ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប្រាក់​បេលា​សង្គ្រោះ ១២ លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព

ប្រាក់​បេលា​សង្គ្រោះ ១២ លាន​រៀល ត្រូវបាន​ប្រគល់ជូន​គ្រួសារ​សព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ធំ ៖ ប្រាក់​បេឡា​សង្ក្រោះ​ចំនួ ១ ២ លាន​រៀល ត្រូវបាន ឯកឧត្តម លឹម ឆាយ អនុរដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ប្រគល់ជូន​ដល់​គ្រួសារ​សព​ចំនួន​៣​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៥ នៅក្នុង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ខេត្ត​កំពង់ធំ​។​

​លោក អ៊ាក ឈុន​ស្រៀង អនុប្រធាន​​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពង់ធំ បាន​អាន​របាយការណ៍​ថា មន្ទីរ​បាន​ស្នើ​ឡើង​ទៅ​ក្រសួង​មាន​ចំនួន​សរុប​២៣៥​នាក់ គិត​មកដល់​ថ្ងៃនេះ គឺ​បាន​ប្រគល់ជូន​ចំនួន​១៨៥​នាក់ នៅសល់​៥០​នាក់​ទៀត ក្នុងនោះ​មាន​ឆ្នាំ​២០១៣ នៅសល់​ម្នាក់ ឆ្នាំ​២០១៤ នៅសល់​៣១​នាក់ និង​នៅ​ឆ្នាំ​២០១៥ នៅសល់​១៨​នាក់​។​

​ឯកឧត្តម លឹម ឆាយ អនុរដ្ឋលេខាធិការ មានប្រសាសន៍ថា ចំពោះ​ប្រាក់​សង្ក្រោះ​ជូន​គ្រួសារសព​សមាជិកស​មាគម​អតីតយុទ្ធជន​កម្ពុជា នេះ បើទោះបីជា​មាន​ការយ៉ឺតយ៉ាវ​បន្តិច មិន​បាន​ទាន់ពេលវេលា​ទៅតាម​សេចក្តីត្រូវការ​របស់​បង​ប្អូន​យ៉ាងណាក្តី ក៏​សូម​អភ័យទោស​! ទំរាំ​តែ​ប្រាក់​ធ្លាក់​មក ទើប​យក​មក​ប្រគល់​ជូន​បងប្អូន​! បន្ទាប់ពី​បាន​ទទួល​ថវិកា​ទាំងអស់នេះ​ហើយ សូម​យក​ទៅ​ចាយវាយ​ឲ្យចំ​គោលដៅ ដើម្បី​ជួយ​សម្រួល​ដល់​ជីវី​ភាព​ក្នុង​គ្រួសារ សូម​កុំ​យក​ទៅ​ប្រព្រឹត្ត​ល្បែង​ផ្សេងៗ ជាពិសេស គឺ​ចាក់​កន្ទុយលេខ​តែម្តង ដែល​ក្នុង​១​គ្រួសារៗ ទទួលបាន​ថវិកា​ចំនួន​៤​លាន​រៀល​៕

Photo423234

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.