ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ក្រុមប្រឹក្សាគ្រីស្ទបរិស័ទកម្ពុជាសាខាបាត់ដំបង មានបិតិសោមនស្ស និងការប្តេជ្ញាចិត្តខ្ពស់ក្រោយទទួលបានការបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ក្រុមប្រឹក្សាគ្រីស្ទបរិស័ទកម្ពុជាសាខាបាត់ដំបង មានបិតិសោមនស្ស និងការប្តេជ្ញាចិត្តខ្ពស់ក្រោយទទួលបានការបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បានថ្លែងថា ក្រុមប្រឹក្សាគ្រីស្ទបរិស័ទកម្ពុជាសាខាបាត់ដំបង មានបិតិសោមនស្ស និងការប្តេជ្ញាចិត្តខ្ពស់ក្រោយទទួលបានការបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ការថ្លែងបែបនេះ ក្នុងឱកាសអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរខេត្តបាត់ដំបង និងបណ្តាញគ្រីស្ទបរិស័ទកម្ពុជា សហការរៀបចំបណ្តុះបណ្តាលពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់គ្រូគង្វាល និងជំនុំ បណ្តាញគ្រីស្ទបរិស័ទកម្ពុជាសាខាខេត្តបាត់ដំបងចំនួន១៦០នាក់។

លោក ទូច សុខា ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាសាខាបាត់ដំបង បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា ការបណ្តុះបណ្តាលពិតជាបានផ្តល់ចំណេះដឹងពីបញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនពីមន្រ្តីជំនាញ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនរាល់ចម្ងល់ត្រូវបានបកស្រាយ និងប្តេជ្ញាយកចំណេះដឹងដែលទទួលបានទៅផ្សព្វផ្សាយក្នុងសហគមន៍ឱ្យបានផុលផុសសំដៅជួយក្រុមគ្រួសារ និងសហគមន៍ចៀសឆ្ងាយពីបញ្ហាគ្រឿងញៀន។

ក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ការប្តេជ្ញាចិត្តពោរពេញដោយឆន្ទះរបស់គ្រូគង្វាល និងជំនុំចូលរួមចំណែកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិតជាអាចកាត់បន្ថយនិងកសាងបាននូវសហគមន៍មួយដែលមានសណ្តាប់ធ្នាប់ និងសុវត្ថិភាព ពោរពេញដោយភាពសុខសាន្តនិងការអភិវឌ្ឍ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ភាពសុខដុមនីយកម្មក្នុងវិស័យសាសនានាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ ហើយការចូលរួមគ្រប់សមាសភាពក្នុងសហគមន៍ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិតជាកាត់បន្ថយនិងដោះស្រាយបាននូវបញ្ហាគ្រឿងញៀន «ទូកទៅមុខពឹងច្រវា អនាគតស្រស់ថ្លាមិនពឹងគ្រឿងញៀន»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.