្កាត់​នានា​, ពី​ការកេងប្រវ័ញ្ច និង​អំពើ​ហិង្សា​គ្រប់​រូបភាព​។​

​ទី​៥៖ ពង្រឹង​ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រតិ​បបត្តិ​ការល្អប្រសើរ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​គ្រប់​ប្រទេស និង​អង្គការ​អន្តរជាតិ​នានា ដើម្បី​ជម​រុញ​ការអភិវឌ្ឍ​ប្រទេស និង​បង្កើន​ការចូលរួម​យ៉ាង​សកម្ម​របស់​កម្ពុជា ក្នុង​បុព្វហេតុ​សន្តិភាព សន្តិសុខ ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ និង​ភព​លោក​។​

​សូមបញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​នេះ មាន​រយៈពេល​២០​ថ្ងៃ ដែល​ចាប់ផ្តើម​ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា​។ ក្រៅ​ពី​ការបើក​យុទ្ធនាការ​ឃោសនា រក​សំឡេងឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា នៅថ្ងៃនេះ ក៏​នឹង​ធ្វើ​ពិធី​អបអរសាទរ​ខួប​៦៧ ថ្ងៃ​កំណើត​របស់​ខ្លួន​ផងដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា មានឈ្មោះ​ដើម​ថា «​បក្ស​ប្រជាជន​បដិវត្ដន៍​ខ្មែរ​» បាន​បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មាន​ប្រភព​ពី​ចលនា​តស៊ូ​របស់​ប្រជាជន​កម្ពុជា ប្រឆាំង​ពួក​អាណានិគមនិយម​ដើម្បី​ឯករាជ្យ​ជាតិ​។​

​ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ​មក​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន គឺ​ឈរ​នៅ​ខាង​ប្រជាជន​ផ្សារភ្ជាប់​រួមសុខទុក្ខ​ជាមួយ​ប្រជាជន ពុះពារ​ជម្នះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលិកម្ម​ឥត​រុញ​រា ដើម្បី​កម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។​

​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ក្នុង​គ្រោះមហន្ដរាយ​ប្រល័យពូជសាសន៍ ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បង្ក​ឡើង​ចាប់ពី​ខែ​មេសា ឆ្នាំ​១៩៧៥ គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​កម្លាំង​នយោបាយ​តែមួយគត់ ដែល​បាន​ក្រោកឈរ​តស៊ូ ហើយ​បាន​ប្រមូលផ្ដុំ​រាល់​កម្លាំង​ស្នេហា​ជាតិ បង្កើតឡើង​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​បំផុស និង​ដឹកនាំ​ចលនា​ប្រជាជន​នៅ​ទូទាំង​ប្រទេស វាយ​ផ្ដូលរំលំ​របប​ដ៏យង់​ឃ្នង​នេះ​៕
​លោក ហុក វិបុល​

 

khuansodaryhe01 khuansodaryhe08 khuansodaryhe07 khuansodaryhe06 khuansodaryhe05 khuansodaryhe04 khuansodaryhe03 khuansodaryhe02

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.