មន្ត្រីសង្គមស៊ីវិលមួយ ចំនួនដែលតាមដានសកម្មភាពកាប់បំផ្លាញព្រៃឈើនៅខេត្ត ឧត្តរមានជ័យរួមនិងប្រជាពល រដ្ឋក្នុងតំបន់នោះបានចោទ ប្រកាន់លោក សួន តែហេង ដែលគេស្គាល់ថាជាមេឈ្មួញ ដុះស្លែជំនាញខាងរកស៊ីឈើដ៏ មានឥទ្ធិពលនិងមានអំណាច កំពុងតែធ្វើព្យុះភ្លៀងដឹកឈើ ប្រណិតយ៉ាងសកម្មមិនខ្លាច រអានិងសមត្ថកិច្ចជំនាញនោះ ឡើយ ។
ហើយថ្មីៗនេះថែមទាំង បានយកឈ្មោះចៅហ្វាយខេត្តឧត្តរមាន ជ័យលោក ស ថាវី ទៅកាងមុខរបររបស់ខ្លួនថែម ទៀត ។
ការចោទប្រកាន់ខាងលើនេះកើតមានឡើងស្របពេល ដែលអង្គការសង្គមស៊ីវិលនិង ក្រុមអ្នកសារព័ត៌មានបានចុះ ដល់ទឹកដីខេត្តឧត្តរមានជ័យ កាលពីថ្ងែទី ១២ ខែឧសភា ឆ្នាំ២០១៥ បានប្រទះឃើញ កន្លែងស្តុកឈើប្រណិតជា ច្រើនម៉ែត្រគូប ក្នុងផ្សារត្រាំប៉ោង ឬផ្សារតាមានស្ថិតក្នុង ឃុំព្រះប្រឡាយ ស្រុកត្រពាំង ប្រសាទ ខេត្តឧត្តរមានជ័យ ។
មន្ត្រីសង្គមស៊ីវិលនិងប្រជាពលរដ្ឋមូលដ្ឋានបានអះ អាងថា “ឈើដែលបានស្តុក ទុកនេះគឺលោក សួន តែហេង ជាមនុស្សរកលុយឱ្យអភិបាល ខេត្ត ស ថាវី ។ ប៉ុន្តែតាម សេចក្តីរាយការណ៌មួយចំនួន បានឱ្យដឹងថា លោក សួន តែ ហេង មិនត្រឹមតែជាឈ្មួញ ឈើដ៏សកម្មប៉ុណ្ណោះទេ ហើយ ថែមទាំងហានប្រើឈ្មោះ លោកចៅហ្វាយខេត្ត ស ថាវី ទៅបិទបាំងមុខជំនួញរបស់ ខ្លួនទៅវិញ ។
ជាក់ស្តែងមុនមួយថ្ងៃ ក្រោយពីប្រទះឃើញស្តុកឈើ មួយកន្លែងនៅផ្សារត្រាំប៉ោង ឬផ្សារតាមាន ស្ថិតក្នុងឃុំព្រះ ប្រឡាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យរួចមកលោក សួន តែហេង ហានបំភ័ន្តភ្នែក សមត្ថកិច្ចជំនាញដោយជួល ប្រជាពលរដ្ឋមកយំស្រែកសុំ អង្វរថា ជាឈើសម្រាប់មក ធ្វើផ្ទះរបស់ពួកគាត់ទៅវិញ ។
ផ្ទុយទៅវិញ ក្នុងករណីនេះ មានការលើកឡើងថាបើ លោក សួន តែហេង អាច បោកប្រាស់សមត្ថកិច្ចបាន ហើយក៏អាចយកឈ្មោះអភិបាល ខេត្ត ទៅប្រើប្រាស់ដើម្បី មុខរបរបានតែមិនអាចបិទ បាំងបារមីលោកតាឌីបានទេ ។
ប្រជាពលរដ្ឋរស់នៅក្នុង ឃុំព្រះប្រឡាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យបាន ចោទថា កំពុងតែយកអំណាច ចៅហ្វាយខេត្តរកស៊ីឈើយ៉ាង គឃ្លើនបានគ្រប់ពេលហើយ ជាក់ស្តែងកន្លែងត្រាំប៉ោងនេះ ជាកន្លែងស្តុកឈើដ៏ធំ ហើយ ក្នុងមួយយប់ៗ ដឹកចេញមិន ក្រោមពីរឡានយីឌុបទេ ។
លើសពីនេះអ្វីដែលគួរឱ្យកត់សម្គាល់ជារឿយៗនៅវេលា ម៉ោង៧ទៅ៩យប់ គេឃើញ គោយន្តដឹកឈើដូចគេដង្ហែរ កឋិនដោយពុំមានសមត្ថកិច្ច ណាហានបង្ក្រាបឡើយ ព្រោះពួកគេខ្លាចអំណាចចៅហ្វាយ ខេត្ត លោក ស ថាវី។
យោងតាមមន្ត្រីជំនាញ ប្រចាំនៅខេត្តក៏ដូចជាសមត្ថកិច្ចដែលឈរជើងនៅតំបន់ ត្រពាំងប្រសាទនិងសមត្ថកិច្ច ស្រុកអន្លង់វែងបានអះអាងថា លោក សួន តែហេង តែងតែ អួតប្រាប់គេថាខ្លួនសព្វថ្ងៃជា អ្នករកសេដ្ឋកិច្ចឱ្យចៅហ្វាយ ខេត្តដូច្នេះគ្មាននរណាហាន បង្ក្រាបឡើយ ។
ទាក់ទងនិងការយកឈ្មោះអភិបាលខេត្តខាងលើនេះទៅ ប្រើដើម្បីកាងឈើនោះកាល ពីថ្ងែទី១៣ ខែឧសភា លោក ស ថាវី អភិបាលខេត្តឧត្តរមាន ជ័យបានច្រានចោលការចោទ ប្រកាន់នោះ ដោយលោក បញ្ជាក់ថា “លោកពុំដែល ស្គាល់ឈ្មោះ សួន តែហេង នោះទេ ហើយអ្នកដែលយក ឈ្មោះលោកប្រើនឹងចាត់វិធាន ការតាមផ្លូវច្បាប់”។
ចំណែកលោក សួង តែ ហេង ពាក់ព័ន្ធនិងការចោទ ប្រកាន់ខាងលើនេះអ្នកព័ត៌មានយើងនៅពុំទាន់អាចសុំ ការទាក់ទងបំភ្លឺបាននៅឡើយ ទេមកទល់ពេលនេះ ។ ភ្លាមៗនោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យបានបញ្ជាឱ្យលោកអភិ បាលស្រុកត្រពាំងប្រាសាទចុះ ដឹកនាំកម្លាំងមកដល់កន្លែង កើតហេតុតែម្តង ។ ជាក់ស្តែងលោកសំ តារា រិទ្ធិ អភិបាលស្រុកត្រពាំងប្រាសាទបានបញ្ជាឱ្យជំនាញរឹប អូសឈើបានចំនួន ២៩ម៉េត្រ គូបផងដែរ ។
មកទល់ពេលនេះគេមិន ដឹងថាតើមានឈ្មួញរកស៊ីឈើ ប៉ុន្មាននាក់ ? ហើយដែលរក ស៊ីឈើយកឈ្មោះថ្នាក់ដឹកនាំ ខេត្តឬថ្នាក់កំពូលៗដូចករណី លោក សួន តែហេង មកកាង ឈើដូច្នោះ ។
ទោះយ៉ាងណាប្រជាពល រដ្ឋអង្គការសង្គមស៊ីវិលដែល តាមដានករណីការកាប់បំផ្លាញព្រៃឈើទាមទារអោយ សមត្ថកិច្ចជំនាញចាត់វិធាន ការ ចំពោះករណីនេះឱ្យបាន តឹងរឹងតាមផ្លូវច្បាប់នឹងបើក មានការស៊ើបអង្កេតពីឈ្មោះ សួន តែហេង មេឈ្មួញឈើ មកផ្ទន្ទាទោសឱ្យខានតែបាន ព្រោះបើមិនដូច្នោះទេ ព្រៃឈើ ក្នុងខេត្តឧត្តរមានជ័យ ឬតាម បណ្តាខេត្តផ្សេងទៀតនឹងហិន ហោចជាមិនខាន ៕





