ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិត ឱ្យកាន់តែមានផាសុកភាពនិងសុវត្ថិភាព និងការបិទស្ទីកគ័រសម្គាល់» នៅក្រុងបាវិត ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំដាក់ផែនការណ៍បង្រាយកម្លាំងនគរបាល ការពារសន្តិសុខសណ្តាប់សណ្តាប់ និងសុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន..! ==> ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប ==> អភិបាលខេត្តកំពត បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យ ជាង១ម៉ឺនក្បាលដីជូនពលរដ្ឋ ក្នុងស្រុកទឹកឈូ ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី.. ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​សាលាដំបូង​ខេត្ត​អនុវត្តតាម​នីតិវិធី ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​គ្នា​

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​១០​នាក់​ទៅ​សាលាដំបូង​ខេត្ត​អនុវត្តតាម​នីតិវិធី ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ បួន ស្រី​ម៉ុ​ច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពី​ករណី​លួច​។ ក្រោយ​ទទួល​បណ្ដឹង នៅវេលា​ម៉ោង​១៤​និង​១៥​នាទី​ថ្ងៃទី​០៧ ខែ​កម្ភៈ ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​១០​នាក់ ពាក់ព័ន្ធ​ករណី​លួច មាន​ស្ថាន​ទម្ងន់ទោស ទទួលផល​ចោរកម្ម និង​រក្សាទុក ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដែល​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​០៩​និង​៣០​នាទី ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​ទាំង​១០​នាក់ ១-​ឈ្មោះ អឿន បូ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​,២-​ឈ្មោះ គឿ​ម ម៉ាប់ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​,៣-​ឈ្មោះ ម៉ៅ ត្រឹម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ៤-​ឈ្មោះ សុខ ដេវីត (​ម៉ូ​វ​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ៥-​ឈ្មោះ ពៅ ដូច (​គា​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,៦-​ឈ្មោះ ឡុ​ន ឡែ​ន ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​, ៧-​ឈ្មោះ ខា ឡុង​(​ឆ្កែ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៨-​ឈ្មោះ ប៊ុណ្ណា ដេវីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​,៩-​ឈ្មោះ សន សា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​,១០-​ឈ្មោះ ធៀ សាវឿន​(​ប៉ែត​) ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។ ជ​នស​ង្ស័​យ័​ទាំង​១០​នាក់ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​។​

ចំណែក វត្ថុតាង​ចាប់យក​មាន ១-​ម៉ូតូ​ម៉ាក​ហុងដា​ឃ្លិ​ច ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ​ពោធិសាត់ 1M-6426 ចំនួន ០១​គ្រឿង​, ២-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ក្រហម ផលិត​ឆ្នាំ​២០២២ គ្មាន​ផ្លាកលេខ ចំនួន​០១​គ្រឿង​, ៣-​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ចំនួន​០១​គ្រឿង​, ៤-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ គ្មាន​ផ្លាកលេខ ចំនួន​០១​គ្រឿង​, ៥-​ម៉ូតូ​ម៉ាក វ៉េវ គ្មាន​ផ្លាកលេខ ចំនួន​០១​គ្រឿង​, ៦-​ម៉ូតូ​ម៉ាក​ហុងដា CBR ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ចំនួន​០១​គ្រឿង​, ៧-​ម៉ូតូ​ម៉ាក​ហុងដា ស្កុប​ពី ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ ចំនួន​០១​គ្រឿង​, ៨-​ផ្លាកលេខ​ម៉ូតូ ចំនួន​០៥​សន្លឹក និង​សម្ភារៈ​សម្រាប់​ដោះ​បំបែក​គ្រឿង​ម៉ូតូ​មួយចំនួនទៀត​(​រក្សាទុក​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​)​។​៩-​ម៉ូតូ​ម៉ាក​ហុងដា Zomer X ពណ៌​ក្រហម លា​យស ផលិត​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ សៀមរាប 1Z 8849 ចំនួន​០១​គ្រឿង (​ប្រគល់ជូន​ជនរងគ្រោះ​វិញ​),១០-​គ្រឿងញៀន​ប្រភេទ​គ្រាប់​WY ពណ៌​ផ្កាឈូក ចំនួន​១៩៩​គ្រាប់​,១១-​គ្រឿងញៀន​ប្រភេទ​គ្រាប់​WY ពណ៌​បៃតង ចំនួន​០៤​គ្រាប់​, ១២-​គ្រឿងញៀន​ប្រភេទ​ខេ​ទឹកកក ចំនួន​១៥​កូន​ថង់​, ១៣-​កំប៉ុង​ពណ៌​ខ្មៅ សម្រាប់​ដាក់​គ្រឿងញៀន​ចំនួន​០១​កំប៉ុង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.