ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​សាខា​សមាគមនារី និង​ក្រុម​ចលនា​ស្ត្រី ខេត្ត​ពោធិ៍សាត់

សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​សាខា​សមាគមនារី និង​ក្រុម​ចលនា​ស្ត្រី ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០២៤​នេះ លោក ខូ​យ រី​ដា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត និង​ជា​អភិបាលខេត្ត​ពោធិ៍សាត់​, លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​រដ្ឋសភា និង​ជា​សមាជិកា​ប្រតិបត្តិ សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​, លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​លោក ម៉ៅ សាន អនុប្រធាន​គណៈកម្មាធិកា​រ​គណបក្ស​ខេត្ត បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​ក្រុម​ចលនា​ស្ត្រី ខេត្ត​ពោធិ៍សាត់ ប្រចាំឆ្នាំ​២០២៣ និង​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​មជ្ឈមណ្ឌល អភិវឌ្ឍន៍​ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍សាត់​។​

​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត បាន​ថ្លែងអំណរគុណ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ពុំ​ខ្លាច​ពី​ការនឿយហត់រ​បស់បង​ប្អូន​នារី នៅ​គ្រប់​លំដាប់ថ្នាក់ ដែល​មាន​ស្មារតី ឆន្ទះ ចូលរួម​ក្នុង​ការងារ​សង្គម​។ ឆ្លង​តាមរយៈ​សកម្មភាព​ឃើញ​ថា​សាខា​សមាគមនារី និង​ក្រុម​ចលនា​ស្ត្រី ពី​មួយថ្ងៃ​ទៅ​មួយ ថ្ងៃ​កាន់តែ​មាន​ភាពប្រែប្រួល រីកចម្រើន អំពី​ស្ថានភាព ជីវភាព ឋានៈ និង​តួនាទី បាន​ក្លាយជា​អ្នកដឹកនាំ ក្នុង​មុខងារ​នយោបាយ​និង​មុខងារ​សាធារណៈ​។ នៅក្នុង​ខេត្ត បាន​រៀបចំ​រចនា​សម្ពន្ធ័ មាន​១ គណៈកម្មការ ៥​អនុសាខា មាន​៤១​បណ្តាញ​បណ្តា​ស្រុក ក្រុង​៧ អនុសាខា និង​៥២២​បណ្តាញ និង​មាន​សមាជិកភាព ចំនួន​៤១៥២​រូប ក្នុងនោះ​ពង្រីក​ថ្មី​៦៧​រូប និង​បាន​ចូលរួម​ថវិកា​ប្រចាំឆ្នាំ​សរុប ចំណូល​បាន​ជាង​៤២,២៤២​ដុល្លារ​។​

​លោកស្រី ឯម ប៉ុណ្ណា និង​លោក ខូ​យ រី​ដា បាន​សម្តែង​នូវ​ការកោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​សាខា​សមាគមនារី និង​ក្រុម​ចលនា​ស្ត្រី ដែល​បាន​រៀបចំ​ពង្រឹង និង​ពង្រីក​រចនា​សម្ពន្ធ័​បណ្តាញ​សមាគមនារី ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ និង​ទូលំទូលាយ ដើម្បី​រួមចំណែក ក្នុង​ការលើកកម្ពស់​ស្ថានភាព ជីវភាព​ស្ត្រី ជា​ពិសេស​អំពី​តួនាទី ឋានៈ ចំណេះដឹង​ជំនាញ ក៏​ដូច​ចូលរួម​ដោះស្រាយ​នូវ​ក្តី​កង្វល់ បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ស្ត្រី​និង​កុមារ ទូទាំង​ខេត្ត​កាន់តែ​មាន​ភាពរឹងមាំ​។​

​ថ្នាក់ដឹកនាំ​ទាំង​២ បាន​លើកឡើង​ថា សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​ក្រុម​ចលនា​ស្ត្រី​ខេត្ត គឺជា​អង្គការ​មហាជន ដែល​បាន​បង្កើត ឡើង​តាំង ពី​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ ១៩៧៨ ក្រោម​ទង់​រណសិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុង​កាលៈទេសៈ​ប្រទេស​ជួប​វិបត្តិ នៃ​សង្គ្រាម​បង្កឡើង​ដោយ​របប ប្រល័យ​ពូជសាសន៍​។ រហូតមកដល់ ពេល​នេះ​សមាគមនារី​បាន​នឹង​កំពុង​បំផុស​បងប្អូន​នារី គ្រប់​ស្រទាប់វណ្ណៈ ទាំង​ក្នុង​និង​ក្រៅប្រទេស រួម​គ្នា​ជា​កម្លាំង​គាំទ្រ និង​អនុវត្ត​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ អ្វីៗ​ទាំងអស់ ដើម្បី​សុខុមាលភាព​របស់​ស្ត្រី និង​កុមារ ។​

​ថ្នាក់ដឹកនាំ​ទាំង​២ បាន​សំណូមពរ​ដល់​បងប្អូន​នារី ចូលរួម​គ្រប់​សកម្មភាព​ទាំង​ការងារ​ចាត់តាំង គ្រប់គ្រង សតិអារម្មណ៍ ត្រូវ​ចៀសវាង​ដាច់ខាត នូវ​ការ​ចាញ់ ល្បិចកល​ឆបោក ឃោសនា​អកុសល​របស់​បុគ្គល​មួយចំនួន និង​ត្រូវ​ចេះ​គៀងគរ រួបរួមសាមគ្គី​ជួយ​គ្នា​ទៅវិញទៅមក​ប្រៀប​ដូច​មហា​គ្រួសារ​តែមួយ​។ ជាមួយគ្នា​នោះ ត្រូវ​មាន​ជំនឿ​ជឿជាក់ថា សមាគម​នារី​ខេត្ត​ពោធិ៍សាត់ ពិតជា​ចូលរួម​បំពេញការងារ ដ៏​មាន​អត្ថន័យ និង​ជាប្រ​វតិ្ត​សាស្ត្រ ហេតុ​នេះ​សូមឱ្យ​បងប្អូន​នារី​យើង ខិតខំ​ប្រឹងប្រែង និង​ទទួលខុសត្រូវ ទាំង​ថ្នាក់​ដឹកនាំ​អនុសាខា និង​ទាំង​បណ្តាញ​នៃ​អង្គភាព​នីមួយៗ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​បាន យល់ដឹង អំពី​លក្ខន្តិកៈ​សមាគមនារី ត្រូវ​ចេះ​គ្រប់គ្រង ដឹកនាំ​ស្វែងរក​មូលនិធិ​សម្រាប់​ទ្រទ្រង់ សកម្មភាព អនុសាខា និង​ជួយ​ទៅ​ដល់​ជន ងាយ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ​បាន​ទាន់ពេលវេលា និង​ចំ​គោលដៅ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ។​

​នៅក្នុង​ខណៈ​នោះ​អង្គសន្និបាត បាន​ប្រកាស​ទទួលស្គាល់ ក្រុម​ចលនា​ស្ត្រី ចំនួន​២១​រូប ដែល​មាន​លោកស្រី ឈឹម ស៊ីណា ជា​ប្រធាន ព្រមទាំង​បាន​ចូលរួម​បង់​ថវិកា​ប្រចាំឆ្នាំ របស់​សមាជិក​កិត្តិយស និង​សមាជិកា​សាខា នាពេល​នោះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.