ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

​សកម្មភាព​ក្បួន​ដង្ហែរ​ឃោសនា​បោះឆ្នោត​របស​គណ​បក្ស​ប្រជាជន​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​រៀបចំ​ពិធី​ដង្ហែ​ក្បួន​ឃោសនាបោះឆ្នោត ដែល​ជួបជុំ​សមាជិក​ ​សមាជិកា នៅ​រង្វង់​មូល​ទុរេន​ខេត្តកំពត ។ ក្នុង​កម្ម​វិធី​ដ៏​មហោឡារឹក​នា​ថ្ងៃ​រៀបចំ​ក្បួន​ដង្ហែ​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​នា​ព្រឹក​នេះ ក្រោម​វត្តមាន​ចូលរួម​ជា​អធិបតី លោក បណ្ឌិត​ប៉ែន ស៊ីម៉ន អនុប្រធាន​ក្រុម​
​ការងារ​ថ្នាក់ជាតិ​ចុះ​ពង្រឹង​ខេត្ត​កំពត លោក ជាវ តា​យ សមាជិក​កណ្តាល​គណៈកម្មាធិកា​រ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត និង​មាន​ការអញ្ជើញ​ចូលរួម ពី​លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​កំពត​ជា​ច្រើន​រូប​ទៀត​។

ជាមួយគ្នានេះដែរ​នៅ​ក្នុង​ពិធី​ដង្ហែរ​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​នា​ថ្ងៃ​នេះ​ផង​​ដែរ​ក៏​មាន​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​បក្ស​មូលដ្ឋាន​និង​សមាជិក​សមាជិការ​បក្ស​មូលដ្ឋាន​មក​ចូលរួម​ពីរ​ក្រុង​-​ស្រុក​ផង​ដែរ គឺ​៖ ស្រុក​ទឹកឈូ និង​ក្រុង​កំពត សរុប​សមាជិក​ចូលរួម​ប្រមាណ​ជាង​៥​ពាន់​នាក់​ផងដែរ​។

​របៀប​វីរៈ​ក្នុង​កម្មវិធី​នា​ព្រឹក​នេះ បន្ទាប់ ពី​សមាជិក​សមាជិការ​បក្ស​មកជួបជុំ​គ្នា​នៅក្នុង​រង្វង់​មូល​ទុរេន​រួចមក អង្គពិធី​ទាំងមូល​បាន​ស្តាប់​សេចក្តីថ្លែងការណ៍​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​អំពី​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន នៅពេល​គណបក្ស​ប្រជាជន​ជាប់ឆ្នោត ហើយ​សម្តេច​និង​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៦​នេះ ជូន​ជនរួមជាតិ​យ៉ាង​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ តាំង​ពី​ការ​តម្លើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ កម្មករ​រោច​ក្រ គ្រូបង្រៀន ការគិតគូ​សេវា​ព្យាបាល​ដល់​ស្ត្រី​ដែល​បាន​សម្រាលកូន​នៅ​មូលដ្ឋាន និង​មាន​គោលនយោបាយ​ដែល​ត្រូវ​ដោះស្រាយ​​ជូន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី​ថែម​ទៀត​នៅក្នុង​ការដឹកនាំ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦(២០១៨-២០២៣) នេះ​។

​បន្ទាប់ពី​ស្តាប់​សេចក្តី​ថ្លែង​ការ​របស់​សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​រួចមក លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន​អង្គពិធី​បាន​ថ្លែង​សម្រែក​ជ័យ​ឃោស រួច​ហើយ​អង្គពិធី​ទាំងមូល​បាន​ចាប់ផ្តើម​រៀបចំ​ក្បួន​ដង្ហែរ ចេញ​ពី​រង្វង់​មូល​ទុរេន​ខេត្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ រហូត​ដល់​ផ្លូវ​ចូល​តាម​វត្ត​ប្រឡាយ​មាស ស្ថិតក្នុង​ឃុំ​កណ្តោល ស្រុក​ទឹកឈូ រួច​ចេញ​តាម​ផ្លូវបំបែក​ស្រុក​ទឹកឈូ​វិល​ចូល​មក​កាន់​រង្វង់​មូល​ទ​រេ​ន​កំពត​វិញ ទើប​ក្បួន​ដង្ហែរ​បំបែក​គ្នា​វិល​ទៅកាន់​មូលដ្ឋាន​រៀងៗ​ខ្លួន​វិញ​និង​បញ្ចប់​ការ​ដង្ហែរ​ក្បួន​ឃោសនា នា​ព្រឹក​ដដែល​នេះ​៕
​សេង ណា​រិទ្ធ​

r180707e1 r180707e5 r180707e4 r180707e3 r180707e2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.