ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​នគរបាល ស្រុក​ថ្មពួក​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​និង​ធ្វើ​ការឃាត់ខ្លួន ម្ចាស់​ទីតាំង​ដកហូត​មាន់​៣​ក្បាល​និង​ម៉ូតូ​៧​គ្រឿង​

​នគរបាល ស្រុក​ថ្មពួក​ចុះបង្ក្រាប​ល្បែង​ជល់​មាន់​និង​ធ្វើ​ការឃាត់ខ្លួន ម្ចាស់​ទីតាំង​ដកហូត​មាន់​៣​ក្បាល​និង​ម៉ូតូ​៧​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ កម្លាំង​នគរបាល​ស្រុក​ថ្មពួក មួយក្រុម​ដែល​ដឹកនាំ​ដោយ លោក​កុយ​យ៉ាន់ មន្ត្រី​នគ​បាល ស្រុក​ថ្មពួក បាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង សង្វៀន​ជល់​មាន់​មួយកន្លែង ស្ថិតនៅ​ភូមិ​ក្ដឹប​ថ្ម ឃុំ ​គោ​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៥ ដោយ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង បាន​ម្នាក់ និង​ដកហូត​ម៉ូតូ​បាន​ចំនួន ៧​គ្រឿង ព្រម​ទាំង​មាន់​ជល់ ៣​ក្បាល និង​ស៊ុំ

​ដាក់​មាន់ ៤​ទៀតផង ។​

​លោក កុយ​យ៉ាន់ មន្ត្រី​នគ​បាល​ស្រុក​ថ្មពួក បាន​និយាយថា​ក្រោយ ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍ អំពី សង្វៀន​ជល់​មាន់ នៅ​ទីតាំង​ខាង​លើ​កម្លាំង​នគរបាល បាន​សុំ​គោលការណ៍​ភ្លាមៗ ពី​លោក​ឧត្តមសេនីយ៏ត្រី​ អាត់​ខែម ស្នងការ​នគ​បាល ខេត្ត​ចុះ​ទៅ​បង្ក្រាប ប៉ុន្តែ​ពេល​ទៅដល់​ស្រាប់ តែ​អ្នក​កំពុង​លេង​នាំគ្នា រត់​ប្រសេច ប្រសាច​គេចខ្លួន​បាត់​អស់ បន្សល់​ទុក​ម៉ូតូ និង​ទ្រព្យសម្បត្តិ នៅនឹងកន្លែង​សង្វៀន​តែប៉ុណ្ណោះ ។

ក្រោយពេល ឃាត់​ខ្លួន​អ្នក​ជល់​មាន់ និង​ដកហូត​វត្ថុតាង និង​បាន​ឃាត់ខ្លួន​ម្ចាស់ ទីតាំង​មាន់​ជល់ និង​បាន ដកហូត​មាន់​ជល់​៣​ក្បាល និង​ម៉ូតូ​៧​គ្រឿង ដែល​ជា​មធ្យោបាយ ធ្វើដំណើរ​រួចមក មន្ត្រី​នោះ បាន​និយាយ បន្តទៀត​ថា​ម្ចាស់​ទីតាំង ជល់​មាន់​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ស្រុក​ថ្មពួក​កំពុង​រៀបចំ កសាង​សំណុំរឿង​បញ្ជូន ទៅកាន់​តុលាការ​ដើម្បី ចាត់ការ​តាម​ផ្លូវច្បាប់ ។​

​រយះ​ពេលកន្លងមក លោក​ឧត្តសេនីយ៍ត្រី អាត់​ខែម ស្នងការ​នគ​បាល ខេត្ត​បន្ទាយមានជ័យ បានដាក់​បញ្ជា ដល់​នគ​បាល​ស្រុក​ថ្មពួក ទាំងអស់​ឲ្យ​ចុះ​បង្ក្រាប​ចំពោះ ទីតាំង​ល្បែងស៊ីសង នៅក្នុង​ភូមិសាស្ត្រ របស់ខ្លួន ឲ្យបាន​ទាន់​ពេលវេលា និង​ត្រូវ​ធ្វើ​ការស្រាវជ្រាវ និង​តាមដាន​ចុះបង្ក្រាប មិនឲ្យ​មាន​ល្បែងសីុសង​នោះ បន្ត​ទៀត​នោះ​ឡើយ​៕

2015_06_07c

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.