ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

លោក ជុំ សារ៉ុន មេ​ប៉ុស្តិ៍​ឃុំ​មាន​រិទ្ធិ​ប្រើ​អំណាច​អា​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​រង្គាល !

លោក ជុំ សារ៉ុន មេ​ប៉ុស្តិ៍​ឃុំ​មាន​រិទ្ធិ​ប្រើ​អំណាច​អា​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​រង្គាល !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្របពេល​ដែល​រាជ​រដ្ឋា​ភិ បាល​កម្ពុជា បាន​រឹតបន្តឹង​បទ  ល្មើស​ព្រៃ​និង​ឈ្មួញ​រកស៊ី​ឈើ ខុសច្បាប់​នោះ កាលពី​ពេល​ថ្មី  ៗ​នេះ ករណី​រកស៊ី​អា​ឈើ​នៅ  តំបន់​ព្រៃ​ឡង់​ចាប់ផ្តើម​បែក ធ្លាយ​ជា​សាធារណៈ​ហើយ​មេ ក្លោង​នៅ​ពីក្រោយ​ដែល​កាង នោះ​គេ​ស្គាល់​ថា ឈ្មោះ ជុំ  សារ៉ុន មេ​ប៉ុស្តិ៍​ឃុំ​មាន​រិទ្ធិ  ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ  ដែល​បាន​ប្រើ​អំណាច​របស់​ខ្លួន កាង​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​នៅ​តំបន់ ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ និង​គ្មាន​មន្ត្រី​ជំនាញ​ណាមួយ ហ៊ាន​បង្ក្រាប​ឡើយ ។

​មេ​ប៉ុស្តិ៍​ឃុំ​មាន​រិទ្ធិ​លោក  ជុំ សារ៉ុន ត្រូវបាន​អ្នកឃ្លាំមើល  ពី​បទល្មើស​ព្រៃឈើ​និង​ប្រជា ពលរដ្ឋ​ចោទថា កំពុង​ប្រើ  អំណាច​និង​ឥទ្ទិពល​ខ្លាំង​ជាង ចៅហ្វាយខេត្ត​កំពង់ធំ​ទៀត  ដោយ​រកស៊ី​អារឈើ​នៅ​ព្រៃ ឡង់​យ៉ាង​អនាធិបតេយ្យ​និង ចាប់តាំងពី​បាន​មក​អង្គុយ​កៅ អី​ជា​មេ​ប៉ុស្តិ៍​ឃុំ​មាន​រិទ្ធិ​រួចមក  តែង​ប្រើ​ឥទ្ធិពល​ក្នុង​តំបន់​នោះ ប្រព្រឹត្តិ​បទល្មើស​រកស៊ី​អារ ឈើ​រួច​ដឹក​ចេញ​តាម​គោយន្ត តាមផ្លូវ​ព្រះអាទិត្យ​រៀងរាល់ ថ្ងែ​ហើយ​ដឹកឈើ​យ៉ាង​ពេញ ទំហឹង​និង​បង្ក​បាញ់បោះ​សេរី គ្មាន​ក្លាច​អំណាច​ស្នងកា​ខេត្ត ឬ​ចៅហ្វាយខេត្ត​នោះឡើយ​។​

​ប្រជាពលរដ្ឋ​នៅ​ឃុំ​មាន  រិទ្ធិ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ  និង​សង្គកា​រ​ការពារ​ព្រៃឈើ មួយចំនួន​បាន​ចោទថា លោក ជុំ សារ៉ុន ពេល​ផឹកស៊ី​នៅ​កែវ អួរ​ល្អ​ក់បាន​យក​កាំភ្លើង​បាញ់  លេង​យ៉ាង​អនាធិបតេយ្យ ហើយ​អ្វី​ដែល​ពិសេស​នោះ​នៅ ពេល​ដែល​ផឹកស៊ី​ស្រវឹង​តែង  តែ​ធ្វើ​សកម្មភាព​តាម​ដងផ្លូវ និង​បង្ក​អសន្តិសុខ​ដល់​ពលរដ្ឋ មូលដ្ឋាន ។​

​លោក ជុំ សារ៉ុន មេ​ប៉ុស្តិ៍  ឃុំ​មាន​រិទ្ធិ​សព្វថ្ងែនេះ​កំពុងតែ ដើរតួនាទី​ជា​មេ​កាងរ​ណា​យន្ត ខុស​ច្បាប់​ចំនួន ៤ ទៅ​៥​គ្រឿង  នៅ​តំបន់​ព្រៃ​ឡង់​និង​យក​លុយ ពលរដ្ឋ​រកស៊ី​អារឈើ​ទៀតផង​។​

​អ្វី​ដែល​គួរឱ្យ​កត់សម្គាល់  នោះ​បើ​តាម​អ្នករកស៊ី​ដឹក​ឈើ និង​ឡាន​កូរ៉េ​៣​ទៅ​៤​តោន​បាន លើកឡើង​ថា​ពួកគេ​ធ្លាប់​បង់ លុយ​ឱ្យ​ឈ្មោះ​មេ​ប៉ុស្តិ៍​ឃុំ​មាន រិទ្ធិ​លោក ជុំ សារ៉ុន ជា​រៀង  រាល់​ជើង​ហើយ​បើ​មិន​ឱ្យ​ទេ មិន​អាច​ដឹក​ឈើ​បានឡើយ​។​

​ប្រជាពលរដ្ឋ​បាន​ឃុំ​មាន​រិទ្ធិ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ  មិន​ពេញចិត្ត និង​លោក ជុំ  សារ៉ុន មេ​ប៉ុស្តិ៍​ឃុំ​មាន​រិទ្ធិ​សព្វ  ថ្ងែនេះ​ទេ ដោយសារ​តែ​យក  កុំ​ភ្លើង​ដើរ​បាញ់បោះ​សេរី​គ្មាន ច្បាប់​ទំលាប់​ហើយ​ឯណា​ទៅ គោលនយោបាយ​ភូមិ​-​ឃុំ សុវត្ថិភាព​ដែល​ដាក់ចេញ ដោយសារ​រាជរដ្ឋាភិបាល​នា ពេល​កន្លងមក​នោះ ។

​ចំណែក​អធិការ​ស្រុក​សណ្តាន់​និង​ស្នងការ​ខេត្ត​ក៏​ដូច ជា​ចៅហ្វាយខេត្ត​ជាដើម តើ  មាន​វិធានការ​យ៉ាងណា​ចំពោះ លោក ជុំ សារ៉ុន មេ​ប៉ុស្តិ៍​ឃុំ  មាន​រិទ្ធិ​សព្វ​ថ្ងែនេះ​ហើយ​បើ នៅតែ​ប្រើ​អំណាច​និង​ឥទ្ទិពល ខ្លាំង​ជាង​ចៅហ្វាយខេត្ត​កំពង់ ធំ​ទៀត ដោយ​រកស៊ី​អារឈើ នៅ​ព្រៃ​ឡង់​យ៉ាង​អ​នា​ធិបតេ យ្យ និង​ចាប់​តាំងពី​បានមក  អង្គុយ​កៅអី​ជា​មេ​ប៉ុស្តិ៍​ឃុំ​មាន រិទ្ធិ​រួចមក ។ ហើយ​ពលរដ្ឋ  សព្វ​ថ្ងែនេះ​កំពុងតែ​រង់ចាំ​មើល ពី​វិធានការ​ដ៏​មាន​ប្រសិទ្ធភាព របស់​ស្នងការ​ខេត្ត​និង​ចៅហ្វាយខេត្ត​កំពង់ធំ នឹង​ទាម  ទារ​ឱ្យ​ចាត់វិធានការ​តាម​ផ្លូវ ច្បាប់​ឱ្យ​ខាន់​តែ​បាន​ដើម្បី​ឱ្យ ពលរដ្ឋ​រកស៊ី​បាន​ស្ងប់​ចិត្តិនឹង លុបបំបាត់​ការកាប់​ឈើ​ខុស ច្បាប់​ដែល​ច្បាប់​កម្ពុជា​កំពុង តែ​ហាមឃាត់ ៕

 

2015_05_28vr1 (2) 2015_05_28vr1 (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.