ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ចុះត្រួតពិនិត្យសមទ្ធិផល និងឧបត្ថម្ភថវិការ សាងសង់ប្រព័ន្ធធារាសាស្ត្រ និងដាក់លូ ចំនុចប្រសព្វរវាងចំនួនបីភូមិ

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ចុះត្រួតពិនិត្យសមទ្ធិផល និងឧបត្ថម្ភថវិការ សាងសង់ប្រព័ន្ធធារាសាស្ត្រ និងដាក់លូ ចំនុចប្រសព្វរវាងចំនួនបីភូមិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ចុះត្រួតពិនិត្យសមទ្ធិផល និងឧបត្ថម្ភថវិការ សាងសង់ប្រព័ន្ធធារាសាស្ត្រ និងដាក់លូ ចំនុចប្រសព្វរវាងចំនួនបីភូមិ


បាត់ដំបង: នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធានក្រុមការងារ ចុះមូលដ្ឋាន ភូមិបឹងអាក្ស និង អមដំណើដោយ លោកអនុប្រធាន ជាច្រើនរូប ចុះត្រួតពិនិត្យ ប្រព័ន្ធធារាសាស្ត្រ និងទីតាំងដាក់លូ រួចរាល់ ចំនួន ០១កន្លែងបន្ថែមទៀត ដើម្បីបញ្ជៀសទឹកជំនន់លិចភូមិបឹងអារក្ស ភូមិថ្មី ភូមិតាខៀវ និងភូមិជាប់ៗ ភូមិបឹងអារក្ស ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ឯកឧត្តម ម៉េង សុភ័ណ្ឌ ជាប្រធានក្រុមការងារ ចុះមូលដ្ឋាន ភូមិបឹងអាក្ស និងជាអនុប្រធានចុះមូលដ្ឋានឃុំ អំពិលប្រាំដើម ដែលដឹកនាំដោយផ្ទាល់ ពីឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
ក្រោយទទូលទំនុបចិត្តពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមបានបានខិតខំប្រឹងប្រែង ដើម្បីពង្រឹងសាមគ្គីភាព ភាពតែមួយ រវាងប្រជាពលរដ្ឋទូទៅ និងគណបក្សប្រជាជន កម្ពុជា ក្នុងបំណងចូលរួមរក្សាសុខសន្តិភាពមាតុភូមិ អភិវឌ្ឍន៍សង្គមជាតិដ៏សែនបវរមួយនេះ អោយបន្តបវរទៅមុខរយះពេលយូរអង្វែងទៀត។

ក្នុងសកម្មភាព ចុះត្រួតពិនិត្យ និងឧបត្ថម្ភនេះ ឯកឧត្តម បណ្ឌិត និង ក្រុមជនបង្គោល ដើម្បីពិនិត្យពីសមទ្ធិផល ដាក់លូ ផ្លូវដាច់ ត្រង់ផ្លូវប្រសព្វ ចំនួន ០៥ភូមិ រវាងភូមិបឹងអារក្ស ភូមិថ្មី ភូមិកូប ភូមិតាខៀវ ភូមិបឹងស្នួល ដើម្បី ជួយផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរ របស់ពលរដ្ឋ ជាពិសេសសំរាប់សិស្សនុសិស្ស ទៅសិក្សា ។

ឯកឧត្តមប្រធាន និងអនុប្រធាន បានជួយឧបត្ថម្ភថវិការចំនួន ៦,០៥០,០០០រៀល និងប្រាក់បដិភាគពីបងប្អូនប្រជាពលរដ្ឋចំនួន ៦០០,០០០រៀល ដើម្បីតភ្ជាប់ផ្លូវដាច់ ដោយដាក់លូ បីជូរ និងធ្វើមុខឆ្នៀង អស់ទឹកប្រាក់សរុបចំនួន ៦,៦៥០,០០០រៀល។

រំលឹងផងដែលថា កន្លងទៅថ្មីៗនេះ ឯកឧត្តម ម៉េង សុភ័ណ្ឌ និងអនុប្រធាន បានឧបត្ថម្ភ ជូនប្រជាជនក្នុងភូមិបឹងអារក្ស និងប្រជាជនឆ្លងកាត់ភូមិបឹងអារក្សនេះ នូវ លូ និងមុខឆ្នៀងលូ ចំនួន ០៣ទីតាំង បានចំណាយទឹកប្រាក់ចំនួន ៣,៦៦០,០០០រៀល និងថវិការ ចំនួន២,០០០,០០០រៀល ដើម្បីប្រារព្ធពីធីបុណ្យភូមិក្នុងបំណងបង្កើនក្តីសុខជូនប្រជាពលរដ្ឋទូទៅរួចមកហើយ។

មិនត្រឹមតែប៉ុណ្ណឹង ឯកឧត្តមនៅបន្តឧបត្ថម្ភទៀត:

-ផ្លូវក្នុងភូមិ ចំនួន ០១ខ្សែរ
-មុខឆ្នៀង ចំនូន ០១ទីតាំង
-អំពូលភ្លើងសូឡា ចំនួន ១០ ដើម្បី ដាក់បំភ្លឺ ផ្លូវក្នុងភូមិ បឹងអារក្ស
-អំពូលភ្លើងសូឡា ចំនួន ០៥ ជូនភូមិក្បែរភូមិបឹងអារក្ស
-ផ្តល់អាហាររូបករណ៍នៅសកលវិទ្យាល័យផ្នែកនីតិសាស្រ្ត ជូនសកម្មនារី ០១រូប
-ថ្លៃសិក្សា លើជំនាញរដ្ឋបាល ចំនួន០៤រូប

ដោយសារ សកម្មភាព របស់ឯកឧត្តមប្រធាន បានធ្វើអោយប្រជាពលរដ្ឋ អជ្ញាធរ ក្នុងភូមិបឹងអារក្ស និងភូមិជាប់ៗបឹងអារក្ស មានការរំភើប រីករាយយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណឹង អជ្ញាធរក្នុងភូមិបឹងអារក្ស និងភូមិជាប់ៗបឹងអារក្ស សូមជូនពរឯកឧត្តមប្រធាន និងក្រុមការងារ មានសុខភាពល្អ សំណាងល្អ និងមានជ័យជំនះគ្រប់ភារកិច្ចព្រមទាំងសង្ឃឹមថា នៅអាណត្តិក្រោយៗ ឯកឧត្តមនឹងមានវត្តមានក្នុងឃុំអំពិលប្រាំដើមបន្តទៀត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.