ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​

សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ជា ស៊ីម បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៣​និង​៤៥ នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​មរណភាព​នៅ​គេហដ្ឋាន នា​រាជធានី​ភ្នំពេញ ក្នុង​ជន្មាយុ​៨៣ ឆ្នាំ ដោយ​រោគាពាធ ។​
​សេចក្តីជូនដំណឹង បានឲ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដោយ​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលមរណភាព​នៅវេលា​ម៉ោង​៣ និង​៤៥ នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​រោគាពាធ​។

​លោក ឈឹម ផល​វរុណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ប្រាប់ កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ថា “​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួលមរណភាព កាលពី​វេលា​ម៉ោង​៣​និង​៤៥ នាទី ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ នៅ​គេហដ្ឋាន​របស់​សម្តេច​”​។ សព​របស់​សម្តេច​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ នៅ​ភូមិគ្រឹះ​លេខ​១២ ផ្លូវ​លេខ​៤៦២ សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ​។​

​ចំណែក​សេចក្តីប្រកាស​ព័ត៌មាន​របស់ ព្រឹទ្ធសភា​ចុះ​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៥ បានឲ្យ​ដឹង​ដែរថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​សេចក្តីសោកស្តាយ ក្តុកក្តួល ក្រៀមក្រំ​បំផុត និង​សូម​ជម្រាប​ជូន​គ្រប់​ក្រសួង​ស្ថាប័ន អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ព្រះសង្ឃ បងប្អូន​ជនរួមជាតិ និង​អន្តរជាតិ មេត្តា​ជ្រាប​ថា សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈអធិបតី​កិត្តិយស​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​បាន​ទទួល​មរណភាព​ហើយ​តាម​ពេលវេលា និង​ម៉ោង​ខាងលើ​។ សព​របស់​សម្តេច​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណីជាតិ នៅ​ភូមិគ្រឹះ​លេខ​១២ ផ្លូវ​លេខ​៤៦២ សង្កាត់​ទន្លេបាសាក់ រាជធានី​ភ្នំពេញ​។​

​ដោយឡែក ទាក់ទង​និង​មរណភាព​របស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម នេះដែរ ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​សម្តែង​ការសោកស្តាយ​ផងដែរ ចំពោះ​មរណភាព​របស់​សម្តេច ជា ស៊ីម នេះ ដោយ​បាន​សរសេរថា “​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា សោកស្តាយ​យ៉ាងខ្លាំងបំផុត​ចំពោះ​ការបាត់បង់​សម្តេច ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភាជាតិ និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ទទួលមរណភាព​ដោយ​ជរាពាធ​នៅថ្ងៃនេះ​។ កម្ពុជា​ចងចាំ​ជានិច្ច ចំពោះ​ការតស៊ូ និង​ពលី​កម្ម​គ្រប់យ៉ាង​ដែល​សម្តេច​បាន​លះបង់​ចំពោះ​ជាតិ និង​មាតុភូមិ ។ សូម​វិញ្ញាណក្ខន្ធ​សម្តេច​បាន​សោយសុខ​នៅ​ថា​ន​សុគតិភព​កុំបី​ខាន​”៕

2015_05_08c 2015_06_08b

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.