ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតនៅពេលមានអាយុ៣៧ឆ្នាំ និងអាយុ៧១ឆ្នាំ ភ្ជាប់ជាមួយសំណួរ «ខុសគ្នាយ៉ាងណា?»

សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតនៅពេលមានអាយុ៣៧ឆ្នាំ និងអាយុ៧១ឆ្នាំ ភ្ជាប់ជាមួយសំណួរ «ខុសគ្នាយ៉ាងណា?»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញរូបថតប៉ុន្មានសន្លឹកនៅលើបណ្ដាញសង្គម ដែលមួយថតនៅឆ្នាំ១៩៨៩ កាលនោះសម្ដេចមានអាយុ៣៧ឆ្នាំ និងមួយទៀត ថតនៅឆ្នាំ២០២៣ គ្រាដែលសម្ដេចមានអាយុ៧១ឆ្នាំ។

ក្រៅពីការបង្ហាញរូបថតហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានភ្ជាប់ជាមួយសំណួរថា «ខុសគ្នាយ៉ាងណា?» ដែលទំនងសម្ដេចចង់សំដៅឲ្យប្រជាពលរដ្ឋប្រៀបធៀប សម្រស់នៅពេលដែលសម្ដេចកំពុងស្ថិតក្នុងវ័យកណ្ដាល និងសម្រស់របស់សម្ដេចនៅពេលបច្ចុប្បន្ន។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «រូបថតកាលពីឆ្នាំ១៩៨៩ ដែលពេលនោះអាយុ៣៧ឆ្នាំ និងរូបថតថ្ងៃនេះ ឆ្នាំ២០២៣ ពេលមានអាយុ៧១ឆ្នាំខុសគ្នាយ៉ាងណា?»។

ក្រោយការបង្ហោះអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានបញ្ចេញមតិតាមរយៈ Comment ថា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ប៉ុន្ដែភាពសង្ហារបស់សម្ដេចមិនខុសគ្នានោះទេ។ អ្នកខ្លះទៀត បានលើកឡើងថា កាលពីសម្ដេចនៅក្មេងសង្ហាមួយបែប លុះពេលចាស់ទៅក៏នៅតែសង្ហាបែបចាស់ ប៉ុន្ដែអ្វីដែលមិនប្រែប្រួលនោះ គឺ «ភាពមានមេត្ដាធម៌» របស់សម្ដេចតែម្ដង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.