ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥

ចែ រ៉ា​ន់ ឈ្មួញ​ឈើ​ដុះ​ស្លែ​តើ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​ក្នុង​១​ខែ​ប៉ុន្មាន ទើប​មិន​មាន​ការបង្ក្រាប​

ចែ រ៉ា​ន់ ឈ្មួញ​ឈើ​ដុះ​ស្លែ​តើ​បង់លុយ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​ក្នុង​១​ខែ​ប៉ុន្មាន ទើប​មិន​មាន​ការបង្ក្រាប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ ចែ រ៉ា​ន់ ជា​មេ​ឈ្មួញ​ឈើប្រណិត​ល្បី​ឈ្មោះ​គួរសម​ដែរនោះ តើ​ក្នុង​១​ខែ​បង់លុយ​អោយ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​ក្នុង​១​ខែ​ប៉ុន្មាន ខណៈ​ដែល​នគរបាល​រូប​នោះ​ឃើញ​ឈើប្រណិត​នៅលើ​រថយន្ត​និង​នៅ​ក្នុងផ្ទះ​បែរជា​មិន​ហ៊ាន​បង្ក្រាប​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជាង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៥ ស្ថិតនៅ​តាម​ផ្លូវ​ទៅ​កាន់​សាលា​ឯកជន​ឈ្មោះ​គ្រូ​យើង ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។​

​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​អ្នក​ផ្ទះ​ជិតខាង​គឺ​ឈ្មោះ ចែ រ៉ា​ន់ ដែល​រស់នៅ​ភូមិ​ឃុំ សង្កាត់​ខាង​លើ​តែង​រកស៊ី​ឈើប្រណិត​អនាធិបតេយ្យ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ជាច្រើន​ឆ្នាំ​មក​ហើយ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ តាម​រថយន្ត​ពី​គ្រឿង គឺ​រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ 7225 និង​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​កូរ៉េ ពណ៌​ត្រ​ពិ​ក គ្មាន​ស្លាក​លេខ ធ្វើ​ការដឹកជញ្ជូន​ឈើប្រណិត​អនាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ​។ ដោ​សារ​តែ​បង់លុយ​អោយ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ទើប​ចែ រ៉ា​ន់ ពេល​ជួប​អ្នក​យក​ពត៌មាន​ម្តងៗ​តែងតែ​មើលងាយ​និង​កញ្ច្រោ​កបោក​បាច​មាន​នៅ​លើ​ដងផ្លូវ​សាធារណៈ​។

​ជាក់ស្តែង​នៅ​ថ្ងៃ​កើតហេតុ​ខាងលើ បន្ទាប់ពី​ទទួល​ពត៌មាន​នៅក្នុង​ផ្ទះ​របស់​ចែ រ៉ា​ន់ មាន​ស្តុក​ឈើ​ប្រណិត រថយន្ត​សាំ​យ៉ុង​ពីរ​គ្រឿង​នៅក្នុង​ផ្ទះ​នោះ លោក វរ​សេនីយ៍ នូវ ដា​រ៉ា ប្រធាន​ការិយាល​កណ្តាល​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​ខេត្ត​បាន​បញ្ជា​ឲ្យ​លោក ឈៀង សុភ័ក្ត្រ មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​មក​បង្ក្រាប់ ប៉ុន្តែ​បន្ទាប់ពី​ឈើប្រណិត​នៅក្នុង​ផ្ទះ​និង​ក្នុង​រថយន្ត​សាំ​យ៉ុង ហើយ​បែរជា​ធ្វើ​មិនដឹងមិនឮ​ទៅវិញ ប្រហែល​ជា​ទទួល​សំណូក ឫ​ត្រូវ​ថ្នាំ​សណ្តំ​របស់​ឈ្មួញ​ឈើប្រណិត ហើយ​មើលទៅ​ទើប​ភ្លេច​អនុវត្ត​ច្បាប់​។​

​មជ្ឈដ្ឋាន​ទូទៅ គេ​រង់ចាំ​មើល​តើ ចែ រ៉ា​ន់ ឈ្មួញ​ឈើប្រណិត​អនាធិបតេយ្យ នៅ​ចិញ្ចឹម​សមត្ថកិច្ច​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង មេព្រៃ កងកម្លាំង​តាម​ដង​ផ្លូវជាតិ​លេខ​៧៨​ដល់​ពេល​ណា​ទៀត​។ បើ​គិត​ពី​កម្លាំង​ដែល​បង្ក្រាប​ឈើ​នៅ​ខេត្តរតនគិរី​មិន​ក្រោម​ពី​១០០​អង្គភាព​ទេ ប៉ុន្តែ​បទល្មើស​នៅតែមាន ៕
​ជីវ៉ា​

 

2015_06_12a (2) 2015_06_12a (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.