ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

​ពិធី​ប្រកាស​តែងតាំង​លោក ជឹម ស៊ីថា ជា​អធិការនគរបាល​ខណ្ឌ​ដង្កោ

​ពិធី​ប្រកាស​តែងតាំង​លោក ជឹម ស៊ីថា ជា​អធិការនគរបាល​ខណ្ឌ​ដង្កោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​រសៀល​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព នាយ​ឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការ​រង​នគរបាលជាតិ លោកស្រី ម៉ក់ វណ្ណ​ស៊ីថា អភិបាលរង រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ។​

​មន្ត្រីនគរបាល​ជាតិ​ដែល​ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី​នេះ មាន​ចំនួន ២០​រូប ក្នុងនោះ​ថ្នាក់​នាយ​ការិយាល័យ​ចំនួន ២​រូប ថ្នាក់​អធិការ ១​រូប និង​ថ្នាក់​អធិការរង​ចំនួន ៣​រូប ។ ដោយឡែក​មន្ត្រី​ដែល​ត្រូវ​បំពាក់​ឋានន្តរស័ក្តិ មាន​ចំនួន ១២​រូប គឺ​ថ្នាក់​ឧត្តមសេនីយ៍ត្រី ២​រូប ថ្នាក់​វរសេនីយ៍ឯក ១​រូប ថ្នាក់​វរសេនីយ៍ទោ ៥​រូប ថ្នាក់​វរសេនីយ៍ត្រី ៥​រូប និង​ថ្នាក់​អនុ​សេនីយ៍ ២​រូប ។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ជឹម ស៊ីថា ត្រូវបាន​តម្លើង​ឋានន្តរស័ក្តិ​ពី​វរសេនីយ៍ត្រី ទៅ​វរសេនីយ៍ទោ និង​ផ្ទេរ​តំណែង​ពី​អធិការរង​នគរបាល​ខណ្ឌ​មានជ័យ ទៅជា​អធិការនគរបាល​ខណ្ឌ​ដង្កោ ជំនួស​លោក​វរៈសេនីយ៍ឯក យឹម សុជាតិ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅកាន់​ជា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ ។​

​គួរបញ្ជាក់​ថា លោក ជឹម ស៊ីថា បាន​ចូល​បម្រើការ​ជា​មន្ត្រី​នគរបាល​ជាតិ​តាំងពី​ឆ្នាំ ១៩៨៥ លុះ​ដល់​ឆ្នាំ ១៩៨៩ ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​សៀមរាប នៅ​ឆ្នាំ​១៩៩៤ ជា​អនុប្រធាន​ផ្នែក​ក្នុង​ការិយាល័យ​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ ដល់​ឆ្នាំ ១៩៩៧ ជា​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ស្វាយព្រៃ ២ ខណ្ឌចំការមន នៅ​ឆ្នាំ​១៩៩៩ ជា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ទួល​ស្វាយព្រៃ ១ ខណ្ឌចំការមន នៅ​ឆ្នាំ​២០០៥ ជា​នាយ​ប៉ុស្តិ៍​នគរបាល សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ដល់​ឆ្នាំ​២០០៦ ជា​អធិការរង​នគរបាល​ខណ្ឌ​មានជ័យ និង​ត្រូវបាន​តែងតាំង​មុខតំណែង​ថ្មី ជា​អធិការនគរបាល​ខណ្ឌ​ដង្កោ​ចាប់ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ឆ្នាំ​២០១៥ ។​

​លោក ជឹម ស៊ីថា បាន​ប្តេជ្ញា​ថា ការពា​រសុខ​សុវត្ថិភាព និង​បម្រើ​ប្រជាពលរដ្ឋ តាម​អនុសាសន៍​របស់​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នូវ​គោលនយោបាយ ៩​ចំណុច​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យ មាន​ប្រសិទ្ធិ​ខ្ពស់ ៕

 

2015_05_24d (3) 2015_05_24d (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.