ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លទ្ធផលសិក្សាបញ្ចប់ថ្នាក់បណ្ឌិតរបស់លោក ឆាយ សុផល៖ ហ្វេសប៊ុក ធ្វើឱ្យពលរដ្ឋហ៊ានបញ្ចេញមតិ មន្ត្រីផ្តល់សេវាកាន់តែរហ័ស គោរពច្បាប់ និងកាត់បន្ថយអំពើពុករលួយ

លទ្ធផលសិក្សាបញ្ចប់ថ្នាក់បណ្ឌិតរបស់លោក ឆាយ សុផល៖ ហ្វេសប៊ុក ធ្វើឱ្យពលរដ្ឋហ៊ានបញ្ចេញមតិ មន្ត្រីផ្តល់សេវាកាន់តែរហ័ស គោរពច្បាប់ និងកាត់បន្ថយអំពើពុករលួយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លទ្ធផលសិក្សាបញ្ចប់ថ្នាក់បណ្ឌិតរបស់លោក ឆាយ សុផល អនុរដ្ឋលេខា​ធិ​ការក្រសួងព័ត៌មាន បានរកឃើញថា ឥទ្ធិពលបណ្តាញសង្គមហ្វេសប៊ុក បានធ្វើឱ្យមន្ត្រី និងប្រជាពលរដ្ឋកម្ពុជា បានផ្លាស់ប្តូរឥរិយាបថ។

ការផ្លាស់ប្តូរដែលបានរកឃើញនោះ គឺប្រជាពលរដ្ឋហ៊ានបញ្ចេញមតិនៅតាម​ទំព័រ​ហ្វេសប៊ុកទាំងកិច្ចការនយោបាយ ច្បាប់ និងបញ្ហាសង្គម។ ការហ៊ានបញ្ចេញមតិរបស់​ប្រជាពលរដ្ឋ បានជះឥទ្ធិពលដល់ឥរិយាបថ​របស់មន្ត្រី​ ក្នុងការ​ផ្តល់សេវាសាធារណៈ​របស់ ហើយអាចជួយកាត់បន្ថយការិយាធិបតេយ្យ និងអំពើពុករលួយជាដើម។

ក្នុងអត្ថបទសិក្សានេះ ក៏បានរកឃើញដែរថា ការហ៊ានបញ្ចេញមតិរបស់ប្រជាពលរដ្ឋ បានធ្វើឱ្យមានការឆ្លើយតបពីថ្នាក់ដឹកនាំចំពោះការផ្តល់សេវាសាធារណៈរបស់រដ្ឋកាន់តែលឿន និងមានប្រសិទ្ធភាព ព្រមទាំងជះឥទ្ធិពលលើឥរិយាបថមន្រ្តីអនុវត្តច្បាប់ និង​ប្រជាពលរដ្ឋចំពោះការអនុវត្ត និងគោរពច្បាប់ផងដែរ។

ការសិក្សាលើប្រធានបទ «ឥទ្ធិពល​ហ្វេសប៊ុកនៅក្នុងនយោបាយ និងសង្គមកម្ពុជា ឆ្នាំ២០០៨ – ២០២១» (ករណីសិក្សា៖ រាជធានីភ្នំពេញ)លោក ឆាយ សុផល បាន​ផ្អែក​លើការប្រមូលទិន្នន័យពីការសម្ភាសក្រុមគោលដៅចំនួន ៥០០នាក់ (ស្រ្តីចំនួន​៣០%) និងឯកសារយោងចំនួន៣៩១ ដែលក្នុងនោះមាន​ឯកសារស្រាវជ្រាវ, សៀវ​ភៅ, របាយការណ៍, សុន្ទរកថា, អត្ថបទសារព័ត៌ និងព័ត៌មានលើបណ្តាញផ្សព្វផ្សាយ​សង្គមហ្វេសប៊ុកផងផងដែរ។

ខាងក្រោមនេះ គឺជាលទ្ធផលសិក្សា ក៏ដូចជាចម្លើយពីក្រុមគោលដៅទាំង ៥០០នាក់៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.