ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកអភិបាលស្រុករមាសហែក រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជា​សាធារណៈ មានតម្លាភាព 

លោកអភិបាលស្រុករមាសហែក រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជា​សាធារណៈ មានតម្លាភាព 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកអភិបាលស្រុករមាសហែក រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជា​សាធារណៈ មានតម្លាភាព 

ខេត្តស្វាយរៀង:លោកស៊ូម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា
រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ត្រូវតែធ្វើឡើងជា​សាធារណៈ មានតម្លាភាព 
និងលុបបំបាត់ឲ្យខានតែបានចំពោះ​ជន​ឆ្លៀតឱកាសចាំយកលុយទឹកតែ។

ការថ្លែងបែបនេះរបស់លោកអភិបាលស្រុក ធ្វើឡើងនាព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២៣ក្នុងពិធី ​ដេញ​​ថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ សង្កាត់» នៅក្នុងស្រុករមាសហែកមានចំនួន២ឃុំ មានឃុំកំពង់ត្រាចនិងឃុំដូងស្រុករមាសហែ។

លោកស៊ូម៉ុល  ក៏បានស្នើឲ្យតំណាងក្រុមហ៊ុនទទួលការទាំងអស់ ដែលចូលរួមក្នុងការដេញថ្លៃ សូមឲ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ជៀសវាងការឃុបឃិតគ្នា​ក្នុងរូបភាពណាមួយ​ជាដាច់​ខាត ព្រោះនេះ ជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឲ្យមាន តម្លាភាព និងការ សាងសង់ ផ្លូវ ធ្វើ​ឲ្យ​​​ត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស។

លោក បានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិ​ឃុំ-សង្កាត់ ត្រូវតែធ្វើឡើង ជាសាធារណៈ នៅចំពោះមុខអ្នក​ចូលរួម​​​ដេញថ្លៃទាំងអស់ ដើម្បីឲ្យមានតម្លាភាព និងជៀសវាងជា​ដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរ​ការនីតិវិធី​ដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឲ្យខានតែបាន ចំពោះជន​ឆ្លៀត​ឱកាស​​ចាំយកលុយទឹកតែ។

ដោយឡែកអ្នកទទួលការ​ដែលឈ្នះ​ក្នុងការដេញថ្លៃត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមលក្ខខណ្ឌ បច្ចេក​​ទេស និងរយៈពេលកំណត់ នៃកិច្ចសន្យា។

លោកក៏បានបន្ថែមថា ចំពោះអាជ្ញាធរឃុំ  ទាំង១៦ក្នុងស្រុករមាសហែក ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀប​ចំដេញថ្លៃ​គម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្ត​បន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះហើយ ក្នុងនោះផងដែរ ពិសេសប្រជាពលរដ្ឋមានសិទ្ធិចូលរួម​ដឹងឮរាល់​កិច្ចការងារអភិវឌ្ឍគម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.