ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកទឹកចិត្តភ្នាក់ងារសន្ដិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើសជូនសមត្ថកិច្ច ពិសេសបទល្មើសគ្រឿងញៀន និងចាប់បង្ខាំងមនុស្ស

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី លើកទឹកចិត្តភ្នាក់ងារសន្ដិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើសជូនសមត្ថកិច្ច ពិសេសបទល្មើសគ្រឿងញៀន និងចាប់បង្ខាំងមនុស្ស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជន ដែលឈរជើងនៅតាមបណ្ដាគោលដៅនានា ត្រូវចូលរួមសហការផ្ដល់ព័ត៌មាន និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន នៅពេលសង្ស័យថាមានបទល្មើសណាមួយកើតឡើង។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៤៩ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានកោតសរសើរចំពោះភ្នាក់ងារសន្តិសុខជន ក្នុងការចូលរួមបង្ការទប់ស្កាត់នូវបទល្មើសនានា ធ្វើឲ្យបទល្មើសមានការកាត់បន្ថយមួយចំនួនផងដែរ។

លោកប្រធាននាយកដ្ឋាន បានបន្ដសូមលើកទឹកចិត្ត និងគាំទ្រដល់ភ្នាក់ងារសន្តិសុខឯកជន រាយការណ៍អំពីសកម្មភាពបទល្មើស ដូចជា៖ បទល្មើសគ្រឿងញៀន ការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរមនុស្ស ការជួញដូរពលកម្ម ការប្រើប្រាស់អំពីហិង្សា និងការរំលោភបំពានលើកុមារនិងស្ត្រី។ល។ ពិសេសនៅតាមបណ្តាគោលដៅ បុរី ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងគោលដៅងាយរងគ្រោះសំខាន់ៗ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា កិច្ចការពារសុខសន្តិភាព និងសន្តិសុខសុវត្ថភាពសង្គម គឺជាការតព្វកិច្ចរបស់យើងទាំងអស់គ្នាដែលត្រូវរួមគ្នាបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសនានា តាមគ្រប់គ្រប់រូបភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិដែលកំពុងស្ថិតនៅប្រទេសយើងផងដែរ។ ជាពិសេសយើងរួមគ្នា អនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញនូវ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ផ្តោតសំខាន់ទៅលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព នៅតាមបណ្តាភូមិ-ឃុំ-សង្កាត់ មិនឲ្យមានបទល្មើសកើតឡើង។

លោកបានថ្លែងអំណរគុណដល់ ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ដែលបានចាត់បញ្ជូនកម្លាំងភ្នាក់ងារសន្តិសុខឯកជន ចូលរួមការពារព្រឹត្តការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ យើងបានកត់សម្គាល់ឃើញថា ភ្នាក់ងារសន្តិសុខឯកជន ដែលបានចូលរួមការងារព្រឹត្តការណ៍នេះ គឺមានឆន្ទះខ្ពស់ មានការលះបង់កម្លាំងកាយ កម្លាំងចិត្ត មានការគោរពវិន័យ ការបំពេញតួនាទីភារកិច្ច និងជាពិសេសមានក្រមសីលធម៌ល្អ ប្រកបដោយសេចក្តីថ្លៃថ្នូរ។ លោកស្នើឲ្យយកកិច្ចសហការទាំងនេះ បន្តការពារកីឡា ASEAN Para Games លើកទី១២ ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យទទួលបានជោគជ័យបន្ថែមទៀត។

លោកបានអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់ខ្ពស់ លើវិស័យសន្តិសុខឯកជន ដើម្បីគាំពារ និងគាំទ្រនូវវិស័យនេះ ឲ្យមាននិរន្តភាព ស្ថេរភាព និងការអភិវឌ្ឍ ដូច្នេះវិស័យសន្តិសុខឯកជន ត្រូវទាមទារនូវគុណភាពខ្ពស់ ដើម្បីឆ្លើយតបតាមតម្រូវការនាសម័យនេះ ដែលជាសម័យមួយពោពេញទៅដោយការអភិវឌ្ឍន៍ និងការរីកចម្រើន ជាលំដាប់ ទើបធ្វើឲ្យមានការរៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជននេះឡើង រយៈពេល០២ថ្ងៃនេះ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើនដូចជា៖ តួនាទី និងភារកិច្ចរបស់ភ្នាក់ងារសន្តិសុខឯកជន, កិច្ចសហការណ៍រវាងភ្នាក់ងារសន្តិសុខឯកជន ជាមួយសមត្ថកិច្ចមូលដ្ឋាន, វិធីសាស្ត្រការពារគោលដៅ, ការពារ និងរក្សាសុវត្ថិភាពកន្លែងកើតហេតុ, ការស្វែងយល់អំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងបណ្តាករណីល្មើសច្បាប់ផ្សេងៗ, វិធានការបង្ការការពន្លត់អគ្គិភ័យ និងការជម្លៀសខ្លួនចេញអគ្គិភ័យ, ការស្វែងយល់ពីឧបសម្ព័ន្ធសញ្ញាចរាចរណ៍ផ្លូវគោក ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រមសិលធម៌ វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់។

ជាចុងក្រោយ លោកប្រធាននាយកដ្ឋាន បានលើកទឹកចិត្តឲ្យយកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តដល់សហសេវិករបស់បងប្អូន ឬប្រជាពលរដ្ឋដ៏ទៃទៀតឲ្យបានយល់អំពី សារៈសំខាន់នៃការថែរក្សាសន្តិសុខ សុវត្ថិភាព អាយុជីវតប្រជាពលរដ្ឋ និងសណ្តាប់ធ្នាប់សង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.