ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

អភិបាលខេត្តស្វាយរៀង និងប្រតិភូក្រុងឈីចូវរបស់ប្រទេសចិន ជួបពិភាក្សាគ្នាពាក់ព័ន្ធគម្រោងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស

អភិបាលខេត្តស្វាយរៀង និងប្រតិភូក្រុងឈីចូវរបស់ប្រទេសចិន ជួបពិភាក្សាគ្នាពាក់ព័ន្ធគម្រោងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកស្រី ធៀន ជីន អភិបាលរងក្រុងឈីចូវ ខេត្តជឺជាំង ប្រទេសចិន និងប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ក្រោយបានពិនិត្យទីតាំងតំបន់សេដ្ឋកិច្ចពិសេស ដេីម្បីបណ្តាក់ទុនវិនិយោគនៅលេីទឹកដីខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់អំពីទីតាំងស្ថានភាពភូមិសាស្ត្រ និងសក្តានុពលសំខាន់ៗរបស់ក្រុងឈីចូវ ខេត្តជឺជាំង និងបានថ្លែងអំណរគុណចំពោះ អភិបាលខេត្តដែលបានផ្តល់ឱកាសឲ្យលោកស្រី និងប្រតិភូបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធដៃគូវិនិយោគនានា ដែលបានមកបណ្តាក់ទុនទៅលេីវិស័យឧស្សាហកម្មបន្ថែម ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត។

លោក ម៉ែន វិបុល បានបញ្ជាក់អំពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេច និងបានសម្ដែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះ លោកស្រី និងប្រតិភូ ដែលបានទាក់ទាញមកបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងតំបន់សេដកិច្ចពិសេសរបស់ខេត្តស្វាយរៀង។

ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រទាំងស្រុងដោយការសូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដៃគូវិនិយោគនៅក្រុងឈីចូវ ប្រទេសចិន ដែលមានចំណាប់អារម្មណ៍ និងមកបណ្តាក់ទុកវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត នៅពេលនេះ ជាពិសេសបាននាំមកនូវផលប្រយោជន៍ជាច្រេីនដែលផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត ហើយក៏ជាកិច្ចការសំខាន់ដែលលោកតែងតែយកចិត្តទុកដាក់ទាំងការរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ក្រុមហ៊ុនទាំងអស់នោះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.