ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

លោក ជាវ តា​យ​អភិបាលខេត្ត​អនុញ្ញាត​ឲ្យ​ប្រតិភូ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា ជួបពិភាក្សា​ស្វែងយល់​ពី​សក្ដានុពល​សេដ្ឋកិច្ច​នៅ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បត៍ ៨​រោច​ខែ​មាឃ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៨​ខែ​កម្ភៈ​ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត  បានអនុញ្ញាត ឲ្យ​លោក ដា​ម ប៊ុន​ថា​ម ឧ​ប​ទូត​ភារៈធារី នៃ​ស្ថានទូត​ព្រះរាជាណាចក្រ​ថៃ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រួម​និង​ប្រតិភូ​អមដំណើរ​ជាច្រើនរូប ដើម្ប​ចូល​ជួបពិភាក្សា​ការងារ​ស្វែង​យល់​ពាក់ព័ន្ធ​ពី​សក្ដានុពល​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​កំពត​។​

​នៅក្នុង​ឱកាស​ជំនួប​ពិភាក្សា លោក ដា​ម ប៊ុន​ថា​ន បាន​ជំរាបជូន លោក​អភិបាល​ខេត្ត​កំពត ពី​គោលបំណង​ដែល​ប្រតិភូ​ថៃ បាន​មក​ធ្វើ​ជំនួប​ពិភាក្សា​នា​ឱកាស​នេះ គឺ​ក្នុង​គោល ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា ស្វែងយល់​ពី​សក្ដានុពល​សេដ្ឋកិច្ច និង​ភាព​រីកចម្រើន​របស់​ខេត្ត​កំពត​ពិសេស​គឺ​ដើម្បី​ធ្វើការ​ពង្រឹងពង្រីក​ការទំនាក់ទំនង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ ការពារ​ប្រយោជន៍​គ្នា​ទៅវិញទៅមក​ដែល​អ្នកវិនិយោគ​ថៃ​បាន​កំពុង​ដាក់ទុន​រកស៉ី​នៅ ក្នុង​ខេត្ត​កំពត​នាពេល​បច្ចុប្បន្ន​ឲ្យបាន​កាន់តែ​រីកចម្រើន​ទ្វេរ​ឡើង​ថែម​ទៀត​។ លោក ដា​ម ប៊ុន​ថា​ន ក៏​បាន​សំណូមពរ​សុំឲ្យ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ធ្វើយ៉ាងណា​ជួយ​បង្កលក្ខណៈ​និង​បង្កើន​ការសម្របសម្រួល ល្អ​បន្ថែមទៀត​ជាមួយ​អ្នក​វិយោគ​ថៃ​ដែល​មាន​បំណង​ដាក់ទុន​រកស៉ី​នៅ​ខេត្ត​កំពត​នាពេល​បច្ចុប្បន្ន​នេះ​និង​ពេល​ខាង​មុខ​ផង​ដែរ​។​

​ជា​ការឆ្លើយតប លោក ជាវ តា​យ​អភិបាលខេត្ត បាន​មានប្រសាសន៍​សំដែង​ការស្វាគមន៍​ចំពោះ​ប្រតិភូ​ថៃ ដែល​បាន​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល​សេដ្ឋកិច្ច​និង​មានបំណង​មក​ដាក់ទុន​រកស៉ី​នៅ​ខេត្ត​កំពត ដែល​ជា​ខេត្ត​មួយ មាន​សក្ដានុពល ទាំង​វិស័យ​សេដ្ឋកិច្ច និង​ទេសចរណ៍​សម្បូរ​បែប​សម្រាប់​ការទាក់ទាញ​អ្នកវិនិយោគទុន​ឲ្យមក​ទី​នេះ​កាន់តែ​ច្រើនឡើង ហើយ​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ខេត្ត កំពុង​ផ្ដោត​ការយកចិត្តទុកដាក់​ ​ជំរុញ​ការទំនាក់ទំនង​អ្នកវិនិយោគ​ក្នុង​និង​ក្រៅ​ស្រុក​មក​ដាក់ទុន​រកស៉ី​នៅ​ក្នុង​ខេត្ត​ប៉ែក​និរតី​នៃ​ប្រទេស​កម្ពុជា​មួយ​នេះ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពត​កាន់តែ​រីកចម្រើន​ប្រសើរ​ថែម​ទៀត​ស្រប​តាម​ចក្ខុវិស័យ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឈ្លាសវៃ​។​

​ជាមួយគ្នា​នោះ​ដែរ លោក ជាវ តា​យ​អភិបាលខេត្ត ក៏​បាន​សំដែង​ការខិតខំ​យកចិត្តទុកដាក់​ស្វាគមន៍​ក៏ដូចជា​ការសម្របសម្រួលឲ្យបា​ន​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​ជាមួយ​អ្នកវិនិយោគ​ថៃ​ព្រមទាំង​អ្នកវិនិយោគ​ផ្សេងៗ​ទៀត​ដែល​មាន​បំណង​ចង់​មក​រកស៉ី​នៅ​ក្នុង​ខេត្ត​កំពត​។ ហើយ​លោក​អភិបាលខេត្ត រំពឹងថា តាមរយៈ​នៃ​កិច្ច​ជំនួប​ពិភាក្សា​នេះ អ្នកវិនិយោគ​ថៃ និង​អាជ្ញាធរ​ខេត្ត​កំពត​នឹង​ទទួលបាន​ផលប្រយោជន៏​លូតលាស់​ទៅ​អនាគត​ច្រើន​ដូច​គ្នា ផងដែរ​៕
​សេង ណា​រិទ្ធ​

 

r180209c2 r180209c1

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.