ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប ធ្វើ​ក្បួន​ដង្ហែ​ព្រឹក​នេះ មាន​អ្នកគាំទ្រ​ជាង​មួយ​ម៉ឺន​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ​២០១៨​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​ធ្វើ​ពិធី​ដង្ហៃ​ក្បួន​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​មាន​អ្នកគាំទ្រ​ប្រមាណ​១២.០០០​នាក់ មាន​រថយន្ត​ដង្ហែ​រាប់ពាន់​គ្រឿង ដោយ​ក្បួន​ដង្ហែ​នេះ​ដឹកនាំ​ដោយ ឯកឧត្តម កិតិ្ត​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​កែប លោក​កែន សត្ថា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប លោក ងួន ប៊ៀន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ជាច្រើនរូប​។​

​ជាមួយ​នឹង​ការរៀបចំ​ក្បួន​ដង្ហែ​នេះ សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​បាន​មកជួបជុំ​គ្នា​នៅឯ​ពហុ​កីឡដ្ឋាន​ខេត្ត​កែប ដើម្បី​ស្តាប់​នូវ​ប្រសាសន៍​របស់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ផ្សាយ​ផ្ទាល់​តាមរយៈ​ទូរទស្សន៍ ទើប​ធ្វើ​ពិធី​ដង្ហែ​ក្បួន​ឆ្ពោះទៅកាន់​គោលដៅ និង​តាម​មូលដ្ឋាន​នានា នៃ​ភូមិសាស្ត្រ​ខេត្ត​កែប​ទាំងមូល​។​

​គេ​បាន​សង្កេតឃើញថា ក្នុង​ពិធី​ដង្ហែ​ក្បួន​ព្រឹក​នេះ ហាក់​មាន​ភាព​អធិកអធម មាន​មនុស្ស​ចូលរួម​រាប់មឺុន​នាក់ រថយន្ត​និង​ម៉ូតូ​រាប់ពាន់​គ្រឿង ដោយ​បាន​ដង្ហែ​ជា​ក្បួន​តាម​ផែន​ក្រុង ស្រុក ឃុំ សង្កាត់​និមួយៗ មាន​របៀបរៀបរយ អម​ដោយ​សម្រែក​ជ័យ​ឃោស​និង​ក្តីសប្បាយរីករាយ​យ៉ាង​ក្រៃលែង​។​

​ចំណែក​នៅ​តាម​លំនៅឋាន​នានា​ប្រជាពលរដ្ឋ​ក៏​បាន​ឈរ​ទទួល​អបអរ​ដៃ​កាន់​ទង់បក្ស​ក្រវី​ចុះឡើង សំដែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ផងដែរ​។​

​ប្រជាពលរដ្ឋ​ដែល​ចូលរួម​អបអរ​ក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​ព្រឹក​នេះ ពិតជា​សង្ឃឹម​ជឿជាក់ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​គាំទ្រ​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ​នាវា​កម្ពុជា​បន្ត​ទៀត​។​ប្រជាពលរដ្ឋ​យល់​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយគត់ ដែល​ដឹកនាំ​ប្រទេស​មាន​ការ​រី​ចម្រើន មាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ជា​បន្តបន្ទាប់​។​

​ដូច្នេះ​ក្នុង​នាម​ជា​ពលរដ្ឋ​គ្រប់រូប​សូម​គាំទ្រ​ដ៏​ពេញទំហឹង និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជ្រើសរើស​បេក្ខភាព​ឲ្យ​សម្តេច ហ៊ុន សែន ដឹកនាំ​ប្រទេស​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​៕ សេង ណា​រិទ្ធ​

r180707f1 r180707f10 r180707f9 r180707f8 r180707f7 r180707f6 r180707f5 r180707f4 r180707f3 r180707f2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.