ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រដ្ឋបាលរាជធានីភ្នំពេញ ទទួលជួបគណៈប្រតិភូទីក្រុងនៃខេត្តជើជាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ

រដ្ឋបាលរាជធានីភ្នំពេញ ទទួលជួបគណៈប្រតិភូទីក្រុងនៃខេត្តជើជាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការវិនិយោគ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសាវនាការការងារជាមួយគណៈប្រតិភូ ទីក្រុងឈូចូវ (Quzhou) ខេត្តជើជាំង (Zhejiang) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកស្រី ធាន ជន (Tian Jun) អភិបាលរងទីក្រុងឈូចូវ និងគណៈប្រតិភូជាន់ខ្ពស់សរុប ៩រូប។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព-កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក៏ដូចជា ដើម្បីពង្រឹង និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការវិនិយោគ រវាងរាជធានីភ្នំពេញ និងទីក្រុងនៃខេត្តជើជាំង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅក្នុងឱកាសនៃជំនួបនោះ ភាគីទីក្រុងឈូចូវ ក៏បានលើកសរសើរ និងអបអរសាទរចំពោះសមិទ្ធផល ដែលព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញសម្រេចបានក្នុងការរក្សាកំណើនសេដ្ឋកិច្ច ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសុខសន្តិភាព ជាពិសេសការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ។

ជាការឆ្លើយតប លោក នួន ផារ័ត្ន បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោដែលទីក្រុងឈូចូវសម្រេចបាន និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់អំណោយជាវ៉ាក់សាំង ដែលនេះបានសបញ្ជាក់យ៉ាងច្បាស់អំពីមិត្តភាពយ៉ាងស្មោះស្ម័គ្រ រវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស នៅឆ្នាំ២០២៣នេះ ដែលជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន។

លោកបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ និងប្រធានាធិបតី ស៊ី ជីនពីង ទំនាក់ទំនងកម្ពុជា-ចិន បាននិងបន្តរីកចម្រើនដល់កម្រិតថ្មី ដោយសម្រេចបានវឌ្ឍនភាពជាផ្លែផ្កា ក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។

ជាលទ្ធផល រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងឈូចូវ បានឯកភាពគ្នាក្នុងការបន្តជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍទីក្រុងឆ្លាត ដោយជាមួយគ្នានោះ លោកស្រីអភិបាលរងទីក្រុងឈូចូវ បានអញ្ជើញគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបំពេញទស្សនកិច្ចនៅទីក្រុងឈូចូវ នៅពេលសមស្របណាមួយ នាពេលខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.