ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

សាខា​កាកបាទក្រហម​ខេត្ត​បាត់ដំបង ទទួលបាន​ថវិកា​ពី​សប្បុរសជន​បរិច្ចាគ​ជិត ៩០​ម៉ឺន​ដុល្លារ​

សាខា​កាកបាទក្រហម​ខេត្ត​បាត់ដំបង ទទួលបាន​ថវិកា​ពី​សប្បុរសជន​បរិច្ចាគ​ជិត ៩០​ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៥ ខេត្ត​បាត់ដំបង បាន​ប្រារឰ​ពិធី​ខួប​គំរប់​លើក​ទី​១៥២ របស់​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម​ពិភពលោក​នេះ សាខា​កាកបាទក្រហម​ខេត្ត​បាន​រៀបចំ​ជាមិ​ទ្ទិញ នៅក្នុង​ស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ស ខេង តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង​, ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត សមាជិក​ព្រឹទ្ធសភា សមាជិក​រាជរដ្ឋាភិបាល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​សិស្សានុសិស្ស​សរុប​ប្រមាណ​ជាង​មួយ​ពាន់​នាក់​។​

​បន្ទាប់​ពី​មានការ​អាន​របាយការណ៍​ស្តី​ពី​គ្រោះមហន្តរាយ​ដែល​បាន​កើតឡើង​នៅលើ​ទឹកដី​ខេត្ត​បាត់ដំបង​នា​ពេលកន្លងមក ពី​លោក ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត ដែល​មាន​ប្រជាពលរដ្ឋ និង​លំនៅដ្ឋាន​ជាច្រើន ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់ ព្រមទាំង​មាន​ខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ផង​នោះ ឯកឧត្តម ស ខេង បាន​លើកឡើង​ថា នេះ​គឺជា​កិត្តិយស​ដ៏​ធំធេង​ជាទីបំផុត​ដែល​ខេត្ត​បាត់ដំបង​ទទួលបាន​នូវ ថវិកា​ពី​សប្បុរសជន​នានា បាន​ជួយ​ឧបត្ថម្ភ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដោយ​ស្មាន​តែ​មិន​ដល់ ព្រោះ​កន្លងមក​នៅក្នុង​ពិធី​អបអរសាទរ​ខួប​គំរប់​លើក​ទី​១៥២ ដែល​លោក​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​ខេត្ត​ព្រៃវែង គឺ​ទទួលបាន​ថវិកា​តែ ១៨​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ ហើយ​ត្រូវ​ការសាងសង់​ទៅ​លើ​ទីផ្សារ​មួយកន្លែង ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​នា ពេល​ថ្មីៗ​នេះ​ដោយ​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​។​

​បើ​តាម​ប្រវត្តិ​៨​ឆ្នាំ​កន្លងមកនេះ ថវិកា​ដែល​ទទួលបាន គឺ​នៅ​ឆ្នាំ​២០០៧ បាន​៣៣​ម៉ឺន​ដុល្លារ​, ឆ្នាំ​២០០៨ បាន ២៨.៧២៥.៣២​ដុល្លារ​, ឆ្នាំ​២០០៩ បាន ១៩.៧៣២.៤៧​ដុល្លារ​, ឆ្នាំ​២០១០ បាន ២១.៤៣៧​ដុល្លារ​, ឆ្នាំ​២០១១ បាន ២៩.៥២៩​ដុល្លារ​, ឆ្នាំ​២០១២ បាន ៣១.០៨០​ដុល្លារ​, ឆ្នាំ​២០១៣ បាន ៤៧.២៧០.៣៦​ដុល្លារ និង​ឆ្នាំ​២០១៤ បាន ៦៤៨៩៥.៣៥ ដុល្លារ ហើយ​ឆ្នាំ​២០១៥​នេះ ទទួល​បាន​ជិត ៩០​ម៉ឺន​ដុល្លារ ។​

​ដោយឡែក ខេត្ត​បាត់ដំបង កន្លងមក​គឺ​ទទួលបាន​ថវិកា​ពី​សប្បុរសជន​នានា​មិន​លើស​ពី​៥​ម៉ឺន​ដុល្លារ ឡើយ ហើយ​នៅពេលនេះ​ការប្រារឰ​ពិធី​គឺ​ស្មើ​នឹង​ថ្នាក់​ជាតិ ព្រោះ​ខេត្ត​មិន​ព្រម​ធ្វើ​ទេ ដោយ​រង់ចាំ​លោក​មក​ចូលរួម​ក្នុង​ពិធី​នេះ បើ​យោងតាម​របាយការណ៍រ​បស់​សាខា​កាកបាទក្រហម​ខេត្ត​
​គឺ​ទឹកប្រាក់​ដែល​ទទួលបាន​ពី​សប្បុរសជន​សរុប​មាន​ចំនួន​៨៧៧.៤៩៥​ដុល្លារ​សហរដ្ឋអាមេរិក​។ ថវិកា​ទាំងនេះ គឺ​មាន​ចំនួន​យ៉ាងច្រើន​លើសលុប​ដែល​មិន​នឹកស្មាន​ដល់ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងមក វា​មាន​គម្លាត​ខុស​ឆ្ងាយ​ពី​គ្នា​ដូច មេឃ និង​ដី ទាំងនេះ​គឺ​សបញ្ជាក់​ឱ្យឃើញ​ថា ទាំង​សប្បុរសជន​ក្នុងស្រុក ក៏ដូចជា​សប្បុរសជន​នៅ​ក្រៅ​ស្រុក​ផងដែរ ដែល​អស់លោក​ទាំងអស់​មាន​ទឹកចិត្ត​ក្នុង​ការជួយ​ជ្រោមជ្រែង​ក្នុងការ ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​។​

​ឯកឧត្តម ស ខេង បាន​ផ្តាំផ្ញើ​ដល់​សាខា​កាកបាទក្រហម​ខេត្ត​ផងដែរ លើ​ការចំណាយ​ផ្សេងៗ​ត្រូវ​ធ្វើឱ្យ​មាន​តម្លាភាព និង​សុំ​ឱ្យ​រាយការណ៍​ទៅ​លោក​ឱ្យបាន​ជ្រាប​ផង​រាល់​ការចំណាយ​ទាំងនេះ ដើម្បី​ជួយ​ឱ្យទាន់​សភាពការណ៍​លើ​គ្រោះមហន្តរាយ​នានា​ដែល​បាន​កើតឡើង នៅក្នុង​ខេត្ត​បាត់ដំបង​ទាំងមូល​។​

​ជា​ចុងក្រោយ ពិធី​បំពាក់​កន្សែង​ដល់​ក្រុមយុវជន​កាកបាទក្រហម​ចំនួន​១៣០​នាក់ បាន​ប្រព្រឹត្តឡើង​យ៉ាង​អធិកអធម ព្រមទាំង​បាន​បញ្ចប់​ដោយ​មោទនភាព​ក្រៃលែង ៕

DSC_0933(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.