ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសំណេះសំណេះសំណាល ជាមួយកម្មករ និយោជិត ជិតពីរម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវ​នឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញសំណេះសំណាលជាមួយកម្មករ និយោជិត​សរុបចំនួន ១៩,០០០នាក់​ នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ។

កម្មករ និយោជិតទាំងអស់នេះ មកពីរោង​ចក្រ ម៉ាវ៉ល ហ្កាមិន (Mar​vel Garment) មានកម្មករ និយោជិត ១៦,០០០នាក់, រោងចក្រ រ៉ុងវីន ហ្គាមិន (Rongwing Garment) មានកម្មករ និយោជិតចំនួន ១,៥០០នាក់ និងរោងចក្រ ដាគ្វានថេកស្ថាយ ខេមបូឌា (DAQIAN TEXTILE CAMBODIA) មានកម្មករ និយោ​ជិតចំនួន ១,៥០០នាក់។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវស្វាមីរបស់កម្មការិនីម្នាក់ ដែលគ្រោងរៀបការភរិយាថ្មី ឱ្យវិលត្រឡប់មករកភរិយាវិញ។

*សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតនាពេលនេះ គឺជាជំនួបជុំទី២របស់សម្តេច។

*សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចគ្រោងជួបកម្មករ និយោជិតតាំងពីឆ្នាំ២០២០ តែដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ទើបខកខាន។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើឆ្លងកូវីដ១៩ ព្រោះការស្និទ្ធស្នាលជាមួយកម្មករ និយោជិត គឺជាតម្លៃសមនឹងលះបង់។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះកម្ពុជា ផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ១លានដូស ជូនទៅប្រទេសមីយ៉ាន់ម៉ា។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចកែប្រែអតីតកាលបានទេ តែអតីតកាលអាចយកធ្វើមូលដ្ឋានប្រៀបធៀបបច្ចុប្បន្នកាល និងតម្រង់ទិសសម្រាប់អនាគតកាល។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ៩០ជាង កម្ពុជាមានកម្មករ និយោជិតជាង ៨ម៉ឺននាក់។ តែបច្ចុប្បន្នកម្ពុជា មានកម្មករនិយោជិតសរុប ៨១ម៉ឺននាក់។ សម្តេចតេជោ ចាត់ទុកការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ នាំទំនុកចិត្តសម្រាប់អ្នកវិនិយោគ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មវិធីផ្តល់ប្រាក់ជូនកម្មការិនីចាប់ពីពេល​មាន​ផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ អនុវត្តន៍ចាប់ពីខែសីហា តទៅ ដោយក្នុងម្នាក់ទទួលបាន ១លាន ៥សែន ២ម៉ឺនរៀល។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ដើម្បីធានាឱ្យមាតា និងកូនមានសុខភាពល្អ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលការណ៍ថ្មី នឹងធ្វើឱ្យរដ្ឋត្រូវចំណាយប្រមាណ ១៣លានដុល្លារបន្ថែមទៀតក្នុងមួយឆ្នាំ។ សម្តេចតេជោ បានបញ្ជាក់ថា ការបន្ថែមនេះ មិនធ្វើឱ្យរាជរដ្ឋាភិបាលដួលរលំនោះទេ។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និងស្ថានភាពការងាររបស់កម្មករ និយោជិត។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃឈ្នួលផ្ទះ។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ និយោជិត ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ថៅកែ និងកម្មករ និយោជិតតាមរោងចក្រនានា រួមគ្នាថែរក្សាភាពសុខដុម។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យថៅកែរោងចក្រនានា យកចិត្តទុកដាក់បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពរបស់កម្មករ និយោជិត។

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យប្រឹងប្រែងដោះស្រាយទំនាស់នៅតាមរោងចក្រឱ្យបានលឿន កុំចិញ្ចឹមទំនាស់។

*សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យកម្មករ និយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

*សម្តេចតេជោ ហ៊ុន សែន យល់ថា ការធ្វើឱ្យបាត់ឯកសាររបស់បក្សភ្លើងទៀន ហើយខកខានចូលរួមបោះឆ្នោត ជាឧបាយកលរបស់ថ្នាក់ដឹកនាំបក្សភ្លើងទៀន ដើម្បីឱ្យបរទេសដាក់សម្ពាធលើកម្ពុជា។

*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថែ្លងសំណេះសំណាលនៅវេលាម៉ោង ៩៖១៣នាទី ព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.