ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ប្រធាន​ពេទ្យសត្វ​ខេត្តតាកែវ​ លោក ថៃ លីសប្បាយ​ប្រមូលប្រាក់​តាមរយៈ​ឈ្មួញ​នាំ​គោក្របី ជ្រូក មាន់​ទា ពី​ប្រទេស​វៀតណាម​

ប្រធាន​ពេទ្យសត្វ​ខេត្តតាកែវ​ លោក ថៃ លីសប្បាយ​ប្រមូលប្រាក់​តាមរយៈ​ឈ្មួញ​នាំ​គោក្របី ជ្រូក មាន់​ទា ពី​ប្រទេស​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ​៖ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ លោក ថៃ លី ប្រធានការិយាល័យ ផ​លិទ្ធ​កម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បាន​សប្បាយ​ក្នុង​ការប្រមូលប្រាក់​ដែល​ទទួលបាន​តាមរយៈ​ការប្រព្រឹត្តិ​អំពើ ពុករលួយ​និង​ការ​ជំរិត​ទារប្រាក់​ពី​ក្រុម​ឈ្មួញ​នាំ​គោ​ក្របី​ទៅ​លក់​នៅ ប្រទេស​វៀតណាម​និង​ក្រុម​ឈ្មួញ​ដែល​នាំ​ជ្រូក មាន់ ទា និង​ស៊ុត​ពី​ប្រទេស​វៀតណាម​មក​លក់​នៅ​ប្រទេស​កម្ពុជា បាន​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធប់​ដែល​អាច​ធ្វើអោយ​ជីវៈភាព​របស់​គាត់​ អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​។​

​តាម​ប្រភព​បាន​អោយដឹងថា តាំងពី​ពេល​មុន​រហូត​មកដល់​ពេល​បច្ចុប្បន្ន គឺ​លោក ថៃ លី បាន​បង្កើត​ប៉ុស្តិ៍​កុងត្រូលជជុះ​ចំនួន​ពីរ​កន្លែង មួយ​កន្លែង​នៅក្នុង​ឃុំ​ពេជ្រ​សារ និង​មួយទៀត​នៅក្នុង​ឃុំ​កំណប់ ស្រុក​គី​រី​វង្ស ខេត្តតាកែវ ជាប់​ព្រ៉ុំ​ដែន​ជា​មួយ​ប្រទេ​សវៀត​ណាម​។ ហើយ​ប៉ុស្តិ៍​ជជុះ​ទាំង​ពីរ​កន្លែង​នេះ​គឺ​គ្មាន​ភារៈកិច្ច​អ្វី​ក្រៅតែពី ការ​ចាំ​រាប់​ចំនួន​គោ ក្របី​ដែល​ឈ្មួញ​នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​និង​ចាំ​រាប់​ចំនួន​ជ្រូក មាន់ ទា និង​ស៊ុត​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​វៀតណាម​តាម​ច្រក​របស់ខ្លួន​ដើម្បី យកប្រាក់ ដោយ​ក្រុម​ពេទ្យសត្វ​របស់​លោក​ថៃ លី ដែល​មានឈ្មោះ សួន ប៊ុនធឿន ជា​មន្ត្រី​ជំនិត​គឺ​មិន​បាន​ត្រួតពិនិត្យ​ជ្រូក មាន់ ទា និង​ស៊ុត ដែល​នាំចូល​ពី​ប្រទេស វៀតណាម ថា​មាន​សុខភាព​ល្អ​ឬ​អត់​នោះ​ទេ ដោយ​ពួកគេ​គឺ​ចាំតែ​រាប់​ចំនួន​ដើម្បី​យក​លុយ​ពី​ឈ្មួញ​តែប៉ុណ្ណោះ​។​

​តាម​ប្រភព​បាន​អោយដឹងថា នៅ​ច្រក​ទាំងពីរ​ខាងលើ​ក្នុង​មួយថ្ងៃៗ​គឺ​ឈ្មួញ​បាន​នាំគោ​និង​ក្របី​ទៅ​លក់ នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​រាប់រយ​ក្បាល ហើយ​ក្នុង​មួយ​ក្បាលៗ​គឺ​ឈ្មួញ​បាន​បង់​ប្រាក់​ទៅ​អោយ​ក្រុម​ពេទ្យសត្វ ដែលជា​កូនចៅ​របស់​លោក ថៃ លី ក្នុងតម្លៃ​៨៥០០០​រៀល ទៅ​១០៦០០០​រៀល ។ ហើយ​សម្រាប់​ការនាំ​ចូល​ជ្រូក មាន់ ទា និង​ស៊ុត​ក្នុង​មួយ​ថ្ងៃៗ​គឺ​ឈ្មួញ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​រាប់សិប តោន នៅ​ពេល​មក​ដល់​ច្រក​ខាងលើ​គឺ​គេ​កំរ​ឃើញ​ក្រុម​ពេទ្យសត្វ​ទាំងនោះ ធ្វើការ ពិនិត្យ​អំពី​សុខភាព​សត្វ​ជ្រូក មាន់ ទា និង​ស៊ុត​ទេ ដោយ​ភាគច្រើន​ឃើញ​តែ​ក្រុម​មន្ត្រី​ពេទ្យសត្វ​ចាំ​យក​តែ​លុយ​ពី​ឈ្មួញ​ដោយ ពួកគេ​មិន​ខ្វល់​ពី​ជំងឺ​រាលដាល និង​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។​

​តាម​ប្រភព​បាន​អោយដឹងទៀតថា​ដោយសារតែ​មាន​អំពើពុករលួយ​គិតតែ​ពី​ ផលប្រយោជន៍ គឺ​លោក ថៃ លី បាន​ទទួល​ប្រាក់​យ៉ាងច្រើន​ក្នុង​មួយថ្ងៃៗ​រាប់​លាន​រៀល ហើយ​ប្រាក់​មួយ​ចំនួន​ត្រូវបាន​លោក ថៃ លី បែងចែក​អោយទៅ​កំលាំង​ប៉ូលីស​និង​បេ​អឹម​ដែល​ធ្វើ​ការសហកា​រណ៍​ជាមួយ ពេទ្យសត្វ​ក្នុង​ការបង្ក្រាប​ក្រុម​ឈ្មួញ​ដែល​រឹងទទឹង​គេចវេស​មិន​បង់ ប្រាក់​អោយ​ក្រុម​ពេទ្យសត្វ​នៅពេល​ឆ្លងកាត់​ប៉ុស្តិ៍​របស់​ពួកគេ មួយចំនួន​ទៀត​គឺ​បែងចែក​អោយទៅ​មន្ត្រី​មាន​អំណាច​នៅក្នុង​មន្ទីរ​កសិកម្ម និង​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​ផងដែរ​។ ដោយសារតែ​មាន​ការឃុបឃិត​គ្នា​លក្ខណៈ​ជា​ប្រព័ន្ធ​ទើប​លោក ថៃ លី អាច​បង្ក​ព្យុះភ្លៀង​បាន​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្លាចក្រែង​ច្បាប់​
​នោះ​។​

​ករណី​រឿង​អាស្រូវ​ខាងលើ​របស់លោក ថៃ លី ប្រសិនបើ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម អ៊ុក រ៉ាប៊ុន និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​មិន​ប្រញាប់​ចាត់វិធានការ​អោយ​ធ្ងន់ធ្ងរ លើ​បុគ្គល​រូប​នេះ​ទេ​នោះ​ប្រជាពលរដ្ឋ​កម្ពុជា​និង​ទទួល​រង់​គ្រោះ ដោយសារ​តែ​នាំ​ជ្រូក មាន់ ទា និង​ស៊ុត​ពី​ប្រទេស​វៀតណាម​ចូលមក ដោយ​ពុំ​មាន​ការត្រួតពិនិត្យ​សុខភាព​នេះ ជាមិនខាន់​។ ហើយ​ក្រៅពី​នោះ​ក៏​បាន​ធ្វើអោយ​បាត់បង់​នៅ​ចំណូល​ថវិកាជាតិ​ពី​ការងារ ទាំងនេះ​ដោយសារ​តែ​អំពើពុករលួយ​
​របស់លោក ថៃ លី និង​បក្ខពួក​។​

​ទាក់ទង​ព័ត៌មាន​នេះ អ្នកយកព័ត៌មាន​យើង​បាន​ទូរស័ព្ទ​សូម​ការបំភ្លឺ​ពី​លោក ថៃ លី ដែរ​តែ​ទូរស័ព្ទ​ចូល​ជាច្រើន​លើក​ដោយ​គ្មាន​អ្នកទទួល​។ ចំណែក​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ ញឹប ស្រ៊ន ក៏​ពុំ​អាច​ទំនាក់ទំនង​បាន ៕​

 

pigfromvn

Filed in: ព័ត៌មាន​សំខាន់ៗ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.