ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៥២ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៥ នៅ​ខេត្ត​ប៉ៃលិន​

​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៥២ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៥ នៅ​ខេត្ត​ប៉ៃលិន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ប្រមូល​ថវិកា​បាន​ជិត ២២​ម៉ឺន​លាន ពី​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស សម្រាប់​សកម្មភាព​មនុស្សធម៌ ក្នុង​ពិធី​ពិធី​អបអរសាទរ​ខួប​លើក​ទី ១៥២ ទិវា​ពិភពលោក កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៥ នៅ​ខាង​មុខ​សាលាខេត្ត​ប៉ៃលិន ។​

​លោក សៅ សារ៉ាត់ អនុប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​ឆ្លើយតប​តម្រូវ ការជាក់ស្តែង​នៃ​ភាព​ងាយ​រងគ្រោះ បម្រើ​សេវាកម្ម​មនុស្សធម៌ ដើម្បី​អនុវត្ត​សកម្មភាព​មនុស្សធម៌​ទាំង​សាខា និង​អនុសាខា​ចុះ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ធម្មជាតិ ឬ​គ្រោះថ្នាក់​ផ្សេងៗ​មាន​ប្រសិទ្ធភាព តម្លាភាព បាន​កាន់តែ​ប្រសើរ​ឡើង ។ លោក​បាន​លើកឡើង​អំពី​លទ្ធផល​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន អនុវត្ត​បាន​នៅ​ឆ្នាំ​២០១៤ ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ឧប្បត្តិហេតុ​ផ្សេងៗ ។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ដើម​ឆ្នោំ​២០១៥ ចាប់ពី​ខែ​មករា​ដល់​ខែ​ឧសភា​នេះ សាខា​កាកបាទក្រហមកម្ពុជា​បាន​ចុះ ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន ៣១១​គ្រួសារ រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ចំនួន ១៦​គ្រួសារ និង​បាន​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៧​ខ្នង​ផ្ទះ ។​

​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា ក្នុង​ពិធី​អបអរ​ខួប​លើក​ទី ១៥២ ទិវា​ពិភពលោក​កាកបាទក្រហមកម្ពុជា អឌ្ឈចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០១៥ នៅ ព្រឹក​ថ្ងៃ​ទី ២៣ ខែ​ឧសភា ឆ្នាំ​២០១៥ នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​បាន​ប្រមូល​ថវិកា ដែល​សមាជិក សមាជិកា និង​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស បាន ២១៨.៥០០​ដុល្លារ ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ក្នុង​ការអនុវត្ត​សកម្មភាព​មនុស្សធម៌​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ជួប​គ្រោះថ្នាក់​ផ្សេងៗ និង​គ្រោះ​ធម្មជាតិ​នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ ។​

​ឆ្លើយតប​តម្រូវកា​ររ​បស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ និង​គ្រោះថ្នាក់​ផ្សេងៗ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ចំពោះ​ព្រះសង្ឃ អាជីវករ និង​សប្បុរសជន ក្នុង និង​ក្រៅប្រទេស បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​បរិច្ចាគ​ថវិកា ដោយ​ទឹកចិត្ត​ជ្រះថ្លា ដើម្បី​អនុវត្ត​សកម្មភាព​មនុស្សធម៌​ចុះជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ខ្យល់ព្យុះ​កន្ត្រាក់​ជាដើម ៘​

​ជា​ចុងក្រោយ ពិធី​អបអរ​ខួប​លើក​ទី ១៥២ កាកបាទក្រហមកម្ពុជា អឌ្ឍចន្ទ​ក្រហម បាន​ប្រព្រឹត្តឡើង​យ៉ាង អធិកអធម ព្រមទាំង​បាន​បញ្ចប់​ដោយ​មោទនភាព​ក្រៃលែង ៕

 

kakbat-(3) kakbat-(2) kakbat-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.