ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យាសាលាខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលជាង២០០០នាក់

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យាសាលាខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលជាង២០០០នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត និងមន្រ្តីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ចំនួន២,០៨៨នាក់ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត និងមន្ត្រីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ទាំងអស់ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បានបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីយុទ្ធសាស្រ្ត ចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការដឹងគុណ និងអរគុណចំពោះមន្រ្តីរាជការចូលនិវត្តន៍និងអតីតយុទ្ធជនទាំងអស់ ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកនាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គមដូចសព្វថ្ងៃនេះ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់។ ក្នុងនោះបើយើងទាំងអស់គ្នា រកបានសន្តិភាពហើយយើងក៏ត្រូវពង្រឹង និងរក្សាសន្តិភាពនេះបន្តឱ្យនៅគង់វង្សយូរអង្វែង គឺរក្សាឱ្យបានមិនឱ្យបាត់សុខសន្តិភាពនេះទៅវិញបានឡើយ។

សម្ដចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ដែលបានសហការគ្នាជាមួយក្រុមពេទ្យនៃរដ្ឋបានខេត្តនិងរដ្ឋបាលមូលដ្ឋាន ក្នុងអំឡុងឆ្លងរីករាលជម្ងឺកូវីដ១៩ កន្លងមក និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចជោ បានស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេសបានរហ័សទាន់ពេលវេលា ទប់ស្កាត់និងព្យាបាលជំងឺដ៏កាចសាហាវនេះ ប្រកបដោយជោគជ័យ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ អំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ កន្លងទៅ ដែលនឹងបញ្ចប់ក្នុង២០២៣នេះ ដោយបានសម្រេចមានសមិទ្ធផលមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ហើយយើងនឹងខិតខំធ្វើការងារនេះ៥ឆ្នាំ គឺពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ នីតិកាលទី៧ ដែលនឹងត្រូវចំពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា ទន្ទឹមនឹងការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះនៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឱ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការ នៃការអភិវឌ្ឍសង្គមជាតិ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ។ សម្ដេចក៏បានជម្រាបជូនអំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ និងទិសដៅរយៈពេល៥ឆ្នាំទៅមុខបន្តទៀត។

សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រៀមទៅបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបន្តដឹក
នាំប្រទេសជាតិ ឆ្ពោះទៅរកការរីកចម្រើនកាន់តែប្រសើរជាងមុនបន្ថែមទៀត ប្រកបដោយសុខសុវត្តិភាព មានសន្តិភាព ទើបមានអ្វីៗទាំងអស់ដល់សព្វថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង បានបន្ដថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើន ដែលត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យ ស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល៥ឆ្នាំ នៅពេលខាងមុខនេះបន្តទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.