ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

សម្ដេចតេជោ ហ៊ុន សែន មិននឹកស្មានក្រុមជ្រុលនិយមនៅកម្ពុជា តែងទៅអំពាវនាវបរទេសឲ្យដាក់ទណ្ឌកម្មលើប្រទេសខ្លួន ខុសពីអ្នកនយោបាយប្រទេសផ្សេង (Video inside)

សម្ដេចតេជោ ហ៊ុន សែន មិននឹកស្មានក្រុមជ្រុលនិយមនៅកម្ពុជា តែងទៅអំពាវនាវបរទេសឲ្យដាក់ទណ្ឌកម្មលើប្រទេសខ្លួន ខុសពីអ្នកនយោបាយប្រទេសផ្សេង (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញនូវការហួសចិត្ត និងនឹកស្មានមិនដល់ចំពោះក្រុមអ្នកនយោបាយជ្រុលនិយមមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលតែងទៅអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្ម ឬកុំទិញទំនិញពីកម្ពុជា ដើម្បីតែផលប្រយោជន៍របស់ក្រុមខ្លួនមួយក្ដាប់តូច ដោយមិនបានគិតអំពីផលប្រយោជន៍ជាតិ និងប្រជាជនរបស់ខ្លួនជាធំ។

ក្នុងឱកាសបន្ដអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរដល់លោក ថាក់ស៉ីន និងលោកស្រី យីងឡាក់ អតីតនាយករដ្ឋមន្ដ្រីថៃ ដែលត្រូវបានទម្លាក់ចេញពីតំណែងដោយការធ្វើរដ្ឋប្រហារ ហើយរត់គេចខ្លួនទៅក្រៅប្រទេស មិនដែលអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើប្រទេសរបស់គេនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្ទុយពីអ្នកនយោបាយបរទេស ក្រុមអ្នកនយោបាយជ្រុលនិយមនៅកម្ពុជា ក៏ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីតែចង់បានអំណាចហ៊ានធ្វើអ្វីទាំងអស់ ដោយមិនគិតដល់ប្រទេស និងប្រជាជនខ្លួន រហូតអំពាវនាវឲ្យបរទេសដាក់សម្ពាធ ដាក់ទណ្ឌកម្ម និងឈប់បញ្ជាទិញទំនិញដែលជាការផលិតរបស់កម្ពុជាទៅវិញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិននឹកស្មានថាអ្នកជ្រុលនិយមនៅក្នុងប្រទេសកម្ពុជា ទៅអំពាវនាវឲ្យបរទេសដាក់ទណ្ឌកម្មលើខ្មែរ ឈប់ទិញទំនិញខ្មែរ មិនមកវិនិយោគនៅខ្មែរ ប៉ុន្ដែពួកអ្នកឯងរង់ចាំមើលជោគវាសនារបស់ពួកអ្នកឯងទៅ។ ប្រទេសគេគេប្រឆាំងគ្នាគេមានបញ្ហា ប៉ុន្ដែគេអត់ដែលសម្លាប់ប្រជាជនខ្លួនឯងទេ តាមរយៈនៃការអំពាវនាវកុំឲ្យមកវិនិយោគ ឬទិញទំនិញ ឬដាក់ទណ្ឌកម្មនោះទេ ប៉ុន្ដែយើងនេះទៅដល់ណាក៏ទាមទារ»។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ហ៊ុន សែន មិនបានខ្វាយខ្វល់ចំពោះបរទេសណា ដែលស្ដាប់តាមការអំពាវនាវរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនោះទេ។ ផ្ទុយទៅវិញ អ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅតែបន្ដសកម្មភាពវិនិយោគរបស់គេ ហើយអ្នកដែលបញ្ជាទិញទំនិញពីកម្ពុជា ក៏នៅតែបន្ដបញ្ជាទិញទំនិញដូចធម្មតា ខណៈរាជរដ្ឋាភិបាលនៅតែបន្ដខិតខំប្រឹងប្រែងដើម្បីតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាបន្តរក្សាបានសន្តិភាព ស្ថិរភាព និងអភិវឌ្ឍលើគ្រប់វិស័យ សង្គម និងសេដ្ឋកិច្ចជាតិបន្តមានការរីកចម្រើនគួរជាទីមោទនៈ។ សេដ្ឋកិច្ចកម្ពុជា បានកើនឡើងជាមធ្យមក្នុងអត្រា ៧% ជាង ២ទស្សវត្ស លើកលែងតែក្នុងអំឡុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩ ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុបចំនួនប្រមាណ ១០,៨លាននាក់។

បច្ចុប្បន្ន សហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានចំនួន ១៧,២៥៦សហគ្រាស ដែលមានកម្មករនិយោជិតចំនួន ១,៥លាននាក់។ នៅឆ្នាំ១៩៩៧ រោងចក្រ សហគ្រាសវិស័យកាត់ដេរ មានចំនួនត្រឹមតែ ៦៤ ដែលមានកម្មករនិយោជិត ប្រមាណ៨ម៉ឺននាក់ ការនាំចេញមានចំនួន ២២៧លានដុល្លារអាមេរិក។

នៅឆ្នាំ២០២៣ នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១៣២៦ ដែលមានកម្មករនិយោជិតចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី៦៦ម៉ឺននាក់) ការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារ (ឆ្នាំ២០២២) ដែលក្នុងនោះ នៅរាជធានីភ្នំពេញមានចំនួន ៧២៧រោងចក្រ មានកម្មករនិយោជិត ចំនួនប្រមាណ៣៤ម៉ឺននាក់ (ស្រី ២៦ម៉ឺននាក់)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.