ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អភិបាលខេត្តពោធិ៍សាត់ ណែនាំមន្ទីរអង្គភាព ពង្រឹងការងារគ្រប់ផ្នែកឡើងវិញ ដើម្បីទទួលបានការគាំទ្រ និងការកោតសរសើរពីប្រជាពលរដ្ឋ

អភិបាលខេត្តពោធិ៍សាត់ ណែនាំមន្ទីរអង្គភាព ពង្រឹងការងារគ្រប់ផ្នែកឡើងវិញ ដើម្បីទទួលបានការគាំទ្រ និងការកោតសរសើរពីប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងបូង ព្រះរាជអាជ្ញាអមសាលាតំបូង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ អធិការនគរបាល មេឃុំ ប៉ុស្ដិ៍រដ្ឋបាល និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត គឺដើម្បីណែនាំ និងពង្រឹងការងារតាមមន្ទីរអង្គភាព ក្រុងស្រុក ការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការឃោសនា ការបោះឆ្នោតនាពេលខាងមុខ ជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត។

លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពក្រុងស្រុកទាំង៧ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ពិសេសបានទប់ស្កាត់នូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ករណីចោរកម្ម បទល្មើសព្រៃឈើ បទល្មើសនេសាទ និងករណីក្មេងទំនើងកាប់ចាក់គ្នាជាដើម។

លោកអភិបាលខេត្ត សូមឲ្យគណៈបញ្ជាការក្រុងស្រុកទាំង៧ បន្ដណែនាំដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់ឲ្យបានដាច់ខាតការកាប់បំផ្លាញព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ការសង់សំណង់អនាធិបតេយ្យថ្មីៗបន្ថែមទៀតនៅតាមមាត់ស្ទឹង តាមខ្នងប្រឡាយ និងត្រូវសម្អាតអនាម័យបរិស្ថានឲ្យបានស្អាតជានិច្ច។

មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចៀសវាងមានការថ្នាំងថ្នាក់ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលកើតចេញពីអំពើពុករលួយឬបក្ខពួកនិយម។ បន្តបម្រើសេវាសាធារណៈនិងដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋឲ្យបានល្អ ការងារអតីតយុទ្ធជន ការគ្រប់គ្រងគ្រោះមហន្តរាយ ហើយរបាយការណ៍ត្រូវធ្វើឲ្យបានមុនម៉ោង១៩ ដើម្បីរាយការណ៍បន្តទៅថ្នាក់លើ។

ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីជំនាញ ត្រូវត្រួតពិនិត្យអាជីវកម្មបូមខ្សាច់ និងការដឹកជញ្ជូនខ្សាច់គ្រប់គោលដៅទាំងអស់ បើមានការអន្តរាគមន៍ត្រូវរាយការណ៍មកខេត្តជាបន្ទាន់។ ត្រូវរួមគ្នាធ្វើឲ្យខេត្តពោធិ៍សាត់ទទួលជោគជ័យ មានការរីកចម្រើន និងមានសោភ័ណភាពស្រស់បំព្រងគ្រប់ទីកន្លែង ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងប្រមុខរាជរដ្ឋាភិបាលរបស់យើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.