ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

អជ្ញាធរ​ក្រុងប៉ៃលិន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​សាមគ្គី​ប៉ា​ហ៊ី និង​ជួយ​សម្រួល​ក្នុង​ការជួសជុល​ឡើង​វិញ​

អជ្ញាធរ​ក្រុងប៉ៃលិន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​សាមគ្គី​ប៉ា​ហ៊ី និង​ជួយ​សម្រួល​ក្នុង​ការជួសជុល​ឡើង​វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​៥ ខែមិថុនា ឆ្នាំ ២០១៥ អជ្ញាធរ​ក្រុងប៉ៃលិន និង​អាជ្ញាធរ​ភូមិ​សង្កាត់ និ់ង​កងកម្លាំង​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ផ្សារ​ប៉ា​ហ៊ី និង​ជួយ​សម្រួល​ដល់ ​ការជួសជុល​តំបូល​ផ្សារ​ឡើងវិញ  ព្រោះ​ផ្សារ​ចាស់​មាន​សភាព​ចាស់​ពេក​ហើយ នៅពេល បច្ចុប្បន្ននេះ ។

​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា នៅ​ពេល​ព្រឹក លោក ស៊ុន យី អភិបាលក្រុង​អញ្ជើញ​ចូលរួម​ផង​ដែរ ក្នុង​ការរៀបចំ​បណ្តាប់​ធ្នាប់ និង​លោក លឹម វាសនា អធិការ​ក្រុងប៉ៃលិន​ ​បានធ្វើការ​ចុះ​ណែនាំ​ អស់​រយៈពេល​ដប់​ថ្ងៃ ទុកជា​មុន​រួច​មក​ហើយ​អោយ​រុះរើ​កន្លែង​ណា ដែល​ការលក់ដូរ ពុំ​មាន​សណ្តាប់ធ្នាប់ និង​អ្នក​លក់​តាម​ស្តង់​មិន​អោយ​លក់​ ចេញមកក្រៅ ​បន្តទៀត កាល​កន្លង​មកនេះ ។​

​លោក ស៊ុន យី បាន​ចុះ​ពិនិត្យ​ផ្លូវ​ចាក់​ប៉េតុង និង​លូរ​ដែល​កសាង​រួចហើយ នៅពេលនេះ ចាប់ផ្តើម​កសាង​ដំបូល​ផ្សារ​ជា​បន្ត​ទៀត ដើម្បី​ឲ្យ​ផ្សារ​សាមគ្គី​ប៉ា​ហ៊ី​ស្ថិតនៅ​ភូមិ ប៉ា​ហ៊ី សង្កាត់​ប៉ៃលិន​ក្រុង​ខេត្ត​ប៉ៃលិន ឃើញថា មាន​សភាព​មិន​មាន​សណ្តាប់ធ្នាប់ ។ នៅពេលនេះ លោក ស៊ុន យី ទទួល​ច្បាប់​ថ្នាក់​ខេត្ត​ឲ្យជួយ​សម្រួល​ទីតាំង​ផ្សារ​នេះ អោយ​មាន​សោ​ភ​ ​ណ្ឌ​ភាព​ឡើងវិញ ព្រោះ​ផ្សារ​នេះ​ជា​បេះដូង​នៃ​ក្រុងប៉ៃលិន ក៏ដូចជា​បេះដូង​នៃ​អាជីវករ និង​ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន ។​

​នា​ឱកាស​នោះ​ផងដែរ លោក ស៊ុន យី បាន​ផ្តាំផ្ញើ​ដល់​សន្តិសុខ​សណ្តាប់​ផ្សារ​ជួយ​ខិខំ​បម្រើ​ការងារ​ជួន​អាជីវករ​ផ្សារ និង​ប្រជាពលរដ្ឋ ដែល​មក​លក់​ទិញ​នៅ​ផ្សារ​ប៉ា​ហ៊ី​នេះ​អោយបាន​ល្អ ៕
​ដោយ ៖ ហុក វិបុល​

2015_06_06a (3) 2015_06_06a (4) 2015_06_06a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.