ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

បណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកស្នាមថើបរបស់លោកយាយៗ និងបងប្អូនប្រជាពលរដ្ឋ ជាសេចក្តីស្រឡាញ់ និងថាមពលបំបាត់ការនឿយហត់ 

បណ្ឌិត ហ៊ុន ម៉ាណែត ចាត់ទុកស្នាមថើបរបស់លោកយាយៗ និងបងប្អូនប្រជាពលរដ្ឋ ជាសេចក្តីស្រឡាញ់ និងថាមពលបំបាត់ការនឿយហត់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញ Facebook និង Telegram ផ្លូវការ បានបង្ហោះវីដេអូខ្លីមួយ ដោយលោកសុំលើកយករឿងពិតមួយ មកនិយាយលេងប្រាប់ជូនមិត្តទាំងអស់គ្នា ដើម្បីបង្កបរិយាកាសរីករាយ​សម្រាប់ថ្ងៃអាទិត្យនេះ នោះគឺការទទួលបានស្នាមថើមពីលោកយាយៗ និងបងប្អូនប្រជាពលរដ្ឋ រវាងលោកបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន។

លោកបណ្ឌិតបានថ្លែងថា កាលពីពេលថ្មីៗកន្លងមកនេះ ក្នុងពេលសម្តេចតេជោ ហ៊ុន សែន ចុះសំណេះសំណាលជាមួយកម្មករ កម្មការិនី សម្តេចបានរំលឹករឿងដែលលោកបណ្ឌិតធ្លាប់ លើកឡើងពីភាពខុសគ្នានៃស្នាមថើបជាប់ថ្ពាល់ ដោយសម្តេចចុះជួបកម្មការិនី ទទួលស្នាមក្រែមជាប់ថ្ពាល់ តែចំណែករូបលោកវិញ ចុះជួបលោកយាយលោកតា មានស្នាមស្លាជាប់ថ្ពាល់។

លោកបណ្ឌិតបន្តថា រូបលោកមិនហ៊ានច្រណែនជាមួយសម្តេចតេជោទេ ហើយពេលនេះ លោកក៏មិនមែនបានតែស្នាមស្លាទេ ស្នាមក្រែមជាប់ថ្ពាល់ ក៏បានដូចសម្តេចដែរ។

សម្រាប់ស្នាមថើបរបស់លោកយាយៗ និងបងប្អូនប្រជាពលរដ្ឋនេះ លោកបណ្ឌិតចាត់ទុក ជាសេចក្តីស្រឡាញ់ និងថាមពលបំបាត់ការនឿយហត់ សម្រាប់រូបលោក។

លោកបណ្ឌិតបានថ្លែងថា «ខ្ញុំឃើញពុកគាត់ចុះជួបប្រជាពលរដ្ឋ តាំងពីខ្ញុំនៅក្មេង តាំងពីគាត់នៅរដ្ឋមន្ត្រីការបរទេស នាយករដ្ឋមន្ត្រីគាត់ចុះតាមភ្លឺស្រែ…ប៉ុន្តែសន្ទុះខ្លាំងឆ្នាំ៩១ ឡើង គាត់ចុះជួបប្រជាពលរដ្ឋគ្រប់ទាំងអស់ ដែលខ្ញុំកាលនោះនៅអាយុ១០ឆ្នាំជាង។ ខ្ញុំឆ្ងល់ពុកម៉េចក៏អត់ចេះហត់ ធម្មតាមនុស្សនរណាក៏ចេះហត់ដែរ តែអ្វីដែលឲ្យគាត់ហត់មិនហត់ គឺកម្លាំងចិត្ត។ អីចឹងក្តីស្រឡាញ់របស់លោកតាលោកយាយ តែមួយខ្សឺត ពីរខ្សឺត [ការថើប] មកខ្ញុំថាមពលពេញ៣ថ្ងៃ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.